Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ទុច្ចរិត បាន​ប្រើប្រាស់​រូបភាព​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ វាយប្រហារ​មួលបង្កាច់ឲ្យមាន​ការភាន់ច្រឡំ​

spot_img

​ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​ថ្លែងថា ក្រុម​ទុច្ចរិត​បាន​ប្រើប្រាស់​រូបភាព​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ ក្នុង​គណនី Facebook ក្លែងក្លាយ​របស់​ពួកគេ ដើម្បី​ផ្សព្វផ្សាយ​វាយប្រហារ​មួលបង្កាច់​ម​ក​កាន់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល បង្ក​ឱ្យ​សាធារណជន​ជាតិ និង​អន្តរជាតិ មាន​ការភាន់ច្រឡំ​។​

​លោក​ឈុំ សុជា​ត អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ នៅ​ថ្ងៃ​ទី ២១ ខែ​មិថុនា​នេះ បាន​សរសេរ​លើ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​លោកថា ការ​ប្រឌិត​រឿង​ក្លែងក្លាយ​តាម​បណ្តាញ​សង្គម នៅតែ​បន្ត​កើតមាន​ជា​បន្តបន្ទាប់ ដែល​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិតប្រាកដ នៅ​កម្ពុជា ក៏ដូចជា​នៅ​លើ​ពិភពលោក​។​

​លោក​បាន​បន្តថា កន្លងទៅនេះ ក្រុម​ទុច្ចរិត​បាន​ប្រើប្រាស់​រូបភាព​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ ក្នុង​គណនី Facebook ក្លែងក្លាយ​របស់​ពួកគេ ដើម្បី​ផ្សព្វផ្សាយ​វាយប្រហារ​មួលបង្កាច់​ម​ក​កាន់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល បង្ក​ឱ្យ​សាធារណជន​ជាតិ និង​អន្តរជាតិ មាន​ការភាន់ច្រឡំ ប៉ុន្តែ​ព័ត៌មាន​ទាំងនេះ ក៏​ត្រូវ​បាន​ច្រានចោល​ភ្លាមៗ​ជាមួយ​នឹង​ការបំភ្លឺ​ការពិត​ផងដែរ​។​

​ដោយឡែក​ប៉ុន្មាន​ថ្ងៃនេះ យើង​ឃើញថា ក្រុម​ទុច្ចរិត បាន​បន្ត​ផ្សព្វផ្សាយ​មួលបង្កាច់​មក​លើ​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ​យើង​ថែមទៀត ដោយ​បាន​ប្រឌិត​ព័ត៌មាន​ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​ក្រសួង​ការពារជាតិ មាន​លុយ ១០០​លាន​ដុល្លារ តម្កល់​នៅ​ធនាគារ​អាមេរិក​។​

​លោក​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​បានបញ្ជាក់​ថា “​នេះ​ជា​គឺ​ជា​ដំណឹង​មិន​ពិត​ទាល់តែសោះ ដែល​ក្រុមទុ​ចរិទ្ធ​បង្កើតឡើង ដើម្បី​តែ​លាប​ពណ៌ បំផ្លាញ​កិត្តិយស និង​កេរ្តិ៍ឈ្មោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តែប៉ុណ្ណោះ ។ ដូច្នេះ សូម​សាធារណ​ជន​ទាំងអស់ កុំ​មាន​ការភាន់ច្រឡំ​”​។​

​យ៉ាងណាក៏ដោយ ទន្ទឹមគ្នា​នឹង​ក្រុម​ទុច្ចរិត​បង្កើត​នូវ​ព័ត៌មាន​ក្លែងក្លាយ​កាន់តែច្រើន យើងទាំងអស់គ្នា ដែល​ជា​មនុស្ស​សុចរិត ក៏​ត្រូវ​រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​នេះ​ផងដែរ ដូច​ដែល​ប្រសាសន៍ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកឡើង​ក្នុង​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន​កន្លង​មក​ថា “​ដើម្បី​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ គឺ​ត្រូវ​រួមគ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ចេញមក​”​។​

​នៅលើ​ផេក​ហ្វេស​ប៊ុក​ផ្លូវការ លោក​ហ៊ុន ម៉ានិត​ ​នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩ បានឲ្យដឹងថា “​ថ្មីៗ​នេះ ខ្ញុំ​បាន​ឃើញ​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​នឹង​គណនី​ធនាគារ​មួយ របស់​អាមេរិក​ដែល​ប្រើ​ទាំង​ឈ្មោះ​ខ្ញុំ ទាំង​ឈ្មោះ​ប្អូនស្រី​ខ្ញុំ ថា​មាន​ទឹកប្រាក់​នៅក្នុង​នោះ​ទៅដល់ 100 លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ម្នាក់ៗ​។ ព័ត៌មាន​មិន​ពិត​នេះ គឺ​បាន​បង្កើតឡើង​ដោយ​ក្រុមប្រឆាំង ក្នុង​គោលបំណង​បង្ខូច​ឈ្មោះ លាប​ពណ៌ បង្កើត​ជា​ការសង្ស័យ ពីសារ​ធា​រណ​ជន​។ អ្នក​ដែល​ចេញ​ព័ត៌មាន​មិន​ពិត​នេះ​មុនគេ គឺ​មកពី​អតីត​គណបក្ស​ព្រះអាទិត្យ​លិច​និង​តំណាង​«​ខ្ញុំ​ខ្មែរ​» ឈ្មោះ Tor Nimol​។ ខ្ញុំ​កំពុង​តែពិចារណា​ថា​តើ គួរប្រើ​នីតិវិធី​ច្បាប់​ជាមួយ​អង្គការ ខ្ញុំ​ខ្មែរ នេះ ឬ​ក៏​ទុក​ចោល​? ដោយសារ​ករណី​បែប​នេះ​មិនមែន​ជា​លើក​ទី ១ ទេ ដែល​កន្លង​មក​ក្រុមប្រឆាំង​ប្រើ ព័ត៌មាន​ក្លែងក្លាយ​មកលើ​ក្រុមគ្រួសារ​ខ្ញុំ​ជា​បន្តបន្ទាប់ អស់​ពី​រឿង​មួយ​ទៅ​រឿង​មួយ​ទៀត ដែល​ខ្ញុំ​ក៏​មាន​ការកោតសរសើរ​ចំពោះ​ក្រុម​នេះ ថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ប្រហែល​ជា​គិតថា​ចំណុច​អ្វី​ខ្លះ គួរតែ​ចាក់រុក​”៕​ ដោយ​៖​កូឡាប​

 

spot_img
×