Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សោកនាដកម្ម​! រថយន្តក្រុង​បើក​ធ្លាក់​ជ្រោះ​នៅ​ឥណ្ឌា ផ្តាច់​ជីវិត​មនុស្ស ៤៤​នាក់​

spot_img

​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៤៤​នាក់​បាន​ស្លាប់ នៅ​ពេល​រថយន្ត​ក្រុង​មួយ​គ្រឿង​បាន​បើក​ធ្លាក់​ជ្រោះ​​នៅ​តំបន់​ភ្នំ​នៃ​រដ្ឋ Himachal Pradesh នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។​

​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នោះ ក៏​បណ្តាលឲ្យ​មនុស្ស ២៨​នាក់​រងរបួស​ធ្ងន់ធ្ង​រ​ផងដែរ​។ គ្រោះ​អកុសល​នោះ កើតឡើង​នៅ​ពេល​ឡានក្រុង​មួយគ្រឿង ដែល​មាន​មនុស្ស​ជិះ​យ៉ាងច្រើន​បាន​បើក​រអិល​ធ្លាក់​ផ្លូវ រួច​ក៏​បាន​បោះពួយ​ធ្លាក់​ជ្រោះ​ដែលមាន​ជម្រៅ ១៥០​ម៉ែត្រ នៅក្នុង​តំបន់ Kullu​។​

​ប៉ូលីស​នៃ​តំបន់​ខាងលើ​បាន​ថ្លែងប្រាប់ AFP ថា ជនរងគ្រោះ​ភាគច្រើន​ជា​ស្ត្រី និង​កុមារ ដែល​បាន​ធ្វើដំណើរ​ត្រឡប់​ពី​ធ្វើ​ការងារ និង​សាលា​របស់​គេ​។​

​រថយន្ត​នោះ​ដឹក​មនុស្ស​ច្រើន​ជាង ៦០​នាក់ ដែល​មនុស្ស​មួយចំនួន​ជិះ​នៅ​លើដំបូល​។​

​សូមបញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​កើតមាន​យ៉ាង​ច្រើន​នៅក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​លំដាប់​ទី ២​ក្នុង​ពិភពលោក​។ ជា​រឿង​រាល់​ឆ្នាំ មនុស្ស​ជា​មធ្យម​ចំនួន ១៥០.០០០​នាក់​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ Channelnewsasia​

spot_img
×