Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ៖ មន្ត្រី​ណា​ប៉ះពាល់​លុយ​គេ ត្រូវសា​រ៉េ​ចេញ ចូល​អភិក្រម​ចុងក្រោយ គឺ​វះ​កាត់ចេញ​

spot_img

​ភ្នំពេញ ​៖ ​អភិបាល​រាជធានី​ភ្នំពេញ​ប្រកាស​វះកាត់​មន្ត្រី​ណា​ដែល​កាង​ពីក្រោយ​បទល្មើស​ល្បែងស៊ីសង​នៅ​មូល​ដ្ឋាន ដើម្បី​ព្រមាន​ទប់ស្កាត់​កុំអោយ​បទល្មើស​ប្រភេទ​នេះ​នៅ​រាជធានី​ភ្នំពេញ​កើតឡើង តទៅទៀត​។

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​មន្ត្រីក្រោមឱវាទ​និង​មូល តាម​មូលដ្ឋាន​ទាំងអស់​ត្រូវ​បញ្ឈប់​ជាបន្ទាន់​ពី​ការទទួល​សំណូក​របស់​ជនខិលខូច​មួយចំនួន ដើម្បី​បើកឱកាស​ឲ្យ​មាន​សកម្មភាព​ប្រព្រឹត្ត​ល្បែងស៊ីសង​ខុសច្បាប់​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ ខ្លួន បើ​ពុំ​ដូច្នេះ​ទេ​នឹងត្រូវ​វះកាត់​អស់បុណ្យ​ស័ក្តិ​ជាមិនខាន​។​

លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ដូច្នេះ​ក្នុងឱកាស​ប្រកាស​ស្តីពី​ការដាក់​ឲ្យ​ដំណើរការ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង​នៅ​រសៀល​ថ្ងៃទី​២០ ខែមិថុនា ។ លោក​បាន​ចាត់ទុកថា ការទទួល សំណូក​ពី​ជនល្មើស​ទាំងនោះ​គឺជា​ទង្វើរ​ខុសច្បាប់​ដែល​មិនអាច​លើកលែង​អោយបាន​ឡើយ​។ លោក​បាន​បញ្ជា​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ត្រូវ​ដោះស្រាយ​បញ្ហា​ល្បែងស៊ីសង​ខុសច្បាប់​នេះ ឲ្យ​ខាងតែបាន​ដើម្បី​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​សង្គម​។​
​លោក​បាន​បញ្ជាក់ថា «​ល្បែងស៊ីសង​ខុសច្បាប់​សណ្តាប់ធ្នាប់​សាធារណៈ​កុំ​ប៉ះពាល់​លុយ​គេ​អោយសោះ បើ​ប៉ះពាល់​លុយ​គេ​ដោះ​មិន​ចេញ​ទេ អនុវត្តន៍​ម៉េច​ចេញ​។​បើ​ឯង​យកលុយ​គេ​ហើយ អា​ឡូ​វ​អ៊ីចឹងៗ​ៗ បែប ប៉ះពាល់​ដល់​ការងារ​របស់ខ្លួន​ហើយ ខ្ញុំ​នឹង​តម្រឹម​រឿង​ហ្នឹង តា​ប៉ះពាល់​លុយ​គេ​ចឹ​ង​ទៀត ខ្ញុំ​ត្រូវ សា​រ៉េ​ចេញ ចូល​អភិក្រម​ចុងក្រោយ​គឺ​វះកាត់​ចេញ​”​។​

នៅក្នុង​ឱកាស​នោះ​ដែល លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ ខណ្ឌ​សង្កាត់​ទាំងអស់​ត្រូវ​ចុះ​រុះរើ​ស្លាក​យីហោ បរទេស​ដែល​ខុសច្បាប់ សរសេរ​ខុស​ពាក្យ ពេចន៍ គ្មាន​ខ្លឹមសារ និង​ខុស​ទម្រ​ង​បែប​ជា​ភាសាជាតិ ត្រូវ​កាត់ចេញ​ហើយ​យកមក​អប់រំ​តាមផ្លូវ​ច្បាប់ ដែល​ការពារ​តម្លៃ​វប្បធម៌​ជាតិ​និង​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុងសង្គម​។​

​លោក​គឹម ឈុន​អ៊ូ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​បឹង​កេងកង​បាន​ប្តេជ្ញា​ពង្រឹង​កិច្ចសហការ​ជាមួយ គណៈ​អភិបាល​ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅក្នុង​សង្គម ដូចជា ជាការ​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​មាន​គុណភាព​ខ្ពស់ ដោះស្រាយ​បញ្ហា សណ្តាប់ធ្នាប់​សាធារណៈ លុបបំបាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​កេ្ម​ង​ទំនើង​ជាដើម​។​

​លោក​អភិបាល បាន​ផ្ដាំផ្ញើ​ដល់ ក្រុមប្រឹក្សា គណៈ​អភិបាល គណៈនាយក​រដ្ឋបាល ការិយាល័យ​ជំនាញ មន្ត្រីរាជការ និង​បុគ្គលិក​ទាំងអស់ ក្នុង​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ខណ្ឌ​បឹង​កេងកង ដែល​ទើបត្រូវ​បានតែងតាំង និង​ប្រគល់​ភារកិច្ច​ថ្មី ត្រូវ​បង្កើន​ស្មារតី​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​ឆ្លើយតប​ទៅនឹង​គោលការណ៍​”​រដ្ឋបាល​ឯកភាព ធ្វើ​ឲ្យ​បាន ធ្វើ​ឲ្យ​បាន​លឿន ប្រកបដោយ​តម្លាភាព​”​។​

​សូមបញ្ជាក់ថា ខណ្ឌ​បឹង​កេងកង​ត្រូវបាន​បង្កើតឡើង តាម​សេចក្តីប្រកាស​របស់​រាជ​រដ្ឋាភិបាល កាលពី​ថ្ងៃទី​៨​ខែមករា ឆ្នាំ​២០១៩​នេះ ដោយ​បំបែក​ចេញពី​ខណ្ឌចំការមន ក្នុងនោះ​មាន​ចំនួន​៧ គឺ​សង្កាត់​បឹង​កេងកង​១ បឹង​កេងកង​២ បឹង​កេង​៣ អូឡាំពិក ទំនប់ទឹក ទួល​ស្វាយព្រៃ​ទី​១ និង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២៕​ ដោយ​៖​កូ​ឡាប​

spot_img
×