Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ត្រាំ យល់ព្រម​ឲ្យមាន​ការវាយ​ប្រ​ហារ​យោធា​ប្រឆាំង​អុីរ៉ង់ ប៉ុន្តែ​បាន​ប្តូរ​ចិត្ត​វិញ​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​បើកភ្លើង​ខៀវ​ឲ្យមាន​ការវាយ​​ប្រហារ​យោធា​ប្រឆាំង​នឹង​ប្រទេស​​​អុីរ៉ង់ ប៉ុន្តែ​គាត់​បាន​កែប្រែ​ចិត្ត​វិញ​។ នេះ​បើ​តាម​ការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​របស់​អា​មេ​រិច​។​

​សារព័ត៌មាន New York Times បាន​ដកស្រង​សម្តី​របស់​មន្ត្រី​សេត​វិមាន​ដោយ​បញ្ជាក់ថា មាន​គម្រោង​វាយប្រហារ​លើ​គោលដៅ​ជា​ច្រើន​។​

​មន្ត្រី​សេត​វិមាន​បញ្ជាក់ថា កិច្ចប្រតិបត្តិការ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ដំណាក់កាល​ដំបូង ប៉ុន្តែ​លោក​ត្រាំ បាន​បោះបង់ចោល​ជំហរ​ទៅវិញ​។​

​សេត​វិមាន​មិនទាន់​មាន​ការធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ​រហូត​មកដល់ពេលនេះ​។​

​សូមបញ្ជាក់​ថា គម្រោង​វាយប្រហារ​ប្រឆាំង​អ៊ីរ៉ង់​កើតឡើង​ក្រោយ​ពេល​យោធា​អ៊ីរ៉ង់​បាន​បាញ់​ទម្លាក់​​យន្តហោះ​ចារកម្ម​អា​មេ​រិច​កាល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ទីក្រុង​តេ​ហេ​រ៉ង់បាន​និយាយថា យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អា​មេ​រិច​បាន​ចូល​ក្នុង​ដែនអាកាស​​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ព្រឹក​។ ចំណែក​ភាគី​អា​មេ​រិច​បាន​រក្សា​ជំហ​រថា យន្តហោះ​ខ្លួន​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ដែន​លំហរ​អន្តរជាតិ​។​

​កម្តៅ​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​កើនឡើង​ខ្លាំង ដែល​កាលពី​ពេល​ថ្មីៗ​នេះ​ផងដែឬ អា​មេ​រិច​បាន​ចោទ​អុីរ៉ង់​ថា បាន​វាយប្រហារ​កប៉ាល់​ដឹក​ប្រេង​ចំនួន ២​គ្រឿង​នៅ​ឈូង​សមុទ្រ​អូ​ម៉ង ប៉ុន្តែ​អ៊ីរ៉ង់​បដិសេធថា ខ្លួន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×