Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភាមានភារកិច្ចស្នូលសំខាន់បីគឺ ជាតំណាងរបស់ពលរដ្ឋ ត្រួតពិនិត្យ និងឃ្លាំមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល

spot_img

សិស្ស និងបុគ្គលិក មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានទីតំាងនៅខេត្តកណ្តាល ចំនួន១២៣នាក់​បានមកសិក្សាស្វែង​យល់​ពី​តួនាទីភារកិច្ច របស់រដ្ឋសភា និងបានទស្សនាវិមានរដ្ឋសភា នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។

ដំណើរទស្សនកិច្ចសិក្សានេះ ដឹកនាំដោយ លោក ញ៉ឹក ប៊ុនធឿន ប្រធានផ្នែកស្រាវជ្រាវ និងទីផ្សារនៃមជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា​និងមន្រ្តីជាន់ខ្ពស់​​នៃអគ្គលេខាធិការ​ដ្ឋាន​​រដ្ឋសភា បានទទួលស្វាគមន៍ និងធ្វើបទបង្ហាញនៅក្នុងដំណើរទស្សនកិច្ចនេះ។ លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បាន​លើកឡើងពីប្រវត្តិរបស់ រដ្ឋសភាកម្ពុជា ពីឆ្នាំ១៩៤៧ រហូតដល់បច្ចុប្បន្ននេះ។ លោកកិត្តិនីតិកោសលបណ្ឌិតបានគូសបញ្ជាក់ថា រដ្ឋ​សភាជាស្ថាប័នតំណាងឲ្យប្រជាធិបតេយ្យ ហើយរដ្ឋធម្មនុញ្ញកម្ពុជាបានចែងយ៉ាងច្បាស់ ពីរបបប្រជាធិបតេយ្យនៅកម្ពុជា ដែល​​មាន​ភាពសេរីពហុបក្ស និងបានបែងចែកអំណាចដឹកនាំរដ្ឋជាបី ដាច់ពីគ្នា គឺអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាច​តុលា​ការ។

លោកប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌របស់រដ្ឋសភា បានមានប្រសាសន៍បន្ថែមថា រដ្ឋសភាមានភារកិច្ចស្នូលសំខាន់បីគឺ ជាតំណាងរបស់ ពលរដ្ឋ ត្រួតពិនិត្យ និងឃ្លាំមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល និងការងារនីតិកម្ម។ ចាប់ពីឆ្នាំ១៩៩៣មក រដ្ឋសភាបានដំណើរការចំនួន៦អាណត្តិ ហើយ។ រដ្ឋសភាកើតចេញពីការបោះឆ្នោតដោយសេរី នៅរៀងរាល់៥ឆ្នាំម្តង។

ចំណែក លោក កៃ កេតនិន អគ្គនាយកនីតិកម្ម និងស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានធ្វើបទបង្ហាញពីតួនាទី និង​ភារកិច្ច​របស់​អគ្គលេខាធិការដ្ឋានរដ្ឋសភា។ អគ្គលេខាធិការដ្ឋានរដ្ឋសភា គឺអង្គភាពរដ្ឋបាល​ដែលមានភារកិច្ចផ្តល់​សេវា​គ្រប់បែបយ៉ាង ដើម្បី​ឲ្យ​រដ្ឋសភាដំណើរការ ជាអចិន្រ្តៃយ៍។

គួរជម្រាបដែលថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនេះ បានបង្កើតឡើងនៅឆ្នាំ១៩៩៤។ ជាអង្គការក្រៅរដ្ឋាភិបាល ដែល​បាន​សហការ​ជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមគម្រោងឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និង​សម្បទាន​ភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ក្នុងការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈទាំងនោះ មាន​ដូច​ជា ផ្នែកព័ត៌មានវិទ្យា ជួសជុលរថយន្ត ជួសជុលម៉ាស៊ីនដេរ ជាងអ៊ុតសក់ ភាសាអង់គ្លេស ពេទ្យសត្វ កសិកម្ម អគ្គិសនី ជា​ដើម។

លោក ញ៉ឹក ប៊ុនធឿន ប្រធានផ្នែកស្រាវជ្រាវ និងទីផ្សារនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ចាត់ទុកដំណើរ​ទស្សនកិច្ច​មក​កាន់​វិមានរដ្ឋសភា នាឱកាសនេះ មានសារៈសំខាន់ណាស់ ក្នុងការពង្រឹងពង្រីកចំណេះដឹងទូទៅរបស់សិក្ខាកាម ពិសេស​បាន​ផ្តល់​ឱកាស​ដល់ពួកគេបានស្គាល់ និងបាន ឃើញកន្លែងធ្វើការរបស់តំណាងរាស្រ្ត ដែលជាតំណាងរបស់ពួកគាត់។

លោកបានកោតសរសើរដល់ស្ថាប័នរដ្ឋសភា ដែលតែងតែផ្តល់ឱកាសដល់ សាធារណជន បានមកធ្វើទស្សនកិច្ចសិក្សា​ដោយផ្ទាល់​នៅ​ក្នុង​វិមានរដ្ឋសភា៕ ដោយ៖កូឡាប

 

spot_img
×