Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ដេកចាំ​ពេទ្យ​ឆ្លងទន្លេ ស្លាប់ ទាំង​ម្ដាយ​ទាំង​កូន​ក្នុង​ផ្ទៃ​, ពេទ្យ​មិន​ទទួលខុសត្រូវ​

spot_img

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ពរ​ពោះ​គ្រប់​ខែ បាន​មក​ដេក​រង់ចាំ​លោក​ពេទ្យ​ធំ ខេត្ត​បាត់ដំបង ជួយ​សម្រាលកូន​ឲ្យ តែ​បែរជា​អកុសល​ត្រូវបាន​ស្លាប់​ទាំង​ម្ដាយ​ទាំង​កូន កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ពេទ្យ​ធំ ខេត្ត​បាត់ដំបង​។​

​បើ​តាម​បងស្រី​បង្កើត​របស់​សព​ជនរងគ្រោះ បាន​ប្រាប់ថា ប្អូនស្រី​របស់​គាត់​ឈ្មោះ ខឿ​ត ស្រី​ម៉ៅ អាយុ​២៧​ឆ្នាំ បាន​ទៅ​ដេក​រង់ចាំ​ការជួយ​សម្រាលកូន របស់​នាង​ជិត​មួយ​សប្ដាហ៍​ទៅហើយ នៅ​ឯ​មន្ទីរពេទ្យ​ធំ​ខេត្ត​បាត់ដំបង ហើយ​គាត់​ឲ្យ​លោក​ពេទ្យ​ពិនិត្យ​រៀងរាល់ថ្ងៃ តែ​លោក​ពេទ្យ​នោះ​ថា​មិន​អី​ទេ មិន​អី​ទេ លុះដល់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៩ ពេល​ប្អូនស្រី​គាត់​ឈឺ​សម្រាល​ខ្លាំង ក៏​ចូល​បន្ទប់​សម្រាល តែ​ទោះបីយ៉ាងណា នាង​បាន​ស្លាប់​រួមជាមួយ​កូន​របស់​នាង​ក៏​ស្លាប់​ដែរ ដោយ​ពេទ្យ​ថា​ហូរឈាម​ច្រើនពេក​ឃាត់​មិន​ជាប់​។​

​ស្ត្រី​រូប​នោះ បាន​ស្នើ​ឲ្យ​បុគ្គលិក​ពេទ្យ​ធំ​ទាំង​អស់ ចេះ​ធ្វើការ​ដោយ​ទទួលខុសត្រូវ​ផង បើ​ខ្លួន​អសមត្ថភាព ហេតុអ្វី​មិន​ប្រាប់​បងប្អូន​សាច់ញាតិ​សព ជនរងគ្រោះ​ឲ្យ​យក​ទៅ​មន្ទីរពេទ្យផ្សេង​។ មាន​ពេទ្យ​មួយចំនួន បម្រើ​ការងារ នៅក្នុង​មន្ទីរពេទ្យ​ធំ​នោះ ប្រើ​ពាក្យសម្ដី​អាក្រក់​មិន​សមរម្យ ជាមួយ​អ្នកជំងឺ​ឬ​អ្នក​ទៅ​កំដរ​អ្នកជំងឺ​ទេ​។​

​បងស្រី​របស់​សព​បាន​បន្តទៀតថា គ្មាន​លោក​ពេទ្យ​ណា​ចេញមុខ​ទទួលខុសត្រូវ លើ​ការ​ស្លាប់​បាត់បង់​ជីវិត​ទាំង​ម្ដាយ​កូន របស់​ប្អូនស្រី​គាត់​នោះ​ទេ​។ ប្អូនស្រី​គាត់​ធ្លាប់​បាន​ឆ្លងទន្លេ​បង្កើត​កូន​ម្ដង​រួចហើយ នេះ​ជា​ការ​សម្រាល​លើក​ទី​២ ដោយ​កូនស្រី​ដំបូង របស់​នាង​មាន​អាយុ​៧​ឆ្នាំ ។​

​សូមបញ្ជាក់​ថា សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​ម្ដាយ និង​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុក​ស្ទឹង​សង្កែ ខេត្ត​បាត់ដំបង​៕​ ដោយ​៖​កូឡាប​

spot_img
×