Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ ២ នាក់ ដឹក​ជ្រូក ៤ ក្បាល ពី​វៀតណាម កាត់​ព្រៃ​ត្រូវបាន​កម្លាំង​ចម្រុះ​ចាប់​ឃាត់ខ្លួន ប្រគល់​អោយ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​ជនសង្ស័យ ២ នាក់ បាន​ដឹក​ជ្រូក ចំនួន​៤ ក្បាល ពី​ប្រទេស​វៀតណាម កាត់​ព្រៃ ត្រូវ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដូង និង​កម្លាំង​ប៉ុស្តិ៍​ច្រកទ្វារ​តំបន់​ព្រំដែន​ដូង សហការ​ជាមួយ​មន្ត្រី​គយ​ច្រក​ដូង ចាប់​ឃាត់ខ្លួន ប្រគល់​អោយ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​យប់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ ម៉ោង​២១​និង​៤៣ នាទី​យប់់​នៅ​ចំណុច​ផ្លូវ​កាត់​ព្រៃ ខាងជើ​ង​ច្រកទ្វារ​តំបន់​ដូង ប្រមាណ ៣ គីឡូម៉ែត្រ (​ជាប់​ខ្សែបន្ទាត់​ព្រំដែន​) ស្ថិត​ភូមិ​ពោន ឃុំ​ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដូង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រមាស​ហែក រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ព្រំដែន​តំបន់​ដូង សហការ​ជាមួយ​មន្ត្រី​គយ បាន​ធ្វេី​ការឃាត់​ជនសង្ស័យ ២ នាក់ បើ​ក​ម៉ូតូ ២ គ្រឿង មាន​ដឹក​ជ្រូក​ចំនួន ៤ ក្បាល នាំចូល​ពី​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់​។

​ជនសង្ស័យ​ទី ១. មាន​ឈ្មោះ​សោម វាសនា ភេទ​ប្រុស ។ ​ទី ២. ឈ្មោះ សោម ឆេ​រ៉ាន់ ភេទ​ប្រុស មាន​ទីលំនៅ​នៅ​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក​។

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង ជ្រូក ៤ ក្បាល​និង​ម៉ូតូ ២ គ្រឿង ត្រូវ​នាំយក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​តំបន់​ដូង ដើ​ម្បី​ប្រគល់​អោយ​ជំនាញ​បសុសត្វ ដើ​ម្បី​ធ្វេី​ការពិនិត្យ និង​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖ វ៉ៃកូ​

spot_img
×