Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ នៅ​ព្រះរាជាណាចក្រ​ថៃ​

spot_img

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២២ ខែមិថុនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ ដែល​​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ​។​

​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣៤ ធ្វេី​ឡេីង​ក្រោម​មូលបទ «​ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​»​។ កិច្ចប្រជុំ​នេះ​នឹង​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់ ដល់​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​កុងសង់ស៊ុស ក្នុង​ចំណោម​សមាជិក​អាស៊ាន ដើម្បី​ដោះស្រាយ​ការ​ប្រឈម​សកល​ថ្មីៗ​។ កិច្ចប្រជុំ​កំពូល​នេះ ក៏​នឹង​រិះរក​មធ្យោបាយ​នានា ក្នុងការ​ធ្វើឲ្យ​អាស៊ាន​ឈាន​ទៅ​កាន់​កម្រិត​ខ្ពស់​ថែម​ទៀត​ប្រកបដោយ​ចីរភាព និង​មាន​ការតភ្ជាប់​ដោយ​រលូន​។​

​ស្របពេល​ជាមួយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣៤​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ ចូលរួម​កិច្ចប្រជុំ និង​កម្មវិធី​មួយចំនួន​ដូចជា​៖

– កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន ជាមួយ​តំណាង​អន្តរ​សភា​អាស៊ាន​

– កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន ជាមួយ​ក្រុមប្រឹក្សា​ផ្តល់​យោបល់​ធុរកិច្ច​អាស៊ាន និង​

– កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន ជាមួយ​តំណាង​យុវជន​អាស៊ាន​៕​ ដោយ​៖​កូឡាប​

spot_img
×