Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហ៊ុន ម៉ានិត កំពុងតែ​ពិចារណា​ថា​ តើគួរប្រើ​នីតិវិធី​ច្បាប់​ឬ​យ៉ាងណា ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ ដែល​បង្ខូចឈ្មោះ លាប​ពណ៌លោក​

spot_img

​ភ្នំពេញ ៖ លោក ហ៊ុន ម៉ានិត កូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អះអាងថា មាន​ហ្វេ​ស​ប៊ុ​កមួយ​ប្រឌិត​ព័ត៌មាន​ថា ខ្ញុំ​និង​ប្អូនស្រី មាន​លុយ​ម្នាក់ៗ​១០០​លាន​ដុល្លារ នៅ​ធនាគារ​សហរដ្ឋអាមេរិក​។​

​លោក ហ៊ុន ម៉ានិត បន្តថា ព័ត៌មាន​មិន​ពិត​នេះ​គឺ​បាន​បង្កើតឡើង​ដោយ​ក្រុមប្រឆាំង ក្នុង​គោលបំណង​បង្ខូចឈ្មោះ លាប​ពណ៌ បង្កើតជា​ការសង្ស័យ ពីសារ​ធា​រណ​ជន​។​

​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោក​ហ៊ុន ម៉ានិត ​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា “​ថ្មីៗ​នេះ ខ្ញុំ​បានឃើញ​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​នឹង​គណនី​ធនាគារ​មួយ របស់​អាមេរិក​ដែល​ប្រើ​ទាំង​ឈ្មោះ​ខ្ញុំ ទាំង​ឈ្មោះ​ប្អូនស្រី​ខ្ញុំ ថា​មាន​ទឹកប្រាក់​នៅក្នុង​នោះ​ទៅដល់ 100 លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ម្នាក់ៗ​។ ព័ត៌មាន​មិន​ពិត​នេះ គឺ​បាន​បង្កើតឡើង​ដោយ​ក្រុមប្រឆាំង ក្នុង​គោលបំណង​បង្ខូចឈ្មោះ លាប​ពណ៌ បង្កើតជា​ការសង្ស័យ ពីសារ​ធា​រណ​ជន​។ អ្នក​ដែល​ចេញ​ព័ត៌មាន​មិន​ពិត​នេះ​មុនគេ គឺ​មកពី​អតីត​គណបក្ស​ព្រះអាទិត្យ​លិច​និង​តំណាង​«​ខ្ញុំ​ខ្មែរ​» ឈ្មោះ Tor Nimol​។ ខ្ញុំ​កំពុងតែ​ពិចារណា​ថា​តើ គួរប្រើ​នីតិវិធី​ច្បាប់​ជាមួយ​អង្គការ ខ្ញុំ​ខ្មែរ នេះ ឬក៏​ទុកចោល​? ដោយសារ​ករណីបែបនេះ​មិនមែនជា​លើក​ទី 1 ទេ ដែល​កន្លងមក​ក្រុមប្រឆាំង​ប្រើ ព័ត៌មាន​ក្លែងក្លាយ​មកលើ​ក្រុមគ្រួសារ​ខ្ញុំ​ជា​បន្តបន្ទាប់ អស់ពី​រឿង​មួយ​ទៅ​រឿង​មួយទៀត ដែល​ខ្ញុំ​ក៏មាន​ការកោតសរសើរ​ចំពោះ​ក្រុម​នេះ ថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ប្រហែលជា​គិតថា​ចំណុច​អ្វីខ្លះ គួរតែ​ចាក់រុក​”៕​ ដោយ​៖​កូ​ឡាប​

spot_img
×