Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ ​៣​នាក់​ ដកហូត​អាវុធខ្លី​ ២​ដើម​ ករណី​ជំរិត​ទារ​ប្រាក់​ពី​ជនជាតិ​ចិន​បាន​ចំនួន ​២០០០០​ដុល្លារ​

spot_img

ភ្នំពេញ ​៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​និង​ក្រសួងមហាផ្ទៃ​បាន​សហការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ ៣​នាក់​ ដកហូត​អាវុធខ្លី​ ២​ដើម​ ករណី​ជំរិត​ទារ​ប្រាក់​ពី​ជនជាតិ​ចិន​បាន​ចំនួន ​២០០០០​ដុល្លារ​ នៅ​ខណ្ឌ​ទួលគោក​កាលពី​០៣​ ថ្ងៃមុន​ក្រោយពី​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​និង​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​ការស្រាវជ្រាវ​ឡោម​ព័ទ្ធ​ផ្ទះល្វែង​មួយ​កន្លែង​ចំណុច​ផ្ទះ​លេខ​២៧ ​ផ្លូវ​លេខ​១០១១៥ ស្ថិត​ក្នុង​បុរី​ជីប​ប៉ុង​ឡែន ក្រុម​ ០២​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ដែល​សមត្ថកិច្ច​សង្ស័យថា ​មាន​បក្ខពួក​មក​សំងំ​លាក់ខ្លួន​នៅ​ទីនោះ​។​

​ប្រត្តិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​ឡោម​ព័ទ្ធ​តាំងពី​យប់​ថ្ងៃ​ទី​២០​ខែ​មិថុនា​ឆ្នាំ​២០១៩​មក​លុះដល់​ព្រឹក​ឡើង​ថ្ងៃទី​២១​ខែ​មិថុនា​ឆ្នាំ​២០១៩​សមត្ថកិច្ច​ចំរុះ​បាន​បើក​ការឆែកឆេ​បន្ត​ដោយ​មាន​ការ​សម្រប​សម្រួស​ពី​លោក គុជ គឹ​ង​ឡុង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ស្នងការរង និង​អាជ្ញាធរ​មូលដ្ឋាន​ចូលរួម​ផងដែ​រ។​ក្រោយពី​ការឆែកឆេ​សមត្ថកិច្ចរ​ក​មិនឃើញ​មាន​អ្វី​ល្មើស​ច្បាប់​នោះ​ទេ​នៅ​ទីតាំង​ខាងលើ​។​

​ប៉ុន្តែ​យោងតាម​ប្រភព​ដែល​យើង​ទទួលបាន​ពី​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​ក៍​ដូចជា​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រុង​បាន​បង្ហើប​អោយដឹងថា​៖​កាល​យប់មិញ​សមត្ថកិច្ច​បាន​សហការ​គ្នា​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​នៅ​ម្តុំ​ផ្សារ​ម៉ា​ក្រូខ្មែរ​និង​ចិន លុះ​ព្រឹក​ឡើង​សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ដកហូត​បាន​អាវុធ​ខ្លី​ចំនួន​២​ដើម​ផងដែ​។​ប្រភព​ពី​សមត្ថកិច្ច​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយដឹង​បន្តទៀតថា​ករណី​នេះ​គឺ​ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់​ជនជាតិ​ចិន​ដូចគ្នា​ជំរិត​ទារប្រាក់​បាន​ចំនួន​២០០០០​ដុល្លារ​ដែល​ប្រព្រឹត​កាលពី​០៣​ថ្ងៃ​កន្លង​ទៅ​នៅ​ទឹកដី​ខណ្ឌ​ទួលគោក​។ ​គេ​មិន​ទាន់​បង្ហាញ​ពី​អត្ត​សញ្ញាណ​ក្រុម​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នៅឡើយ​ទេ ​ព្រោះ​កំពង់​តាម​ចាប់​បន្តទៀត​៕​ ដោយ​៖​កូឡាប​

 

spot_img
×