Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកកាសែត ៥០ នាក់ ស្នើ​ប្រធាន​សាលាឧទ្ធរណ៍ ទម្លាក់​ការចោទប្រកាន់​អតីត អ្នកកាសែត​ពីររូប​

spot_img

​ភ្នំពេញ ​៖ ​អ្នកកាសែត​ចំនួន ៥០​នាក់​ បានធ្វើ​លិខិត​ចំហ​របស់​ជូន លោក យូ ប៊ុន​ឡេង ប្រធាន​សាលា​ឧ​ទ្ធ​ណ៍ ទម្លាក់​ការចោទប្រកាន់​លើ​អ្នកកាសែត​ពីរ​នាក់​គឺ​លើក​អ៊ួ​ន​ឈិន​និង​យាង​សុធារិន ។​

​បើ​យោងតាម​លិខិត​ចំហ​របស់​ក្រុមអ្នកកាសែត​ទាំង ៥០ នាក់ ​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី ២០ ខែមិថុនា​ឆ្នាំ ២០១៩ បាន​បញ្ជាក់ថា “​យើងខ្ញុំ​ជា​អ្នកសារព័ត៌មាន​ដែល​កំពុង​បំពេញការងារ​នៅ​កម្ពុជា សូម​អំពាវនាវ​ជាថ្មី​ដល់​សាលា​ឧ​ទ្ធ​ណ៍​ដែល​បើកសវនាការ​នៅ​ថ្ងៃ សុក្រ ទី​២១ ខែមិថុនា ឆ្នាំ​២០១៩ បញ្ចប់​ការដាក់​ឲ្យ​ស្ថិតនៅក្រោម​ការតាមដាន​របស់​តុលាការ​លើ​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​(RFA) លោក អ៊ួ​ន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជា​មេត្តា ព្រមទាំង​ទម្លាក់ចោល​ទាំងស្រុង​នូវ​ការចោទប្រកាន់​លើ​ពួកគេ​”​។​

​សូមបញ្ជាក់ថា​អតីត​អ្នកយកព័ត៌មាន​ទាំង​ពីររូប​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី 14 ខែវិច្ឆិកា​ឆ្នាំ 2017 ដោយ​តុលាការ​ចោទប្រកាន់ ពីបទ “​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​បង្កឱ្យមាន​ការ​អន្តរាយ​ដល់​ការការពារ​ជាតិ តាម​បទ​ប្បញ្ញត្តិ​មាត្រា​៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ​៣​។ កាលពី​ខែសីហា​ឆ្នាំ 2018 អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ទាំង 2 រូបនេះ​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ក្រោយ​ជាប់ពន្ធនាគារ​ជាង 9 ខែ​តែ​ត្រូវដាក់​ឲ្យ​ស្ថិតនៅក្រោម​ការតាមដាន​របស់​តុលាការ​។

​ក្រុមអ្នកកាសែត​ទាំងនោះ​បានលើកឡើង​គឺថា យើងខ្ញុំ​ដែល​បាន​ភ្ជាប់​ឈ្មោះ​នៅក្នុង​លិខិត​ចំហ​មួយ​នេះ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការចោទប្រកាន់​ដ៏​ធ្ងន់ធ្ងរ​លើ​អ្នក​ទាំងពីរ​។ លើសពីនេះទៅទៀត​ការដាក់​ឲ្យ​ស្ថិតនៅក្រោម​ការតាមដាន​របស់​តុលា​ការធ្វើ​ឲ្យ​ពួកគេ​ទាំងពីរ​ពិបាក​ក្នុងការ​រស់នៅ នឹងមិន​អាចបំពេញ​ការងា​រ​ជា​អ្នកកាសែត​បន្តទៀត​បាន​នោះទេ​។ ពួកគេ​មិនអាច​ផ្លាស់ប្ដូរ​ទីលំនៅ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ មិនអាច​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​នឹងត្រូវ​បង្ហាញខ្លួន​ជា​រៀងរាល់ខែ​នៅ​ប៉ុស្តិ៍នគរបាល​ផងដែរ​។

​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ អ្នកសារព័ត៌មាន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្ដល់ព័ត៌មាន​ពិត​ជូន​ដល់​ប្រជាពលរដ្ឋ​។ អ្នកសារព័ត៌មាន​មាន​តួនាទី​ក្នុងការ​រាយការណ៍​អ្វីដែល​ជាការ​ពិត​ជូន​ដល់​សាធារណជន​។

​យើងខ្ញុំ​យល់ថា​ការចោទប្រកាន់​ទាក់ទង​នឹង​ការផ្ដល់​ព័ត៌មាន​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារជាតិ​ជាការ​ចោទប្រកាន់​មួយ​ដ៏​ធ្ងន់ធ្ងរ​។ ការចោទប្រកាន់​លើ​អតីត​អ្នកកាសែត​ទាំងពីរ​រូបនេះ​កំពុងតែ​បង្ក​ភាពភ័យខ្លាច​ដល់​អ្នកសារព័ត៌មាន​ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ នឹងធ្វើ​ឲ្យ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ធ្លាក់ចុះ​ផងដែរ​។ អាស្រ័យហេតុនេះ​សូម​តុលាការ​គ្រប់លំដាប់​ថ្នាក់​មេត្តា​ពិចារណា​ជាថ្មី​បញ្ចប់​ការចោទប្រកាន់​លើ​ពួកគេ​និង​ការដាក់​ឲ្យ​ស្ថិតនៅក្រោម​ការតាមដាន​របស់​តុលាការ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×