Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នឹង​កសាង​របាយការណ៍​ដាក់​ជូន​រាជរដ្ឋាភិបាល ដើម្បី​អោយ​មន្ត្រី​ពាក់ព័ន្ធ​មាន​ទំនួល​ខុស​ត្រូវ ដែល​អោយ​អាគារ​មួយ​សាងសង់ ទោះ​គ្មាន​ច្បាប់​អនុញ្ញាត​

spot_img

​លោក​វីល្លាម ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ នៅ​ថ្ងៃ​ទី​២២ ខែ មិថុនា ឆ្នាំ ២០១៩ បាន​សរសេរ​លើ​ហ្វេ​សប៊ុក​ថា ការប្រតិបត្តិ​ការសង្គ្រោះ​បន្ទាន់​របស់​អាជ្ញាធរ​ខេត្ត ក្នុង​ឧប្បទ្ទវហេតុ​បាក់​អាគារ កំពស់​៧​ជាន់ នៅ​ក្រុងព្រះសីហនុ គឺ​មាន​សភាព​យឺតយ៉ាវ ហើយ​ការសាងសង់​ឋិត​ក្រោម​តំបន់​សមត្ថកិច្ច​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នេះ​ពុំមាន​ច្បាប់​អនុញ្ញាត​អោយ​សាងសង់​នោះទេ តែ​អាគារ​អាច​សាងសង់​ជា​រៀង​រាល់ថ្ងៃ​រហូត​បង្កអោយមាន​ឧប្បទ្ទវហេតុ​យ៉ាង​រន្ធត់ ហើយ​លោក​ថា នឹង​កសាង​របាយការណ៍​ដាក់​ជូន​រាជរដ្ឋាភិបាល ដើ​ម្បី​អោយ​មន្ត្រី​ពាក់ព័ន្ធ​មាន​ទំនួល​ខុស​ត្រូវ​ចំ​ពោះ​ភាព​អសកម្ម​ក្នុង​ការអនុវត្តន៍​ច្បាប់​ដែល​អាច​បណ្ដោយអោយ​អាគារ​មួយ​សាងសង់​បាន​ដោយ​រលូន​ទោះ​គ្មាន​ច្បាប់​អនុញ្ញាតិ រហូត​បាក់​ចុះ​បង្ករ​អោយមាន​ហ​និភ័យ​ប៉ះពាល់​ដល់​សុវត្តិភាព រួម​ទាំង​អាយុជីវិត​មនុស្ស ។​

​ក្រោយ​មាន​ឧប្បទ្ទវហេតុ​បាក់​អាគារ កំពស់​៧​ជាន់ នៅ​ក្រុងព្រះសីហនុ ដែល​ពាក់ព័ន្ធ​នឹង​ការ​បណ្ដោយអោយ​សាងសង់​អាគារ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត្តិ បណ្ដាលអោយ​មនុស្ស ៧​នាក់​ស្លាប់ ជាង​១៨​នាក់​រងរបួស «​ជា​ប្រភព​ព័ត៌មាន​ពី​ពេទ្យ​បង្អែក​ខេត្ត​ត្រឹម​ម៉ោង​៣​រសៀល​»​។​

