Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ហង្ស បុរី បរិយាយ​ពី​តម្លៃ​លិខិត​ឆ្លង​ដែន​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ​លោកស្រី ហង្ស បុរី ដែល​សកម្ម​លើ​ក​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​សរសេរ​លើ​ផេក​ហ្វេ​សប៊ុក​ផ្លូវការ នៅ​ថ្ងៃ​ទី​២២​មិថុនា ឆ្នាំ​២០១៩​នេះ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រ ឬក៏​មាន​? ត្រូវ​លកលៃ​យ៉ាងណា​? នា​ពេល​បច្ចុប្បន្នកាល និង​អនាគតកាល ដែល​ប្រជាជន​បាន​ស្រែក​និង​កំពុង​ពី​ចារណា ។​

​លោកស្រី បានបញ្ជាក់​ថា 1-​លិខិតឆ្លងដែន​១​ក្បាល​១០០$ ទៅ​២០០$ មក​ពី​ប្រជាជន​ខ្មែរ​មាន តម្រូវការ​ខ្ពស់ ទីផ្សារ​ថ្លៃ​មែន​ហើយ​។​

2- ម្នាក់​កាន់​ទូរស័ព្ទ ទំនើបៗ​ពី​២​ទៅ​៣​គ្រឿង​ច្រើន​ប្រព័ន្ធ ច្រើន​ក្រុមហ៊ុន​។​

៣-​ក្នុង​កម្មវិធី ធ្វើបុណ្យ ការ ភ្ជាប់ពាក្យ ឬ​មង្គល​ផ្សេងៗ លេង​ផ្កា​ស្រស់ លេង​រោង​ប្រកួតប្រជែង​សំ​ញ៉ែង​អ​ង្អួ​ត​គ្នា​។​

4-​ប្រើ​ឡាន​ទំនើបៗ មួយ​ផ្ទះ​ពី បី​ទៅ​បួន​គ្រឿង​ឡើងទៅ គ្រប់​ម៉ាក់ គ្រប់​ម៉ូត គ្រប់​ព័ណ គ្រប់​សារី​។​

5-​ផ្ទះ​វីឡា​រីក​ដូច​ផ្សិត រស់នៅ​យ៉ាង​ស្តុក​ស្តំ អ្នកខ្លះ​មាន​ផ្ទះ​ជួល​រាប់​ភ្លេច .​មាន​ខុន​ដូ​ជួល មាន​ផ្ទះសំណាក់ សណ្ឋាគារ​មុខរប​រកស៊ី​ព្រោងព្រាត​។​

6- ហាង​អាហារ​ធំៗ​លែង​មានម្ហ​ប​ខ្មែរ​អស់​ហើយ​ជំនួស​មកវិញ នៅ​ម្ហូប​បរទេស​ជប៉ុន .​បារាំង​.​ចិន​.​ថៃ​.​កូរ៉េ កូន​ឯង​កូន​គេ​លែង​ញាំ​បាយ​ផ្ទះស់​ហើយ​។​

7-​មាន​បា បារាំង​.​បា​ខ្មែរ​.​បា​ចិន បា​ថៃ បន​សំផឹង​ព្រោងព្រាត មិន​ត្រឹមតែ​លក់​គ្រឿងញៀន​ទេ ដល់​ទៅ​ផលិត​គ្រឿងញៀន​ទៀត​។​

8-​ប្រកួតប្រជែង មាស​ពេជ្រ ទ្រព្យសម្បត្តិ លុយកាក់ សម្ភា​រះ​ប្រើប្រាស់ គ្រឿងសំអាង​ផ្សេងៗ សម្លៀក​កំពាក់​ផាមួង​ហូល​.​អំណាច បុណ្យស័ក្តិ មុខមាត់​។​ល​។​

