Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បង្ហាញមុខ​មេខ្លោង​៤​នាក់ ករណី​ចាប់​មនុស្ស​ជំរិត​ទារប្រាក់ ពី​នាយក​ក្រុមហ៊ុន​ហ៊ុន Pan Well

spot_img

​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​ស្រាវជ្រាវ ករណី​ចាប់​មនុស្ស​ជំរិត​ទារប្រាក់​ពី​នាយក​ក្រុមហ៊ុន​ហ៊ុន Pan Well (​សំណង់​) ដោយ​ចាប់ខ្លួន​បាន​ជនសង្ស័យ 4 នាក់ ហើយ​ម្នាក់ទៀត​កំពុង​លាក់ខ្លួន ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល ១៩​និង​៤៣​នាទី​យប់ នៅ​ចំណុច​ចំណត​រថយន្ត​ក្រោម​ដី​ជាន់​ទី​២ អគារ TK RoyalOne ដី​ឡូ​តិ៍លេខ​១៥០ ផ្លូវ​១១០ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

​តាម​របាយការណ៍​បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​១៩​និង​៤៣​នាទី ជនរងគ្រោះ​ឈ្មោះ Hung Chung Chou ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់ អាយុ​៥៨​ឆ្នាំ មុខរប​រៈនា​យក​ក្រុមហ៊ុន Pan Well (​សំណង់​) បាន​ចុះ​ពី​ប្រជុំ​នៅ​អគារ​ជាន់​ទី​២ TK Royal One ដែល​មាន​ទីតាំង ស្ថិត​នៅ​ដី​ឡូ​តិ៍លេខ​១៥០ ផ្លូវ​លេខ​១១០ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក ដើរ​ទៅ​យក​រថយន្ត​មួយគ្រឿង​ម៉ាក Hyundai ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-5629 ពេល​កំពុង​បើក​ទ្វារ​រថយន្ត ស្រាប់តែ​មាន​រថយន្ត​០១​គ្រឿង​ម៉ាក Lexus470 ពណ៌​ទឹកមាស ជិះ​មក​ពី​ខាងក្រោយ មាន​ជនសង្ស័យ​ចំនួន​៥​នាក់ ជនជាតិ​ចិន​២​នាក់ ខ្មែរ​២​នាក់ មក​ធ្វើ​សកម្មភាព​ចាប់​ក្រៀក ជនរងគ្រោះ​រុញ​ចូល​ទ្វារ​ក្រោយ​រថយន្ត Lexus470 យក​ស្កុត ពណ៌ ពង​មាន់ រុំ​មាត់​និង​មុខ រួច​ដឹក​យក​ទៅ​ទុក​នៅ​ក្នុង​បន្ទប់​មួយ​មិន​ស្គាល់​ទីតាំង ដោយ​ធ្វើ​សកម្មភាព​បង្ខាំង​ឃុំខ្លួន​គំរាម​សំលាប់​រួច​យក​ទំលាក់​ចូល​ទឹកទន្លេ ដើម្បី​គំរាម​ទារប្រាក់​ចំនួន ១០​ម៉ឺន​ដុល្លារ​អាមេរិក ជា​ថ្នូរ​និង​ការដោះលែង ប៉ុន្តែ​ជនរងគ្រោះ​មានតែ​២​ម៉ឺន​ដុល្លារ​អាមេរិក​ទេ ជនសង្ស័យ​ក៏​យល់ព្រម ហើយ​ជនរងគ្រោះ​បាន​ឆា​តទៅ​ឈ្មោះ Chen Lihsien ជា​នាយករង ក្រុមហ៊ុន​PanWell តាម​ប្រព័ន្ធ Wechat អោយ​វេរ​លុយ តាម​វ៉ី​ង​មក​លេខ​ជនសង្ស័យ 081 217 365 ពេល​ជនសង្ស័យ​ទទួលបាន​លុយ​ចំនួន​២​ម៉ឺន​ដុល្លារ​ហើយ ទើប​ជនសង្ស័យ ដឹក​ជនរងគ្រោះ​ទៅ​ទំលាក់ចោល​នៅ​ដី​អភិវឌ្ឍន៍ OCIC ផ្លូវ​៦​អា សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ហើយ​ជនសង្ស័យ​ក៏​នាំគ្នា​គេចខ្លួន​បាត់​អស់​។ ក្រោយ​កើតហេតុ ករណី​ចាប់​មនុស្ស​ជំរិត​ទារប្រាក់ ការិយាល័យ បាន​សហការ​ជាមួយ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ធ្វើការ​ស្រាវជ្រាវ​កំណត់​បាន​ទីតាំង​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស រហូត​ដល់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩ ទើប​សមត្ថកិច្ច​បើក​ប្រតិបត្តិការ​បង្ក្រាប​បាន​ជនសង្ស័យ​ចំនួន​០៤​នាក់ នៅ​ចំណុច​មុខ​ផ្សារ Makro សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ដកហូត​បាន​វត្ថុតាង​មួយចំនួន ដូចខាងក្រោម ៖ ទី​១-​ឈ្មោះ Tsai Wen Yueh ជនជាតិ​ចិន អាយុ ៥៤​ឆ្នាំ (​មេក្លោង​)​។ ទី​២-​ឈ្មោះ​ញឹម សុ​ធន់ ជនជាតិ ខ្មែរ អាយុ ២៩​ឆ្នាំ ទី​៣-​ឈ្មោះ ផុង យ៉ែង ជនជាតិខ្មែរ អាយុ​២៨​ឆ្នាំ ។ ទី​៤-​ឈ្មោះ Wu Cheng En ភេទ ប្រុស ជនជាតិ​ចិន ។​

​វត្ថុតាង​ដកហូត ៖ រថយន្ត ០១​គ្រឿង​ម៉ាក Lexus 470 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2G-3768 (​មធ្យោបាយ​ធ្វើ​សកម្មភាព​) អាវុធខ្លី​០២​ដើម​ម៉ាក ឡុក វិក្កយ័ប័ត្រ​Wing ខ្សែ​ខ្នោះ​ជ័រ​មួយ​ដុំ និង​ស្កុត​រុំ ។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ កំពុង​ឃុំខ្លួន​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

​ចំណែក​បក្ខពួក​នៅ​សេសសល់ ឈ្មោះ Wei Yixian ភេទ​ប្រុស ជនជាតិ​ចិន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ រៀបចំ​សំណុំរឿង​ដើម្បី​ស្នើសុំ​ដីកា​តាម​ចាប់ខ្លួន​៕​ ​ដោយ​៖​​កូឡាប​

   

spot_img
×