​លោក​វីល្លាម បាន​ថ្លែងថា កាលពី​ថ្ងៃ​ទី​២២ ខែ មិថុនា ឆ្នាំ ២០១៩ វេលា​ម៉ោង ១២​ថ្ងៃត្រង់ ខ្ញុំបាទ​ដឹកនាំ​ក្រុមការងារ ៥​នាក់ ដោយ​សហការ​និង​មន្ត្រី​លេខាធិការដ្ឋាន​នៃ​ឧត្តម​ក្រុមប្រឹក្សា មកពី​ទីស្ដីការ​នាយករដ្ឋមន្ត្រី​ចំនួន​២​រូប ចុះ​ពិនិត្យ​ផ្ទាល់​ទី​តាំងកេី​ត​ហេតុ ដើ​ម្បី​ប្រមូល​តម្រុយ​នានា​។ ​មូលដ្ឋាន​ដែល​ឈាន​អោយ​យើង​ខ្ញុំ​មាន​សមត្ថកិច្ច​តាមដាន​អង្កេត​ករណីនេះ ដោយហេតុ​ថា ការសាងសង់​ឋិត​ក្រោម​តំបន់​សមត្ថកិច្ច​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នេះ​ពុំមាន​ច្បាប់​អនុញ្ញាតិ​អោយ​សាងសង់​នោះទេ តែ​អាគារ​អាច​សាងសង់​ជា​រៀង​រាល់ថ្ងៃ​រហូត​បង្កអោយមាន​ឧប្បទ្ទវហេតុ​យ៉ាង​រន្ធត់​​ដែល​បង្ហាញ​ពី​តម្រុយ​នៃ​ពាក់ព័ន្ធ​នឹង​ការអនុវត្តន៍​ច្បាប់​របស់ អាជ្ញាធរខេត្ត និង មន្ទី​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​។

​ពល​រដ្ឋបាល​អះអាងថា ការប្រតិបត្តិ​ការសង្គ្រោះ​បន្ទាន់​របស់​អាជ្ញាធរ​ខេត្ត គឺ​មាន​សភាព​យឺតយ៉ាវ ដោយ​ប្រេី​អេ​ស្កា​វាទ័រ​ធុន​កណ្ដាលចំនួន​៣​គ្រឿង តែ​ដំណេីរ​ការតែ​២​គ្រឿង ដែល​តិចជាងអេ​ស្កា​វា​ទ័រ ពេល​ចុះ​អនុវត្តន៍​សាលដីការ​រឿង​ដីធ្លី​ផង ។​

​អតីត​មេ​ការដែល​ធ្លាប់​ម៉ៅការ​សំណង់​នៅ​អាគារ​នេះ ដែល​មាន​បងប្អូន​កំពុង​ជាប់​នៅក្នុង​អាគារ​ដែល​បាក់​បាន​អះអាងថា មនុស្ស​ដែល​ជាប់​ក្នុង​អាគារ ចន្លោះ​ពី​៤០​ទៅ ៦០​នាក់ កម្មករ​នៅក្នុង​បញ្ជី​មាន​សរុប​១៣០ នាក់ តែ​អ្នក​ខ្លះ​មិន​ស្នាក់​ក្នុង​អាគារ​ទេ ។​

​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ ប្រមូល​បាន​តម្រុយ​គ្រប់​គ្រាន់ដើម្បី​កសាង​របាយការណ៍​ដាក់​ជូន​រាជរដ្ឋាភិបាល ដើ​ម្បី​អោយ​មន្ត្រី​ពាក់ព័ន្ធ​មាន​ទំនួល​ខុស​ត្រូវ​ចំ​ពោះ​ភាព​អសកម្ម​ក្នុង​ការអនុវត្តន៍​ច្បាប់​ដែល​អាច​បណ្ដោយអោយ​អាគារ​មួយ​សាងសង់​បាន​ដោយ​រលូន​ទោះ​គ្មាន​ច្បាប់​អនុញ្ញាតិ រហូត​បាក់​ចុះ​បង្ករ​អោយមាន​ហ​និភ័យ​ប៉ះពាល់​ដល់​សុវត្តិភាព រួម​ទាំង​អាយុជីវិត​មនុស្ស ។​

​លោក​បាន​ថា ខ្ញុំបាទ​សូម​សម្ដែង​ការសោកស្ដាយ និង​រន្ធត់​យ៉ាងខ្លាំង​ក្នុង​ឧប្បទ្ទវហេតុ​នេះ​ជាមួយ​ក្រុម​គ្រួសារ​សព​និង​ក្រុមគ្រួសារ​ជនរងគ្រោះ​៕​ ​ដោយ​៖​កូឡាប​

   

spot_img
×