Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក វិ​ល្លាម បន្ត​ដឹកនាំ​ក្រុមការងារ ចុះ​ស្រាវជ្រាវ បណ្ដឹង​ពលរដ្ឋ​ជាង​១០០​គ្រួសារ ពាក់ព័ន្ធ​នឹង​ដីធ្លី​

spot_img

កាលពី​ថ្ងៃ ២១ និង ២២ ខែ មិថុនា ឆ្នាំ ២០១៩ នេះ សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ ពី​គណបក្ស​ខ្មែរ​ក្រោក ដឹកនាំ​ដោយ​ឯកឧត្តម​វិ​ល្លាម អម​ដំណេី​រដោយ លោក ឈឿង ចាន់​ធឿន មន្ត្រី​លេខា​៤​រូប រួម​ទាំង​សហកា និង​មន្ត្រី​លេខាធិកាដ្ឋាន​២​រូប ចុះ​សិក្សា​ស្រាវជ្រាវ​ប្រមូល​តម្រុយ តាម​ពាក្យបណ្ដឹង​ពលរដ្ឋ​៤ ករណី នៅ​ខេត្ត​កោះកុង និង​ក្រុងព្រះសីហនុ​រួមមាន ៖

​ករណី​ទី​១ ពលរដ្ឋ ១២ គ្រួសារ នៅ​ភូមិ​សា​រ៉ា​យ ឃុំ​ជ្រោយ​ស្វាយ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ប្ដឹង​ចំពោះ​លោក ប៊ុន រ៉េ ជា មេឃុំ ជ្រោយ​ស្វាយ ដែល​អះអាង​ថា​មិន​ព្រម ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ជូន​ពួកគាត់ ដេ​ី​ម្បី​អូសបន្លាយ ពេល​រំលោភ​ដី​របស់​ពួកគាត់ ។​

​ករណី​ទី​២​ពលរដ្ឋ ១២៥ គ្រួសារ នៅ​ភូមិ​២ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ប្ដឹង​ចំពោះ​រដ្ឋបាល​សាលាខេត្ត ដែល​ដេញ​ពួក​គាត់​ចេញ​ពី​ដី​ទីលំនៅ កាន់កាប់​ជាក់ស្ដែង ដោយ​ចោទ​ថា​ជា​ដី​រដ្ឋ ដោយ​យក​ដី​ពួកគាត់​ព័ទ្ធរបង តែ​ដី​នោះ​បែរជា​ពុះ​ឡូត៍​លក់បាន​ទៅវិញ ។​

​ករណី​ទី​៣ លោកយាយ​ឈ្មោះ ហាន គា​ក់ អាយុ ៨៣ ឆ្នាំ នៅ​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ប្ដឹង​ចំពោះ​កូន​បង្កេី​តដែល​ឃុបឃិត លួច​ធ្វេី​ប្លង់​យក​ដី​របស់​គាត់ និង​ដេញ​គាត់​ចេញ​ពី​ផ្ទះ ហើ​យ​គាត់​ព្យាយាម​ប្ដឹង តែ​គ្មាន​អ្នក​អន្តរាគមន៍​នោះទេ​។​

​ករណី​ទី​៤ ពលរដ្ឋ​ឈ្មោះ ធាង សា​រ៉ែ​ម នៅ​ភូមិ ០៣ ក្រុម​១០ សង្កាត់​ទំនប់រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ប្ដឹង​ចំពោះ​មន្ត្រី​អាជ្ញាធរ​នគ​បាល​មូលដ្ឋាន និង អតីត​អនុប្រធាន​ភូមិ ឈ្មោះ ប្រាជ្ញ សារិន ដែល​ប្រេី​អំណាច យក​ឯកសា គ្មាន​ទម្ងន់​គតិយុត្តិ​ទៅ សុំ​ដីកា​រក្សា​ការពារ​រំលោភ​លេីដី​គាត់​មួយ​ចំនួន និង​មានបំណង​រំលោភ​យក​ទាំងអស់ ដោយ​ប្រេី​វិធី​គាបសង្កត់​ជាប្រព័ន្ធ បំផិតបំភ័យដ​ល់​រូបគាត់ ១៤​ឆ្នាំ​មក​ហើ​យ​ ។

​ករណី​ទាំងនេះ មិន​ត្រឹម​ជា​ករណី​វិវាទ​ដីធ្លី​ទេ តែ​ជា​ការឆ្លុះបញ្ចាំង​រាល់​ភាព​អសកម្ម ក្នុង​ការអនុវត្តន៍​ច្បាប់​របស់ មន្ត្រី​មូលដ្ឋាន អំពេីពុករលួយ អំពេី​ឃុបឃិត​ផងដែរ បន្ទាប់​ពី​សិក្សា​រួច សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ ប្រមូល​តម្រុយ​ជា​មូលដ្ឋាន​ឈាន ដល់​ការដាក់​របាយការណ៍ ជូន​សម្ដេច​តេជោ តាម​នីតិវិធី ដើម្បី​អោយ​លោក​ពិនិត្យ​សម្រេច ។​

​សូមបញ្ជាក់​ថា សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ ពី​គណបក្ស​ខ្មែរ ក្នុង​ការចុះ​អន្តរាគមន៍ បញ្ហា​នីមួយៗ ដោយយោង​ពាក្យបណ្ដឹង ទាញហេតុផល​ផ្ទាល់មាត់ និង​ឈាន​ដល់​ការពិនិត្យ​ផ្ទៀងផ្ទាត់ ឯកសា​បទដ្ឋាន​គតិយុត្តិ ដើ​ម្បី​ថ្លឹង​នឹង​មូលដ្ឋាន​ច្បាប់ ទេីប​ចម្រាញ់​យក​ទៅ សរសេរ​របាយការណ៍​ជូន​សម្ដេច ។ មុន​របាយការណ៍​ទៅ​ដល់​សម្ដេច គឺ​ឆ្លងកាត់​ការពិនិត្យ​ម៉ត់ចត់ ២​ដំណាក់កាល​ថែមទៀត ដើម្បី​ធានា​ភាព​សុ​ក្រឹត្យ លើ សុ​ក្រឹត្យ ប្រកបដោយ​តម្លាភាព សមភាព និង​សុភ​វិនិច្ឆ័យ ។ យើង​ខ្ញុំ​មិន​ដែល​ទទួល​ត្រឹម​ការអះអាង​នោះឡើយ​៕​ ​ដោយ​៖​កូឡាប​

spot_img
×