Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​អុីរ៉ង់​បាញ់​ទម្លាក់ដ្រូន​អាមេរិច លោក ដូ​ណា​ល់ ត្រាំ​និយាយថា អុីរ៉ង់កំពុង​បង្កើត​កំហុស​ដ៏​ធំ​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​និយាយថា ប្រទេស​អ៊ីរ៉ង់បាន​ធ្វើ​កំហុស​ដ៏​ធំ​មួយ​ក្នុង​ការបាញ់​ទម្លាក់​យន្តហោះ​ស៊ើបការណ៍​យោធា​អា​មេ​រិច នៅ​ច្រក​សមុទ្រ Hormuz​។​

​ទោះយ៉ាងណា លោក​បាន​ថ្លែង​ប្រាប់​អ្នក​សារពត៌មាន​ថា វា​អាច​ជា​ការ​គ្មាន​បំណង​នោះទេ​។ លោក​និយាយថា ខ្ញុំ​មើល​ទៅ​វា​ពិបាក​ជឿ​ណាស់ ដែល​ការបាញ់​នោះ​ជា​ការ​មានបំណង​។​

​ចំណែក​ភាគី​អ៊ីរ៉ង់វិញ បាន​និយាយថា ដ្រូ​ន​របស់​អា​មេ​រិច​បាន​រំលោភ​ដែនអាកាស​របស់ខ្លួន ប៉ុន្តែ​ត្រូវបាន​យោធា​អា​មេ​រិច​បដិសេធ​។​

​ការបាញ់​ទម្លាក់ដ្រូន​របស់​អាមេរិច កើតឡើង​ក្រោយ​ពី​មាន​ភាព​តានតឹង​កើន​ឡើង​ខ្លាំង​រវាង​ប្រទេស​ទាំង​ពីរ​។​

​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក Javad Zarif បាន​និយាយថា អ៊ីរ៉ង់​នឹង​ធ្វើការ​ដាក់ពាក្យ​ប្តឹង​ទៅ​កាន់​​អង្គការសហប្រជាជាតិ​ដោយ​ចោទ​អា​មេ​រិច​ថា បាន​រំលោភ​ទឹកដី​អ៊ីរ៉ង់​។​

​ចំណែក​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​អង្គការសហប្រជាជាតិ លោក Majid Takht Ravanchi បាន​ថ្លែងថា ដ្រូ​ន​នោះ​បាន​ធ្វើ​ប្រតិបត្តិការ​ស៊ើបការណ៍​យ៉ាង​ច្បាស់ក្រឡែត ដែល​គាត់​ហៅ​ថា​វា​គឺជា​ការរំលោភច្បាប់​​អន្តរជាតិ​។​

​សូមបញ្ជាក់​ថា ស្ថានការណ៍​នៅក្នុង​តំបន់​កំពុង​តានតឹង​យ៉ាងខ្លាំង ដែល​កាលពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ ទើបតែ​មាន​ការវាយប្រហា​រលើ​កប៉ាល់​ដឹក​ប្រេង ២​គ្រឿង​នៅ​ឈូង​សមុទ្រ​អូ​ម៉ង​។ អា​មេ​រិច​ចោទ​អ៊ីរ៉ង់​ថា​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នោះ ប៉ុន្តែ​អ៊ីរ៉ង់​ឆ្លើយថា ខ្លួន​មិន​ពាក់ព័ន្ធ​ទេ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×