Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល ឃាត់ខ្លួន​ជន​ជាតិចិន​៩​នាក់ គ្មាន​លិខិត​ឆ្លងដែន​

spot_img

​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ផែនកា​រងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ អគារ អិល វី សែន​សុខ ផ្ទះ​លេខ​៣៥C ផ្លូវ​លេខ​២៣P សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជន​ជាតិចិន​៩​នាក់ គ្មាន​លិខិត​ឆ្លងដែន​ជាប់​នឹង​ខ្លួន នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩ ។​

​ការឃាត់ខ្លួន​នេះ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សរ សំណាង ជា​ស្នងការរង ទទួល​ផែនកា​រងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​សហការ ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ការដឹកនាំ​ដោយ លោក​ឧត្តម​សេនីយ៍ទោ ហាស់ សុត្ថា អនុប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី​ភ្នំពេញ និង​លោក​ដួង សារី ក្រឡាបញ្ជី ចុះ​ត្រួតពិនិត្យ អគា​រអិល វី សែន​សុខ ផ្ទះ​លេខ​៣៥C ផ្លូវ​លេខ​២៣P សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជា​លទ្ធផល ពិនិត្យ​ឃើញ​មាន ជនជាតិ​ចិន សរុប​ចំនួន ៤៣ នាក់ (​ស្រី​៨​នាក់​) និង​បាន​ឃាត់ខ្លួន​ជន​ជាតិចិន ចំនួន​៩​នាក់ (​ស្រី​៣​នាក់​) គ្មាន​លិខិត​ឆ្លងដែន​ជាប់​នឹង​ខ្លួន និង​ដក​ហួត​លិខិតឆ្លងដែន​ចំនួន​២៦​ក្បាល បញ្ជូន​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​៕​ ដោយ​៖​កូឡាប​

 

spot_img
×