Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ ព្រមាន​ថា អុីរ៉ង់នឹង​ខ្ទេច​បើ​មាន​សង្គ្រាម​ផ្ទុះ​ឡើយ​

spot_img

ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​និយាយថា លោក​មិន​ចង់​មាន​សង្គ្រាម​នោះទេ ប៉ុន្តែ​លោក​បាន​ព្រមាន​អ៊ីរ៉ង់​ថា អុីរ៉ង់​នឹង​ខ្ទេច​ប្រសិន​ជា​សង្គ្រាម​ផ្ទុះឡើង​។​

​លោក​ថា អា​មេ​រិច​បើក​ឲ្យមាន​ការចរចារ ប៉ុន្តែ​នឹង​មិន​អនុញ្ញាតឲ្យ​អ៊ីរ៉ង់អភិវឌ្ឍន៍អាវុធ​នុយ​ក្លេ​អ៊ែរ​នោះឡើយ​។ នេះ​ជា​ការបញ្ជាក់​របស់លោក​ប្រាប់​សារពត៌មាន NBC នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។​

​ការព្រមាន​នេះ​កើតឡើង​ក្រោយ​ពេល​ស្ថានការណ៍​កំពុងតែ​ឡើង​កម្តៅ​ខ្លាំង ក្រោយពេល​អ៊ីរ៉ង់បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូ​ន​ស៊ើបការណ៍​របស់​អា​មេ​រិច​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនេះ​។ លោក​ត្រាំ នៅ​ថ្ងៃ​នោះ​បាន​បើកភ្លើង​ខៀវ​ឲ្យមាន​ការវាយប្រហារ​យោធា​ប្រឆាំង​អ៊ីរ៉ង់ ប៉ុន្តែ​គាត់​ក៏​បាន​ប្តូរ​ចិត្ត​វិញ​។​

​ក្រុងតេ​ហេ​រ៉ង បាន​និយាយថា យន្តហោះ​ស៊ើបការណ៍​ដែល​គ្មាន​មនុស្ស​បើក​របស់​អា​មេ​រិច​បាន​ហោះ​​ចូលក្នុង​ដែនអាកាស​របស់​ខ្លួន​នៅ​​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​អា​មេ​រិច​បញ្ជាក់ថា យន្តហោះ​ដ្រូ​ន​ខ្លួន ត្រូវបាន​បាញ់​ទម្លាក់​នៅក្នុង​ដែនអាកាស​អន្តរជាតិ​។​

​អា​មេ​រិច​បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ជួបប្រជុំ​នៅ​ថ្ងៃ​ច័ន្ទ​សើម្បី​ពិភាក្សា​លើ​​បញ្ហា​អ៊ីរ៉ង់​៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ

ប្រភព៖ BBC

spot_img
×