​លោកស្រី បន្តថា ចាប់​ពី​លេខ​១​ដល់​លេខ​៨ ​ត្រឡប់​មក​វិញ​សួរ​ថា តើ​មាន​មាន​ស្ស​ប៉ុន្មាន​អ្នក​ដែល​មាន​សំណាង​ប្រកូតប្រជែង ប្រើប្រាស់​របស់​របរ​ទំនើបៗ ស៊ី​ចុក តាម​របៀប​នេះ ? មានតែ​មួយ​ក្រញុំ មួយ​ចង្កោម ឬ​មួយ​ចង្កាក់ ដែល​អាច​ធ្វើបាន ដូចនេះ​ទើប​កើត​ឲ្យមាន អំពើពុករលួយ​ធ្ងន់ធ្ងរ​ងើប​ក្បាល​លែងរួច ។ យើង​ត្រូវ​សិក្សា​ស្វែងយល់​ទាំងអស់គ្នា ពី​ចំណុច​២​ដល់​ចំណុច​ទី​៨ មាន​ប្រជាជន​រាប់ស៊ឹប​លាន​អ្នក​គ្មាន​សមត្ថភាព​ធ្វើបាន កុំ​ថា​បាន​ដេក ស្រម័យ​ឃើញ​ក៏​មិន​អាច​ទៅរួច​ដរ​។​

​លោកស្រី ហង្ស បុរី បាន​លើកឡើង​ថា ក្រឡេក​មក​ចំណុច​ទី​១​វិញ​ម្តង​ ​តម្រូវការ​ចាំបាច់ របស់​ប្រជាពលរដ្ឋ​ច្រើន​លើសលប់ មនុស្សម្នា​ប្រុស​ស្រី យុវវ័យ​កម្លាំង​ពេញ​ចេញ ទៅ​ធ្ចើ​ចំណាកស្រុក​គ្មាន​សល់ មិន​ប្រឹង​រៀនសូត្រ ប្រឹង​តែ​ធ្វើការ​ដោយ​កម្លាំងបាយ ដើម្បី​ជួយ​ដល់​ក្រុមគ្រួសារ​តើ​អនាគតជាតិ​យើង ទៅជា​យ៉ាងណា​? មួយថ្ងៃៗ​នៅ​ទីតាំង​ធ្វើលិខិត​​ឆ្លងដែន​មាន​ឈរ​តម្រង់​ជួរ​គ្នា មិន​ក្រោម​ពាន់​នាក់​តាំងពី​ព្រឹក​ទល់​ល្ងាច ចំណូល​មិនតិច​ទេ​។​

​លោកស្រី បាន​ថ្លែងថា ខ្ញុំ​មាន​ពាក្យ​មួយ​ឃ្លា​ចង់​ប្រាប់ថា​! កាលណា​សង្គម​មួយ​មួយ​មាន​គម្លាត​ឆ្ងាយ រវាង​អ្នកក្រ​និង​អ្នកមាន​ឆ្ងាយ​ពេក ដោយ​ការពារ​សិទ្ធិ​ឲ្យ​អ្នក​​មាន​ភ្លេច​គិត​អ្នកក្រ វា​បាន​រំកិល​ហួស​ពី​បន្ទាត់​នៃ​ច្បាប់ វា​បាន​បែងចែក​ឲ្យមាន​ក្របី​ចង និង​ក្របី​លែង ដូចនេះ ក្របី​លេង​វា​តែងតែ​សប្បាយ​ភ្លេចខ្លួន និង​ក្រុម​សម្ព័ន្ធ​អំនួត​អួតអាង មាន​ចំណី​មាន​ស្មៅ​ខៀវខ្ចី​ឆី​ជា​អាហារ រីឯ​ហ្វូង​ក្របី​ចងវា​តែងតែ​ជម្រិញ​ក្របី​លែង ចងគំនុំ​អាឃាដ​ឥត​ឈរ​ឈប់​វា​ខំ​លាក់ខ្លួន​ពួន​សម្ងំ សម្រួច​ស្នែង​ស្វែង​របស់​វា​ស្វែងរក​អ្នកខ្លាំង មក​ជួយ​ពួកវា វា​នឹង​មាន​ឪ​កា​សបាន​ប្រើ​ស្នែង​ដ៏​ស្រួច​វា​មិន​​ខាន​ឡើយ ឆ្នាំ​2013​យើង​ឃើញ​ពួក​ក្របី​ចង​សម្ញែង​ឫទ្ធី​ម្តង​ហើយ គួរ​ពិចារណា គួរ​កុំឲ្យ​មាន​កម្លាត​ឆ្ងាយ រវាង​យុវវ័យ​ទាំងនោះ​ឆ្ងាយ​ពេក​អី បានទេ ៕​ ដោយ​៖​កូឡាប​

 

spot_img
×