Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ភី​លី​ពី​ន ច្រឡំ​បាញ់​ស្លាប់​មនុស្ស ២​នាក់ ដោយ​ស្មានថា ពួកគេ​ជា​ខ្មាន់កាំភ្លើង​

spot_img

​ប៉ូលិស​ក្នុងប្រទេស​ភី​លី​ពី​ន បាន​បាញ់សម្លាប់​មនុស្ស​ចំនួន ២​នាក់ ដែល​កំពុង​ត្រូវបាន​គេ​ដឹក​ទៅកាន់​មន្ទីរពេទ្យ ដោយ​ច្រឡំ​ស្មានថា ពួកគេ​ជា​ខ្មាន់កាំភ្លើង​ដែល​កំពុង​រត់គេចខ្លួន​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ BBC នៅ​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។​

​ក្រោយពេល​មាន​ហេតុ​ការ​ណ៏​បាញ់ប្រហារ​គ្នា ក្នុង​ទីក្រុង​ម៉ានីល ប៉ូលិស​ជាច្រើន​នាក់​ត្រូវបាន​គេ​តេ​ហៅ​ឲ្យ​ទៅ​កន្លែងកើតហេតុ ប៉ុន្តែ​ពួកគេ​បានធ្វើការ​បាញ់រះ​លើ​ឡាន​មួយគ្រឿង​ដែល​កំពុង​ដឹក​ស្ត្រី​មាន​របួស​ម្នាក់​ទៅកាន់​មន្ទីរពេទ្យ​។ ស្ត្រី​នោះ​រងរបួស​ដោយសារ​ហេតុ​ការ​ណ៏​បាញ់​គ្នា​មុនពេល​ប៉ូលីស​មកដល់​។​

​នៅពេល​ប៉ូលិស​បាញ់ប្រហារ​លើ​ឡាន​នោះ នាង និង​អ្នកដំណើរ​ម្នាក់ទៀត​បាន​ស្លាប់ ខណៈដែល ២​នាក​ផ្សេងទៀត​រងរបួស​។​

​ប៉ូលិស​ត្រូវបាន​គេ​តេ​ហៅ​ឲ្យ​ទៅកាន់​កន្លែងកើតហេតុ​ស្ថិតនៅ​ជាយក្រុង​ទីក្រុង​ម៉ានីល ក្រោយពេល​មានការ​បាញ់ប្រហារ​គ្នា​ក្នុងកំឡុងពេល​មានការ​ឈ្មោះ​គ្នា​នៅ​ទីនោះ​។​

​ស្នងការ​ប៉ូលិស​ជាន់ខ្ពស់​ឈ្មោះ Moises Villaceran បាន​ថ្លែងប្រាប់​ភ្នាក់ងារ​សារ​ព៌​ត​មាន AFP ថា “​ប៉ូលិស​ពួកយើង​គិតថា ពួកគេ​ទាំងនោះ​ស្ថិតក្នុង​ចំណោម​នុស្ស​ដែល​បាន​បាញ់​គ្នា​មុន​នោះ​”​។​

​សូម​រំលឹក​ផងដែរ​ថា ប៉ូលិស​ភី​លី​ពី​ន​បាន​ទទួលរង​ការចោទប្រកាន់​យ៉ាងច្រើន​ថា បានសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ នៅក្នុង​យុទ្ធនាការ​បង្ក្រាប់​គ្រឿងញៀន​របស់​ប្រធានាធិបតី​ភី​លី​ពី​ន Rodrigo Duterte៕ សុភ័ក្ត្រ​

 

spot_img
×