Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនាការ​ផ្សព្វផ្សាយ​ទប់ស្កាត់​ការរីក​រាល​មេរោគ​អេដស៍ ជំងឺអេដស៍ និង​ការ​ប្រេី​ប្រាស់​គ្រឿងញៀន​ក្នុង​វិស័យ​បរិស្ថាន​

spot_img

​សៀមរាប ៖ ក្រោម​កិច្ចសហការ​រវាង​ក្រសួងបរិស្ថាន​ជាមួយ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សិក្ខាសាលា​ស្តីពី​ការទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍ ជំងឺអេដស៍ និង​ការ​ប្រេី​ប្រាស់​គ្រឿងញៀន ត្រូវបាន​រៀបចំ​ឡេី​ង​នៅ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ក្រោម​អធិបតីភាព លោក សា​បូ អូ​ហ្សា​ណូ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ដោយមាន​អ​ញ្ជេី​ញ​ចូលរួម​ពី​ឯកឧត្តម តែង គ​ន្ធី អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា និង​មានការ​អ​ញ្ជេី​ញ​ចូលរួម​ពី​តំណាង​អង្គ​ភាពជា​សមាជិក​គណ​ក​ម្មា​ធិ​កា​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តសៀមរាប ក្រុង ស្រុក មន្ទីរ​ពាក់ព័ន្ធ ជុំវិញ​ខេត្តសៀមរាប ឧ​ទ្យា​នុ​រក្ស សរុប​ចំនួន​ជាង​១០០​នាក់​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩​។

​លោក​ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​មានប្រសាសន៍​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ដល់​ស្ថាប័ន​ថ្នាក់ជាតិ​បានរៀបចំ​ឲ្យ​មាន​កម្មវិធី​ផ្សព្វផ្សាយ​នេះ​ឡេី​ង ដែល​កម្មវិធី​ពិសេស​នេះ​ឆ្លើយ​ប​តប​ទៅនឹង​ស្ថានភាព​បញ្ហា​គ្រឿងញៀន​បច្ចុប្បន្ន ។​

លោក​លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​ក្រសួងបរិស្ថាន និង​បាន​ជម្រាបជូន​ពី​ស្ថានភាព​ទូទៅ​នៃ​គ្រឿងញៀន ហេី​យ​ការងារ​ផ្សព្វផ្សាយ​អប់​រំជា​ការងារ​អាទិភាព ដែល​យេី​ង​ទាំងអស់​ត្រូវ​បន្ត​យកចិត្តទុកដាក់​ផ្ស្វ​ព្វ​ផ្សាយ​ការយល់ដឹង​ពី​បញ្ហា​គ្រឿងញៀន​នេះ​ដល់​បុគ្គលិក មន្ត្រីរាជការ ឧ​ទ្យា​នុ​រក្ស សម្រាប់​បង្ការ​ខ្លួន​គាត់​ក្រុមគ្រួសារ​គាត់​កុំ​ឲ្យ​ធ្លាក់​ចូលទៅក្នុង​អន្ទាក់​នៃ​គ្រឿងញៀន ការយល់ដឹង​ពី​បញ្ហា​គ្រឿងញៀន និង​បញ្ហា​ជំងឺអេដស៍ មេរោគ​អ​ដស៍​ធ្វេី​ឲ្យ​សហគមន៍​មាន​សុវត្ថិភាព ទន្ទឹមនឹង​ការ​កោត​សរសេី​រ បាន​ស្នេី​សុំ​ឲ្យ​ក្រសួងបរិស្ថាន​និង​អាជ្ញាធរ​មូលដ្ឋាន​បន្ត​យកចិត្តទុកដាក់​លេ​ី​ការងារ​ផ្សព្វផ្សាយ​អប់រំ​នេះ​ឲ្យ​បាន​ជាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម ។

​លោក តែង គ​ន្ធី អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​មានប្រសាសន៍​ដោយ​ថ្លែងអំណរគុណ​ដល់​ក្រសួងបរិស្ថាន​និង​បាន​ប្រាប់​ឲ្យ​ដឹង​ខេត្តសៀមរាប​គឺជា​ខេត្ត​គោលដៅ​ងាយ​ប្រឈម​នឹង​ការរីក​រាល​មេរោគ​អេដស៍ បញ្ហា​និង​ការ​ប្រឈម​គឺ​ការខ្វះ​ចំណេះដឹង​ពី​លទ្ធភាព​ចម្លង ការព្យាបាល​មិនទាន់បាន​គ្រប់​អ្នក​ដែល​ផ្ទុក មេរោគ​អ​ដស៍​នៅ​បន្ត​ឆ្លង ការ​មាក់ងាយ​រេី​ស​អេី​ង​ក្នុងសង្គម ឥរិយាបថ​នៃ​ការប្រព្រឹត្ត ហេី​យ​នៅ​ខេត្តសៀមរាប​មាន​អ្នកជំងឺ​អេដស៍​ជាង​៤៥០០​នាក់​ទទួលបាន​ការព្យាបាល​។

​លោក សា​បូ អូ​ហ្សា​ណូ​រដ្ឋលេខាធិការ​បាន​មានប្រសាសន៍ថា​ក្រសួងបរិស្ថាន​ជា​សមាជិក​របស់​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ​ចូលរួម​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ពហុ​វិស័យ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល​ប​ង្កេី​ត​ឲ្យ​មាន​គណកម្មការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​គណកម្មការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍​ក្រសួងបរិស្ថាន ។

​ក្ក្នុងឱកាស​នោះដែរ​លោក សា​បូ អូ​ហ្សា​ណូ បាន​ថ្លែងបន្តថា ក្រសួងបរិស្ថាន​នឹង​បេី​ក​យុទ្ធនាការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដេី​ម្បី​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍ ជំងឺអេដស៍ និង​ការ​ប្រេី​ប្រាស់​គ្រឿងញៀន​ក្នុង​វិស័យ​បរិស្ថាន​ទូទាំង​២៥​រាជធានី ខេត្ត និង​ក្រុម​គោលដៅ​ដែល​ងាយ​ប្រឈមមុខ​និង​បាន​ផ្តាំ​ផ្ញេី​ដល់​អ្នកចូលរួម​និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវយក​ចិត្ត​ស្តាប់​ស្វែងយល់​យកចំណេះ​ដឹង​ពី​បញ្ហា​គ្រឿងញៀន និង​បញ្ហា​មេរោគ​អេដស៍ ជំងឺអេដស៍​ដេី​ម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ចូលរួម​ឲ្យ​បាន​កាន់តែ​សកម្ម​ផ្សព្វផ្សាយ​បន្តទៅ​មនុស្ស​ជាទី​ស្រឡាញ់​កុំ​ឲ្យ​ជួប​នូវ​បញ្ហា​អកុសល​គ្រឿងញៀន និង​ជំងឺអេដស៍​៕​ ដោយ ៖ កូឡាប

spot_img
×