Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ក្មេង​ទំនើ​ង​១០​នាក់ ដែល​អុកឡុក ដេញ​វាយ​តប់​គ្នា នៅ​សួនច្បារ​មុខ​កាស៊ីណូ​ច្រក​អន្តរជាតិ​ជាំ​

spot_img

​ឧត្តរមានជ័យ ៖ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំង​ប្រី​យិ៍ សហការ​ជាមួយ​កម្លាំង​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៩០៥ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​១០​នាក់ កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី​យប់ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩ ក្រោយពី​ពួកគេ​បាន​បង្ក​អុកឡុក ដេញ​វាយ​តប់​គ្នា នៅ​ចំណុច​សួនច្បារ​មុខ​កាស៊ីណូ លឹម ហេង ស្ថិតនៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យិ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ក្មេង​ទំនើង​១០​នាក់​ខាងលើ មានឈ្មោះ​ដូច​ខាងក្រោម ៖

១-​ឈ្មោះ​ព្រុំ ប៊ុណ្ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ទួល​ត្បែង ឃុំ​ត្រពាំង​ប្រី​យិ៍ ស្រុក​អន្លង់វែង មុខរបរ​ធ្វើ​ជាងមាស​។​

២-​ឈ្មោះ​ឌឹ​ម ប្រុស ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យិ៍ ស្រុក​អន្លង់វែង មុខរបរ​កសិករ​។​

៣-​ឈ្មោះ​យ៉ុង រ៉ា​យុទ្ធ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ឯកភាព ឃុំ​ត្រពាំង​ប្រី​យិ៍ ស្រុក​អន្លង់វែង មុខរបរ​មិន​ពិតប្រាកដ​។​

៤-​ឈ្មោះ​ចាន់ ទូច ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ មុខរបរ​សិស្ស​។​

៥-​ឈ្មោះ​យ​ន ចិត្ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ .​ស្រុក​អន្លង់វែង មុខរបរ​ជាង​ជួសជុល​ម៉ូតូ​។​

៦-​ឈ្មោះ​ណេង ដា​ណែ​ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​ក្រឡាញ់ ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង មុខរបរ​លក់​នំ​។​

៧-​ឈ្មោះ​ឡាយ ធី ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​គគីរ​កណ្ដាល ឃុំ​លំ​ទង ស្រុក​អន្លង់វែង មុខរបរ​កសិករ​។​

៨-​ឈ្មោះ​ធី​ង ថន ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​គគីរ​ក្រោម ឃុំ​លំ​ទង ស្រុក​អន្លង់វែង មុខរបរ​កសិករ​។​

៩-​ឈ្មោះ​វិញ ប៊ុនឡុង ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​លំ​ទង​ថ្មី ឃុំ​លំ​ទង ស្រុក​អន្លង់វែង មុខរបរ​កសិករ​។​

១០-​ឈ្មោះ​កេត ចាន់ថា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​អភិ​វឌ្ឈន៍ ឃុំ​.​ស្រុក​អន្លង់វែង មុខរបរ​ជាង​ជួសជុល​ម៉ូតូ​។​

​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន រួមមាន ៖ ម៉ូតូ​ចំនួន​៥​គ្រឿង​រឿង ដាវ​ចំនួន​២​ដើម​។ បច្ចុប្បន្ន កំពុង​សាកសួរ​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង​៕​ ដោយ ​៖​ កូឡាប​

spot_img
×