Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការងារ ៖ ឧបទ្ទវហេតុ​បាក់​អគារ នៅ​ក្រុងព្រះសីហនុ ស្លាប់​៣​នាក់ និង​របួស​ធ្ងន់​ស្រាល​១៨​នាក់ ហើយ​សមត្ថកិច្ច ចាប់​ស្ត្រី​ជនជាតិ​ចិន​ម្នាក់​

spot_img

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​បាក់​អគារ​កម្ពស់​៧​ជាន់ នៅ​ក្រុងព្រះសីហនុ បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​របួស​ច្រើន​នាក់​។​

​ក្រសួង​ការងារ​អះអាងថា ព័ត៌មាន​បឋម​បានឱ្យដឹងថា មាន​ជនរងគ្រោះ​ប្រមាណ​ជាង​៣០​នាក់ ដែល​រងគ្រោះថ្នាក់​ក្នុងករណីនេះ ក្នុង​នោះ​ស្លាប់​ចំនួន ០៣​នាក់ របួសធ្ងន់​ចំនួន ០២​នាក់ និង​របួសស្រាល​ចំនួន ១៦​នាក់​។ ជនរងគ្រោះ​ទាំងអស់​បាន​ទទួល​ការជួយ​សង្គ្រោះ​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​យកចិត្តទុកដាក់​បំផុត​។​

​បើ​តាម​ក្រសួង​ការងារ គិត​ត្រឹម​ម៉ោង​១០​ព្រឹក ថ្ងៃ​សៅរ៍​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩​នេះ ជនរងគ្រោះ​ចំនួន​១៨​នាក់ បាន​នឹង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ​។ ដោយឡែក​ជនរងគ្រោះ​ដែល​ជាប់ នៅក្នុង​គំនរ​អគារ​បាក់បែក ត្រូវបាន​អាជ្ញាធរ​ពាក់ព័ន្ធ កំពុង​ជួយ​អន្តរាគមន៍​យ៉ាង​យកចិត្តទុកដាក់​។​

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ និង​សោកស្តាយ​ជាទីបំផុត ជាមួយ​ក្រុម​គ្រួសារ និង​ញាតិមិត្ត​ទាំងអស់​នៃ​សព និង​ជនរងគ្រោះ ព្រមទាំង​បាន​ជូនពរ​ដល់​អ្នក​រងរបួស​ទាំងអស់ ឆាប់​បាន​ជាសះស្បើយ​។​

​ពាក់ព័ន្ធ​នឹង​ការ​រលំ​បាក់​សំណង់​អគារ កំពុង​សាងសង់​កម្ពស់​៧​ជាន់ ស្ត្រី​ជនជាតិ​ចិន​មួយរូប ដែល​សមត្ថកិច្ច​អះអាង​ថា ជា​អ្នក​ទទួល​ខុស​ត្រូវសំណង់​នេះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នាំយក​ទៅ​សាកសួរ​ហើយ នា​ព្រឹក​ថ្ងៃ​២២​មិថុនា​២០១៩​នេះ ស្របពេល​ដែល ប្រតិបត្តិ​ការសង្គ្រោះ កំពុង​ធ្វើ​បន្ត​តាម​រយៈ កម្លាំង​សរុប​ច្រើន​រាប់​រយ​នាក់​។​

​ពាក់ព័ន្ធ​នឹង​ករណី​អគារ​រលំ​បាក់​សង្កត់​ម​នុស្ស​នេះ អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី បានបញ្ជាក់​ថា សំណង់​អគារ​ខាងលើនេះ អត់​មានច្បាប់​អនុញ្ញាត​ទេ ហើយ​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ជំនាញហាមឃាត់​មិនឱ្យ​សាងសង់​ចំនួន ២​ដង​រួច​ទៅ​ហើយ ប៉ុន្តែ​ម្ចាស់​សំណង់​មិន​ចូលរួម​សហការ​។ ម្ចាស់​សំណង់​ឈ្មោះ ជី​ង គ័ង ជា​ជនជាតិ​ចិន ទីតាំង​សាងសង់ លើ​ផ្ទៃដី​ទំហំ​៥៨៣​ម៉ែត្រក្រឡា​។ អគារ​នេះ​ជា​ប្រភេទ​សំណង់ ធ្វើ​ពី​ឆ្អឹង​ដែក​សង់ បាន​កម្ពស់​៧​ជាន់ គ្មាន​លិខិតអនុញ្ញាត​សាងសង់​។​

​អភិបាលខេត្ត​ព្រះសីហនុ ដែល​ដឹកនាំ​ផ្ទាល់​ក្នុង​ប្រតិបត្តិការ​នេះ មានប្រសាសន៍ថា គិត​ត្រឹម​ម៉ោង​១០​កន្លះ​ព្រឹក​ថ្ងៃ​ដដែល​នេះ មាន​ជនរងគ្រោះ​៣​នាក់​បាន​ស្លាប់ និង​១៨​នាក់​ផ្សេង​ទៀត រង​របួសធ្ងន់​និង​ស្រាល ។​

​សូមបញ្ជាក់​ថា អាគារ​កំពុង​សង់​ថ្មី​ប្រភេទ ជា​សណ្ឋាគារ​មួយ​កន្លែង នៅ​ជិត​កន្លែង​លាង​រថយន្ត​អា​រុណ​រះ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​បាក់​រលំ កាលពី​វេលា​ម៉ោង​ជិត​៥​ព្រឹក ថ្ងៃទី​២២​មិថុនា​២០១៩​នេះ ដែល​ជា​មហន្តរាយ​លើកដំបូង សម្រាប់​វិស័យសំណង់ នៅ​ខេត្ត​ព្រះសីហនុ ហើយ​បើ​តាម​មន្ត្រី​ជំនាញ​នានា​បាន​ថ្លែងថា ការបាក់​រលំ​នេះ កើតឡើង​ដោយសារ បញ្ហា​ប​ច្ចេស​ទេស​សំណង់​។​

​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់​ប្រាប់ថា ជាមួយ​នេះ​អាជ្ញាធរ​ជំនាញ នឹង​ចុះ​ធ្វើការ​ត្រួតពិនិត្យ​សំណង់ ដែល​មិនមាន​គុណភាព សំណង់​សាងសង់​ខុសពី លិខិតអនុញ្ញាត និង​សាងសង់ ដោយ​គ្មាន​លិខិតអនុញ្ញាត ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់​។ រី​ឯ​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់ ត្រូវតែ​ជា​ក្រុមហ៊ុន ដែល​បាន​ចុះបញ្ជី និង​មាន​វិញ្ញាបនបត្រ​ប្រកប​អាជីវកម្ម​សាងសង់ ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​៕ ដោយ​៖​កូឡាប​

​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ករណី​ឧបទ្ទវហេតុ បាក់​អគារ​កម្ពស់​៧​ជាន់ នៅ​ចំណុច​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩៖​

 

   

spot_img
×