Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ម្នាក់ របួស​២​នាក់ ពេល​បើក​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹងមានជ័យ ហើយ​មាន​ជន​ឆ្លៀតឱកាស​លួច​យក​ម៉ូតូ​ទៅ​បាត់​

spot_img

​ភ្នំពេញ​៖ យុវជន​៣​នាក់​ចេញពី​ក្លឹប​ហ្លូ​ឡាញ ជិះ​ម៉ូតូឌុប​គ្នា​សង្ស័យ​ស្រវឹងស្រា បើក​ម៉ូតូ​លឿន​មិន​ប្រយ័ត្នក៏​បាន​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពា​នអាកាស​ស្ទឹងមានជ័យ បណ្ដាលឲ្យ​ស្លាប់​ម្នាក់ និង​២​នាក់​ទៀត​រងរបួស​ធ្ងន់ ហើយ​មាន​ជន​ឆ្លៀត​ឱកាស​មក​លួច​យក​ម៉ូតូ​របស់​ពួកគេ​ទៅ​បាត់ កាលពី​ម៉ោង​៣​និង​៥០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩ នៅត្រង់​ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​សព​ជនរងគ្រោះ​មានឈ្មោះ ផា ចាន់​ភឿក ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ឡាន ស្នាក់នៅ​ម្ដុំ​ស្តុប​ទេព​ផន ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក និង​មាន​ស្រុកកំណើត​ភូមិ​ត្រកៀត ឃុំ​ចំ​ប៊ុី ស្រុក​បាទី ខេត្តតាកែវ ។ រីឯ​ជនរងគ្រោះ​២​នាក់​ទៀត​ដែល​របួសធ្ងន់ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្ក្រោះ​នៅ​មន្ទីពេទ្យ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា នៅពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​មាន​គ្នា​៣​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម​២០១៩ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1HR-3577 បាន​ឌុប​គ្នា​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧១ ទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន ឡើង​មក​លើ​ស្ពាន​ត្រង់​ចំណុច​កើតហេតុ​ដែល​ជា​កន្លែង​ផ្លូវ​កោង ស្រាប់តែ​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹងមានជ័យ បណ្ដាល​ឲ្យ​អ្នក​ឌុប​បោក​ក្បាល​និង​ថ្នល់​ហូរឈាម​ស្រោច​ខ្លួន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង ឯ​អ្នកជិះ​ក្រោយ​២​នាក់​ទៀត​រងរបួស​ធ្ងន់ ។​

​ប្រភព​ដដែល​បាន​បន្តថា អ្វី​ដែល​គួរឲ្យ​ហួសចិត្ត​នោះ គ្រា​ដែល​ជនរងគ្រោះ​ទាំង​៣​នាក់​កំពុង​ដេក​ដួល​ស្លាប់​និង​បួស ស្រាប់តែ​មាន​ជន​ឆ្លៀត​ឱកាស​មក​លួច​យក​ម៉ូតូ​របស់​ពួកគេ​ទៅ​បាត់​ថែមទៀត បន្ទាប់មក​ក៏​មាន​រថយន្ត​សង្គ្រោះបន្ទាន់​ចេញ​មក​ដល់​ដឹក​ជនរងគ្រោះ​២​នាក់​ដែល​រងរបួស​ធ្ងន់​ដើម្បី​ជួយសង្គ្រោះ​។​

​ក្រោយ​កើតហេតុ ក៏មាន​មិត្តភក្តិ​របស់​ជនរងគ្រោះ​មកដល់ ហើយ​ប្រាប់​ថា ពួក​គេ​ទើបតែ​បែក​គ្នា​ចេញពី​ក្លឹប​ប្លូ​ឡាញ ស្រាប់តែ​ជួប​គ្រោះ​អកុសល​បែបនេះ​តែ​ម្ដង​។ បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន ព្រមទាំង​មន្ត្រី​ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ បាន​មក​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យទៅ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​ម៉ូតូ​ជនរងគ្រោះ​សមត្ថកិច្ច​និង​ស្រាវជ្រាវ​តាម​រក​ចាប់​ជន​ឆ្លៀតឱកាស យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​៕​ ​ដោយ​៖​កូឡាប​

spot_img
×