Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​តវ៉ា​ហុងកុង​រាប់ពាន់​នាក់​ឡោមព័ទ្ធ​ទីស្នាក់ការ​របស់​ប៉ូលីស​

spot_img

​អ្នក​តវ៉ា​រាប់ពាន់​នាក់​នៅ​ទីក្រុង​ហុងកុង​បាន​ឡោមព័ទ្ធ​ទីស្នាក់ការ​ធំ​របស់​ប៉ូលីស ដោយ​ធ្វើ​ការទាមទារ​​ឲ្យ​រដ្ឋាភិបាល​បោះបង់ចោល​ច្បាប់​ធ្វើ​បត្យាប័ន ដែល​អនុញ្ញាតិឲ្យ​មានការប​ញ្ជូ​ន​ជនសង្ស័យ​ពី​ទីក្រុង​ហុងកុង​យក​ទៅ​កាត់ទោស​នៅ​ប៉េកាំង​បាន​។​

​ប៉ូលីស​បាន​ស្នើ​ឲ្យ​អ្នក​តវ៉ា​ដកថយ​ដោយ​សន្តិវិធី ដោយ​ប៉ូលីស​និយាយថា វត្តមាន​បាតុករ​អាច​នឹង​ប៉ះពាល់​ខ្លាំង​ដល់​ប៉ូលីស​ក្នុង​ការផ្តល់​សេវា​បន្ទាន់​។​

​សូម​រម្លឹកថា មនុស្ស​រាប់លាន​នាក់​បាន​រួម​គ្នា​តវ៉ា​ក្នុង​ទីក្រុង​ហុងកុង​ប្រឆាំង​នឹង​ច្បាប់​ធ្វើ​បត្យាប័ន ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ហើយក៏​មាន​អំពើហឹង្សា​កើតឡើង​ផង​ដែរ​ជាមួយ​ប៉ូលីស​។​

​ដោយសារតែ​មាន​ការតវ៉ា​យ៉ាងខ្លាំង សេចក្តីព្រៀង​ច្បាប់​ធ្វើ​បត្យាប័ន​ដ៏​ចម្រូងចម្រាស់​នោះ ត្រូវ​បាន​ពន្យា​ពេល ប៉ុន្តែ​រដ្ឋាភិបាល​ប្រកាសថា​នឹង​មិន​បោះបង់​ចោល​ច្បាប់​នោះ​ជាដាច់ខាត​។​

​អ្នក​រិះគន់​បាន​និយាយថា ច្បាប់​នោះ​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​របស់​ទីក្រុង​ហុងកុង​។​

​ទីក្រុង​ហុងកុង​ស្ថិតក្រោម​អាណានិគម​ន​របស់​អង់គ្លេស​រយៈពេល ១៥៦​ឆ្នាំ ពី​ឆ្នាំ ១៨៤១ ដល់​ឆ្នាំ ១៩៩៧​។ ក្នុង​ឆ្នាំ ១៩៩៧ ទីក្រុង​ហុងកុង​ត្រូវបាន​ប្រគល់​ត្រឡប់​អោយ​ចិន​វិញ ក្រោម​កិច្ច​ព្រមព្រៀង “​ប្រទេស​មួយ ប្រព័ន្ធ ពីរ​”៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×