Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​ក៏​ចេះ​វិវត្តន៍​ខ្លួន​ដែរ ក្រោយ​ចេញពី​គុក​វិញ ក្លាយ​មេខ្លោង​ចោរ​

spot_img

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​កាលពីមុន​គឺ​ត្រឹម​ជា​មុខសញ្ញា​លួច​កំប៉ិកកំប៉ុក និង​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​មួយរយៈ​ពេលកន្លងមក​ហើយ​។ លុះ​ក្រោយពី​ចេញពី​គុក​វិញ មិន​ត្រឹមតែ​មិន​ព្រម​រាងចាល​ថែមទាំង​ចេះ​ជំនាញ​ខាង ចោរកម្ម​នេះ​យ៉ាង​ស្ទាត់​រហូត​ក្លាយទៅជា​មេខ្លោង តែងតែ​ធ្វើ​សកម្មភាព​កាប់ វាយ​ប្លន់​យកលុយ​ព្រមទាំង​ម៉ូតូ និង​ឆក់​កាបូប​នៅតាម ដងផ្លូវ​យ៉ាងសកម្ម ជាពិសេស​ភាគច្រើន​ឆក់​ប្លន់​កាបូប​ជន​បរ​ទេ​យ៉ាង​កក្រើក​បានសម្រេច​រាប់​ដង​មិន​អស់ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​សែន​ជ័យ នៅ​ទីតាំង​ធ្វើ​សកម្មភាព​ញឹកញាប់​ជាងគេ​នោះ​គឺ នៅ​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តែម្ដង ទើបតែ​ពេលនេះ​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ ពោធិ៍​សែន​ជ័យ​បានធ្វើការ​ស្រាវជ្រាវ​រហូត​ឈានដល់​ការ​ឆ្មក់​ចូលទៅ​ចាប់ខ្លួនបាន​។​

​ការចាប់ខ្លួន​នោះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ នៅក្នុង​ភូមិ​ភូមិ​សាមគ្គី សង្កាត់​ង្រ​ពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ឈ្មោះ រុន តរៈសេត អាយុ​១៩​ឆ្នាំ គ្មាន​មុខរបរ​មេចោរ​ប្លន់ និង​ឆក់ សព្វថ្ងៃ​ស្នាក់នៅ​ក្នុងភូមិ កើតហេតុ​ខាងលើ​។ ក្រោយពី​ឃាត់ខ្លួន​នគរបាល​ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ក្រហម​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ​1HR-6715 ដែល​ជននេះ​ប្រើ​ជា​មធ្យោបាយ ចេញ​ធ្វើ​សកម្មភាព​កាប់​ប្លន់ និង​ឆក់​រាល់ថ្ងៃ​។​

​ដោយឡែក​ស្ត្រី​ម្នាក់​ដែលជា​សាច់ញាតិ​ក៏ត្រូវ​បាន​នគរបាល ឃាត់ខ្លួន នាំទៅ​សាកសួរ​ដែរ ព្រោះ​គាត់​បាន​រារាំង​យ៉ាងខ្លាំង​ដល់​ការងារ​របស់​កងកម្លាំង​ដែល​កំពុងចុះ​ចាប់​ជនសង្ស័យ​ខាងលើ​។ នគរបាល​បាន​និយាយថា ជនសង្ស័យ​ម្នាក់នេះ កាលពី​អតីត​គឺ​គ្រាន់តែ​ជាចោរលួច​របស់របរ​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ ហើយក៏​លួច​មិន​រើសមុខ ហើយ​ក្រោយមក​ត្រូវបានជាប់ពន្ធនាគារ​មួយរយៈ​ពេល​ពីបទ​លួច​។ លុះ​ក្រោយ​ពេល​បាន​ចេញពី​គុក​វិញ​មិនបាន​រាងចាល ហើយ​រឹត​តែមាន​ជំនាញ​ខាង​ចោរកម្ម​កាន់តែខ្លាំង​ឡើង​ថែមទៀត ដោយបាន​បង្កើត​ក្រុម​ចេញ​ធ្វើ សកម្មភាព​វាយ និង​កាប់​ប្លន់​យក​ម៉ូតូ​តាមផ្លូវ​ព្រមទាំង​ឆក់​កាបូប​យ៉ាងសកម្ម​បំផុត ជាពិសេស ប្រព្រឹត្ត​ទៅលើ​ជនបរទេស​ភាគច្រើន​ជនជាតិ​ចិន​ដែល​រងគ្រោះ​ច្រើនជាងគេ​។ ការចាប់​ជននេះ យោងតាម​ដីកា បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ បន្ទាប់មក​នគរបាល​បាន​បញ្ជូន​ជន​នោះ ទៅកាន់​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×