Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​សហព័ន្ធ​សន្តិភាព​សកល​កម្ពុជា ស្នើសុំ​សមាជិក​រដ្ឋសភា​ជួយ​គាំទ្រ​ចំពោះ ការ​ប្រារព្ធ​ខួប​នៃ​ការបង្កើត​អង្គការ​របស់​ខ្លួន​នៅ​កម្ពុជា​

spot_img

​ក្នុង​ឱកាស​ទទួលបាន​ការអនុញ្ញាតឲ្យ​ចូលជួ​ប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ លោក​កិត្តិ​នីតិកោសល​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋ​សភា អង្គការ​សហព័ន្ធ​សន្តិភាព​សកល​កម្ពុជា UNIVERSAL PEACE FEDERATION-CAMBODIA (UPF) ដែលមាន លោក ហា​ជី​មី សៃ​តុ ជា​ប្រធាន បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​លោក​កិត្តិ​នីតិកោសល​បណ្ឌិត​ជួយ​គាំទ្រ​ចំពោះ​អង្គការ​នេះ ក្នុង​សកម្មភាព​លើកកម្ពស់​តម្លៃ​វប្បធម៌ និង​គ្រួសារ និង​ការ​ប្រារព្ធ​ខួប​នៃ​ការបង្កើត​អង្គការ​នៅ​កម្ពុជា នា​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខនេះ​។​

​លោក ហា​ជី​មិ សៃ​តុ ប្រធាន​សហព័ន្ធ​(UPF) ប្រចាំ​តំបន់​ឥណ្ឌូចិន​បាន​មានប្រសាសន៍​ថ្លែង​កោតសរសើរ ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​គ្រប់​វិស័យ​របស់​ប្រទេស​កម្ពុជា​។ លោក​បន្តថា កម្ពុជា​ក៏​បាន​ខិតខំ​ប្រឹងប្រែង​កសាង​ជាមួយ​គ្នា​លើ​សកម្មភាព​ការងារ​លើកកម្ពស់​បណ្តា​ញ​ទំនាក់ទំនង ការសន្ទនា ពហុ​សាសនា ការអប់រំ សុជីវធម៌​នៃ​ការរស់នៅ​ដោយ​សុច្ចរិត​។ លោក​បន្ថែមថា អង្គការ​សហព័ន្ធ​សន្តិភាព​សកល​កម្ពុជា នឹង​ប្រារព្ធ​ខួប​នៃ​ការបង្កើត​អង្គការ​នេះ ដោយ​ឈរ​លើ​គោលដៅ​រក្សា​សន្តិភាព និង​ដើម្បី​សន្តិភាព នា​ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខ ក្នុងនោះ​ក៏​មាន​ការពិភាក្សា​កម្មវិធី​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​ផង​ដែរ ដែល​រំពឹង​ថា​នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជាង​៥​ម៉ឺន​នាក់​។​

​លោក​បញ្ជាក់ថា អង្គការ​នេះ​កំណត់​នូវ​វត្ថុបំណង​ចំនួន​បី គឺ​ទី​១-​ប្រសិទ្ធពរ​ជ័យ​មង្គល​ដល់​គ្រួសារ​ក្នុង​សង្គម (​ប្តី​មួយ​ប្រពន្ធ​មួយ​) ទី​២-​ការអប់រំ​យុវជន និង​ទី​៣-​អភិបាលកិច្ច​ល្អ ព្រមទាំង​កិច្ចការ​ទាំងឡាយ​របស់​អង្គការសហប្រជាជាតិ​។​

​លោក​កិត្តិ​នីតិកោសល​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​ទី​៦​នៃ​រដ្ឋសភា បាន​មានប្រសាសន៍​កោតសរសើ​រ​ចំពោះ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​កម្ពុជា ដែល​បាន​ខិតខំ​អនុវត្ត​ការងារ​របស់​ខ្លួន ដើម្បី​រួមចំណែក​ជួយ​អភិវឌ្ឍន៍​តាម​បណ្តា​ប្រទេស​នានា ទាំង​ក្នុង​តំបន់ និង​សកលលោក ក្នុងនោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​។ លោក​កិត្តិ​នីតិកោសល​បណ្ឌិត បាន​ផ្ដោត​ការចាប់អារម្មណ៍​ចំពោះ​កម្មវិធី​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៩​ថា ជា​កិច្ចប្រជុំ ដែល​ផ្អែកលើ​ចក្ខុវិស័យ នៃ​ការច្នៃប្រឌិត និង​ភាព​ជា​អ្នកដឹកនាំ តាមរយៈ​ការពិភាក្សា ការផ្លាស់ប្ដូរ​បទពិសោធ​ន៍ និង​ការចែករំលែក​គតិបណ្ឌិត និង​ការយល់ឃើញ​របស់​ថ្នាក់ដឹកនាំ​ទាំងឡាយ ដែល​មាន​ការប្ដេជ្ញាចិត្ត ក្នុង​ការកសាង​ពិភពលោក​មួយ ប្រកបដោយ​ការយោគយល់​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក ក្នុង​សុខសន្តិភាព​ប្រកប​ដោយ​និរន្ត​ភាព និង​វិបុលភាព​សម្រាប់​មនុស្ស​ទាំង​អស់​៕​ ដោយ​៖​កូឡាប​

spot_img
×