Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មួកសុវត្ថិភាព​ចំនួន​ជិត​៣០០​មួក ត្រូវបាន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​

spot_img

​ខេត្តស្វាយរៀង​៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧​នេះ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​មួក សុវត្ថិភាព​ចំនួន​ជិត​៣០០​មួក ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព និង​ទទួល​ការផាកពិន័យ​ពី​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​ខេត្ត ពិធី​នេះដែរ​ក៍មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោកស្រី ពៅ សុភាព អភិបាលរង​ខេត្ត លោក កឹង ឃ​ន ស្នងការ​នរគ​បាល​ខេត្ត លោកស្នងការ​រង​ទទួល​ផែន​ចរ​រាចរ​ណ៏​ផ្លូវគោក​ខេត្ត លោក​អភិបាលក្រុង​ស្វាយរៀង លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត និង​លោក​លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​នានា​ផងដែរ​។​

​មានប្រសាសន៍​ទៅកាន់​កម្មវិធី​នេះ​លោក អភិបាលខេត្ត​បាន​លើកឡើងថា​៖ បច្ចុប្បន្ននេះ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​គឺជា​ឃាតករ​លាក់​មុខ​ដែល​ពួនស្ទាក់​នៅលើ​ដងផ្លូវ​គ្រប់​វិនាទី ដែល​ធ្វើឱ្យមាន​ការខាតបង ការ​និរាស ព្រាត់ប្រាស់ បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​ព្រមទាំង​បន្សល់ទុក​នូវ សោក​នា​កដ​កម្ម​ដល់​គ្រួសារ និង​សង្គម​។ មាន​កត្តា​ជាច្រើន​ត្រូវបាន​រកឃើញ​ដូចជា កត្តា​មនុស្ស កត្តា​ផ្លូវ កត្តា​យានយន្ត និង​កត្តាបរិស្ថាន ដែល​ក្នុងនោះ​កត្តា​មនុស្ស​មាន​រហូតដល់​ជាង​៩០​ភាគរយ​។​ហើយ​ឃាតករ​លាក់​មុខ​ដែល​បាន​ឆក់យក​អាយុជីវិត​មនុស្ស​ស្ទើរ​រាល់ថ្ងៃនេះ​វា​បាន​កើតឡើង​ដោយសារ​មនុស្ស​ជា​អ្នកប្រព្រឹត្ត ដូចនេះ​ការកែប្រែ​ឥរិយាបទ​របស់​មនុស្ស​ពិតជា​អាចធ្វើឱ្យ​មានការ​ផ្លាស់ប្តូ​រ​នូវ​សោក​នា​កម្ម​មួយ​នេះ​ជាក់​ជាមិនខាន​។​

លោក ម៉ែន វិបុល បាន​ផ្តាំផ្ញើ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ត្រូវមាន​ការយោគយល់ និង​អធ្យាស្រ័យ​គ្នា​រាល់​ការបើកបរ​នៅលើ​ដងផ្លូវ​។ អ្នកបើកបរ​គ្រប់រូប​ត្រូវ​ប្រាកដថា អ្នក​មិន​បើកបរ​ហួស​ល្បឿន​កំណត់ មិន​បើកបរ​ក្រោយពេល​ហូប​គ្រឿង​ស្រវឹង ត្រូវ​ពាក់មួក​សុវត្ថិភាព​គ្រប់ពេល​ធ្វើដំណើរ​តាម​ម៉ូតូ ប្រើប្រាស់​ខ្សែរ​ក្រ​វ៉ាត​សុវត្ថិភាព ពេលធ្វើ​ដំណើរ​តាម​រថយន្ត​ជាដើម​៕ វ៉ៃ​កូ​

spot_img
×