Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុង​ញូវយ៉ក​៖ ដឹង​មូលហេតុ​ឆេះ​អាគារ​ស្នាក់នៅ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១២​នាក់​ហើយ គឺ​ដោយសារតែ …

spot_img

​អ្នកស៊ើប​អង្កេត​ក្នុង​ទីក្រុង​ញូវយ៉ក បាន​ជឿជាក់ថា ភ្លើង​ដែល​ឆាបឆេះ​អាគារ​ស្នាក់នៅ​កំពស់ ៥​ជាន់ បណ្តាល​ឲ្យ​មនុស្ស​ចំនួន ១២​នាក់​ស្លាប់​នោះ គឺ​កើតឡើង​ដោយសារតែ​ក្មេង​លេង​ភ្លើងចង្ក្រាន​។​

​ប្រធាន​ក្រុម​ពន្លត់​អគ្គិភ័យ ឈ្មោះ Daniel Nigro បាន​និយាយថា ក្មេងប្រុស​អាយុ ៣​ឆ្នាំ​បានធ្វើ​ឲ្យ​ភ្លើង​ឆាបឆេះ​ដោយ​ចៃដន្យ​។ ក្មេងប្រុស​នោះ​មិនមាន​គ្រោះថ្នាក់​នៅក្នុង​ហេតុ​ការ​ណ៏​​នោះទេ​។​

​នៅពេល​ភ្លើង​ចាប់ផ្តើម​ឆាបឆេះ ម្តាយ​របស់​ក្មេង​នោះ រួមទាំង​កូន​របស់គាត់ ២​នាក់ បាន​រត់គេចខ្លួន ដោយ​គាត់​បាន​បើកទ្វារ​ចោល បណ្តាល​ឲ្យ​ភ្លើង​រាលដាល​មកដល​ក្នុងផ្ទះ​ធំ​។ ចំនែក​លំហរ​កាំជណ្តើរ​នៃ​អាគារ​នោះ​ប្រៀបដូចជា​បំពង​ផ្សែង​អ​ញ្ជឹ​ង ជាហេតុ​ធ្វើ​ឲ្យ​ភ្លើង​ឆាបឆេះ​រាលដាល​យ៉ាង​លឿន​ទៅ​ជាន់​ខាងលើ​។​

​អគ្គិភ័យ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​គឺជា​គ្រោះ​អគ្គិភ័យ​ដ៏​គ្រោះថ្នាក់​ខ្លាំង​បំផុត​ក្នុង​ទីក្រុង​ញូវយ៉ក​ក្នុង​រយៈពេល ២៥​ឆ្នាំ​ចុង​ក្រោយនេះ​។​

​ប៉ូលិស​បញ្ជាក់ថា ក្នុងចំណោម​អ្នកស្លាប់​ទាំងអស់ មាន​ក្មេងស្រី ៣​នាក់​ដែលមាន​អាយ ១​ឆ្នាំ ២​ឆ្នាំ និង​ម្នាក់ទៀត ៧​ឆ្នាំ​។​

​ប៉ូលិស​មិនទាន់បាន​បញ្ចេញ​អត្ថ​សញ្ញាណ​នៃ​អ្នក​ដែល​ស្លាប់​ទាំងនោះ​នៅឡើយ​ទេ​។​

​បើតាម​សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹងថា ក្មេង ២​នាក់​ត្រូវបាន​គេ​ស្លាប់​នៅក្នុង​ដៃ​ស្ត្រី​ម្នាក់ ដែល​បាន​ព្យាយាម​នៅក្នុង​អាងទឹក ដើម្បី​គេច​ពី​ភ្លើង​៕ សុភ័ក្ត្រ​

spot_img
×