Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​ដាក់​វិធានការ​ហេី​យ​ក្រោយ លោក ​វិ​ល្លាម​ រក​ឃេី​ញ​មន្ត្រី​ឃុបឃិត​យក​ដី​រាស្ត្រ​នៅ​សែន​សុខ​

spot_img

​ភ្នំពេញ ៖ យោងតាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ រដ្ឋាភិបាល​ឯកភាព តាម​ការ​ស្នេី​សុំ​របស់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក និង ចេញ សជណ ឲ្យលោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ដោះស្រាយ ករណី​មន្ត្រី​ថ្នាក់មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ ឃុបឃិត​យក​ដី ៩៩៩២ មែត្រ​ក្រឡា ដែលមាន លោកស្រី ជា សា​រ៉ុ​ម តំណាងអោយ​ពលរដ្ឋ ១៦៣ គ្រួសារ នៅ​ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ ។​

​វិធានការ​នេះ​ធ្វេី​ឡេី​ង​ក្រោយពេល​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក​បាន​ចុះ​ស្រាវជ្រាវ​តប​តាម​កិច្ច​សុំ​អន្តរាគមន៍​របស់​ពល​រដ្ឋ និង​រក​ឃេី​ញ​នៅ​ភាពមិនប្រក្រតី​ហេី​យ​បន្ត​នីតិវិធី​កសាង​របាយការណ៍​ជូន​សម្ដេច​តេ​ជោ​ពិនិត្យ​កាលពី​ថ្មីៗ​នេះ ។​

​នេះ​បើតាម​លោក​វិ​ល្លាម បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៩​នេះ លោក​បាន​ឲ្យ​ដឹង​ទៀតថា យេីង​ខ្ញុំ​នឹង​ប្រេី​សមត្ថកិច្ច​ក្នុងការ​តាមដាន​ការអនុវត្តន៍​ច្បាប់​ដេី​ម្បី​ឃ្លាំ​មេី​ល​ការអនុវត្តន៍​ខ្លឹមសារ សជណ នេះ បន្តទៀត ។​

​ជាមួយគ្នានេះដែរ លោក​បាន សម្ដែង​ការអបអរសាទរ ជូន​ដល់​ពលរដ្ឋ ១៦៣ គ្រួសារ​ផងដែរ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×