Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្មួញ​បោះបង្គោល​លើ បឹង ព្រែក សួរ​មេឃុំ​ឆ្លើយថា​អត់​ដឹង តែ​ឮថា​កំពុង​ដើរ​ទិញ​ដី​ជាមួយ​ឈ្មួញ​

spot_img

​ព្រៃវែង ៖ រឿង​ដែល​ហួសចិត្ត​មាន​ជន​អាណា​មិ​ក​មួយក្រុម បាន​ចុះ​ទិញ​ដី​ធ្វើ​ចលាចល​ដល់​ពលរដ្ឋ​នៅ​ខេត្តព្រៃវែង ស្រុក​ពោធិ​រៀង ធ្វើ​ឲ្យ​ពលរដ្ឋ​មួយចំនួន​សប្បាយ និង​មួយចំនួនទៀត​មិន​សប្បាយ ហើយ​មូល​ហេតុដែល​ពលរដ្ឋ​មិន​សប្បាយ​គឺថា​ឈ្មួយ​ទិញ​ដី​មក​ចុះ​ទិញ​ដីស្រែ​ពលរដ្ឋ​ហើយ មិន​អស់ចិត្ត​ស្រាប់តែមក​វាតទី​បោះបង្គោល​យក​បឹង ​ព្រែក ​របស់​រដ្ឋ​បំរុង​ទុក​ដែលជា​របស់​រដ្ឋ សម្រាប់​ពលរដ្ឋ​ធ្វើស្រែ​ចំការ និង​នេសាទ​ត្រី សម្រាប់​ជ​ញ្ចឹ​ម​ជីវភាព​របស់​ពួកគាត់​ដែលជា​កេ​រតំណែល​តាំងពី​ដូនតា​មក​ម្លេះ ។​

ក្រោយ​ផ្ទុះ​រឿងនេះ​កើតឡើង លោក សុន សុ​ភី ប្រធាន​ប្រតិបត្តិ​បក្ស​ខ្មែរ​ក្រោក​ប្រចាំ​ខេត្តព្រៃវែង បាន​ចុះ​ដល់ទី​តាំង និង​សួរ​លោក​មេឃុំ​ថា តើ​ពូ​មាន​ដឹង​ទេ​ថា​គេ​បោះបង្គោល ដើម្បី​អ្វី​ហើយ​ចង់​ធ្វើ​អ្វី ? (​លោក​មេឃុំ )​បាន​ឆ្លើយ​យ៉ាង​មុតមាំ​ថា ខ្ញុំ​មិនដឹង ស្តាប់​ហើយ​ចង់​គាំងបេះដូង មេឃុំ​ទាំង​មូលហេតុ​អីចេះ​ឆ្លើយ​បែបនេះ​ទៅរួច ហើយ​មេឃុំ​រូប​នេះដែរ​កំពុង​ដើរ​ទិញ​ដី​ជាមួយ​ឈ្មួញ ។​

​បើតាម​សម្តី​ពលរដ្ឋ​ដែល​រស់នៅក្នុង​ស្រុក​ពោធិ​រៀង ដែល​កំពុង​ធ្វើស្រែ​ចំការ​និង​នេសាទ​ត្រី​ផងដែរ​នោះ បានអោយដឹងថា​ករណី​បោះបង្គោល​បំពាន​យក​ព្រែក​របស់​រដ្ឋ​នេះ គឺមាន​ក្រុម​អាណា​មិ​ក​មួយក្រុម​និង​មន្ត្រី​មូលដ្ឋាន​រួមគំនិត​គ្នា​ចុះ​ទិញ​ដីស្រែ​ពលរដ្ឋ មិន​អស់ចិត្ត​ថែមទាំង​រំលោភបំពាន​បោះបង្គោល​យក​ព្រែក​របស់​រដ្ឋ​ដែល​ទុកអោយ​ពលរដ្ឋ​សម្រាប់​អា​ស្រ​យ័​ផល​និង​នេសាទ​ត្រី​សម្រាប់​ជីវភាព​ផងដែរ ។​

​ពលរដ្ឋ​បាន​ត្អូញត្អែរ​ហើយ​មិន​សប្បាយ​ចំពោះ​ទង្វើ​បែបនេះ បើសិន​គេ​លក់​ព្រែក​របស់​នេះ​មែន​តើ​ពួកគាត់​បាន​អី​ធ្វើ​ស្រែចំការ​និង​នេសាទ​ត្រី​ទៀត​ពីព្រោះ​សព្វថ្ងៃ​ធ្វើស្រែ​និង​នេសាទ​ត្រី​រំពឹង​តែ​ព្រែក​មួយ​ហ្នឹង បើ​អត់​ព្រែក​នៅ​ទៅបាន​អី​អា​ស្រ័យផល​ទៀត ? ? ពួកគាត់​គ្មានអ្វី​ទីពឹង​ទៀត​ទេ បើ​មន្ត្រី​មូលដ្ឋាន​មិនដឹង ហើយ​មិនដឹង​វា​មិនសូវ​ជា​បញ្ហា​ទេ តែ​បែ​ជារួម​គំនិត​ជាមួយ​ឈ្មួញ​ទៅវិញ ។​

​ហេតុដូច្នេះ​ហើយ​សូម លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង មេត្តា​លោក​ជួយ​ចុះ​មើល​ទុក្ខ​របស់​ពលរដ្ឋ​ផង តើ​គេ​បោះបង្គោល​ក្នុង​ព្រែក​រដ្ឋ​ដើម្បី​អ្វី​? បើតាម​ពលរដ្ឋ​គាត់​បានអោយដឹងថា គេ​បោះបង្គោល​នេះ​គឺ​ដ​ម្បី​លក់ អោយ​ឈ្មួញ អា​ស្រ​យ័​ហេតុនេះហើយ​សូម​លោក មេត្តាជួយ ចុះ​មើល​ផ្ទាល់​ផង ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×