Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ​នោះ​ចប់​ហើយ​ឧកញ៉ា គួច ម៉េង​លី , លោក​ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ប្រកាសឈប់​ទទួល​ស្គាល់ វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង

spot_img

​ភ្នំពេញ ​៖ ក្រសួង អប់រំ យុវជន និង​កីឡា បានប្រកាស​សម្រេច​ឈប់​ទទួល​ស្គាល់​វិទ្យាស្ថាន អន្តរទ្វីប​អាមេរិកាំង របស់​លោក​ឧកញ៉ា គួច ម៉េង​លី ដែល​មាន​ទីតាំង​អគារ​លេខ ២១៧ ABCD ផ្លូវ​២៤៥ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ប្រកាស របស់​ក្រសួង​អប់រំ ដែល​ចុះហត្ថលេខា ដោយ​លោក​បណ្ឌិត​សភា​ចារ្យ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​បានកំណត់​ឲ្យ​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​នាយក​វិទ្យាស្ថាន អន្តរទ្វីប​អាមេរិកាំង បញ្ឈប់​ការបណ្តុះបណ្តាល​កម្រិត​បរិញ្ញាបត្ររង និង​គ្រប់​រូបភាព ។ ក្រសួង អប់រំ យុវជន និង​កីឡា ក៏បាន​សម្រេច​និរាករ ប្រកាស​លេខ ៨០៦ អ​.​យ​.​ក ប្រ ក ចុះ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០០៨ ស្តីពី ការទទួលស្គាល់​វិទ្យាស្ថាន អន្តរជាតិ​អាមេរិកាំង​៕​ ដោយ​៖​កូឡាប​

spot_img
×