Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយក​រដ្ឋមន្ត្រី បញ្ជាក់ថា ពួក​អ្នក​ប្រពន្ធ​ច្រើន ត្រូវបាន​ដកចេញ​ជា​បន្តបន្ទាប់ និង​បន្ត​ដកចេញ នៅពេល​ខាងមុខ​

spot_img

ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​ថា ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី មិន​មាន​ការ​ចាំបាច់​សួរ​យោបល់​អ្នកណា​ទាំងអស់​លើ​ការ ដកតំណែង​នេះ​។ ការដក​លោក ថៃ នរៈ​សត្យា ចេញ​ពី​ដំណែង​គឺ​ចង់​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ មាន​ភាព​ស្អាតស្អំ និង​ជា​អភិក្រម​ទី​៥ ហើយ​សម្តេច​តេជោ បាន​បន្ថែមថា ការដក​លោក ថៃ នរ​សត្យា មិន​ពាក់ព័ន្ធ​ជាមួយ​លោក ដួង តារា នោះទេ​។​

​នៅ​យប់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩​នេះ តាមរយៈ Comment នៅលើ​ផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​លោក ដួង តារា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់​ថា «​សុំ​កុំ​ប្រកែក​គ្នា និង​ចោទប្រកាន់​គ្នា ពី​រឿង​លោក ថៃ នរៈ​សត្យា ត្រូវ​ដកចេញ​ពី​ដំណែង​។ ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី ខ្ញុំ​មិន​មាន​ការចាំបាច់សួរ​យោបល់​អ្នកណា​ទាំងអស់ លើ​ការ ដកតំណែង​នេះ​។ ការដក​តំណែង​របស់​គាត់ គឺ​ចង់​ឲ្យ​ថ្នាក់ដឹកនាំ ក្រសួង​វប្បធម៌ មាន​ភាព​ស្អាតស្អំ​។ ពួក​អ្នក​ប្រពន្ធ​ច្រើន ត្រូវបាន​ដកចេញ​ជា​បន្តបន្ទាប់ និង​បន្ត​ដកចេញ នៅពេល​ខាងមុខ​។ នេះ​ជា​អភិក្រម​ទី​៥​គឺ​ការ​(​វះកាត់​)»​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏បាន Comment នៅលើ​ហ្វេ​សប៊ុក របស់លោក ថៃ នរៈ​សត្យា ដែលមាន​ខ្លឹមសារ​ថា «​ការដក​លោក ថៃ នរ​សត្យា មិន​ពាក់ព័ន្ធ​ជាមួយ​លោក ដួង តារា ទេ​។ សុំ​កុំ​ភាន់ច្រឡំ​លើ​រឿងនេះ​»​។​

​សូម​ជំរាប​ថា កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ លោក ថៃ នរៈ​សត្យា ត្រូវបាន​ព្រះករុណា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់ បញ្ចប់​មុខតំណែង​ពី​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ៕ ដោយ​៖​កូឡាប​

 

spot_img
×