Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកសព​គ្រូ​ម្នាក់​ត្រូវបាន​រកឃើញ​គេ​កប់​ក្រោម​សាលា ក្រោយ​បាត់​ខ្លួន​អស់​រយៈពេល ១៦​ឆ្នាំ​

spot_img

សាកសព​របស់​គ្រូបង្រៀន​ម្នាក់​ដែល​បាន​បាត់​ខ្លួន​អស់​រយៈពេល ១៦​ឆ្នាំ នៅក្នុង​ប្រទេស​ចិន ត្រូវបាន​គេ​រកឃើញ​កប់​នៅក្រោម​សាលារៀន​ដែល​គាត់​ធ្លាប់​បង្រៀន​។​

​កាលពី ១៦​ឆ្នាំមុន លោក Deng Shiping ត្រូវបាន​ខាង​សាលា​ចាត់តាំង​ឲ្យធ្វើជា​អ្នកមើលការខុសត្រូវ​​លើ​ការសាងសង់​អាគារ​កីឡា ប៉ុន្តែ​គាត់​បាន​បាត់​ខ្លួន ក្រោយពេល​បដិសេធ​លើ​ការអនុម័ត​ការសាងសង់​កន្លែង​កីឡា​មួយ ដែល​គាត់​បាន​មើលឃើញថា វា​ត្រូវ​បាន​សាងសង់​គ្មាន​គុណភាព និង​មាន​ការកឹបគេង​លុយ​។​

​បុរស​ម្នាក់​ដែល​ជា​អ្នកចូលរួម​ក្នុង​ការសាងសង់​អគារ​នោះ បាន​ចូលខ្លួន​មក​សារភាព​ថា​បានសម្លាប់ និង​កប់​លោកគ្រូ​ខាងលើ ក្នុង​ខែ​មករា ឆ្នាំ ២០០៣​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ប៉ូលីស​។​

​បុរស ៦​នាក់​ផ្សេង​ទៀត​ដែល​គេ​ជឿជាក់​ថា​ជា​អ្នក​សាងសង់​ដែរនោះ ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​។​

​សាកសព​របស់​គ្រូ​ខាងលើ​ត្រូវបាន​គេ​ប្រទះឃើញ​នៅក្រោម​ទីលាន​រត់ នៃ​សាលា Xinhuang កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនេះ​។​

​កូន​របស់​ជនរងគ្រោះ​បាន​ថ្លែង​ប្រាប់​សារពត៌មាន​ថា កាលនោះ​ឪពុក​របស់​លោក​គឺជា​អ្នក​ចាត់ចែង មើល​ការខុសត្រូវ​លើ​ការសាងសង់​អាគារ​កីឡា​។​

​ប៉ុន្តែ​ក្រោយមក គាត់​បាន​ដាក់ពាក្យ​ប្តឹង ដោយ​ចោទប្រកាន់​ថា លោក Du Shaoping ដែលជា​អ្នក​សាងសង់​ពេលនោះ បាន​លួច​កឹបគេង​លុយ និង​ត្បិតត្បៀត​លើ​វត្ថុធាតុដើម​សម្រាប់​សាងសង់​។​

​កូនប្រុស​លោ​គ្រូ​ខាងលើ​បាន​ថ្លែងថា ឪពុក​គាត់​បាន​បដិសេធ​ចុះហត្ថលេខា​លើ​កិច្ចការ​សាងសង់ និង​បាន​រាយការណ៍​ទៅកាន​រដ្ឋាភិបាល ក្រោយមក​គាត់​បាន​បាត់​ខ្លួន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

ប្រភព​៖ BBC​

spot_img
×