Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Update : បាក់​អគារ​កំពស់​ ៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ ស្លាប់​ ១៧​នាក់ និង​របួស​២៤​នាក់

spot_img

​ខេត្ត​ព្រះសីហនុ​៖ ការិយាល័យ​អ្នកនាំពាក្យ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ជូនដំណឹង​ពី​ហេតុ​បាក់​សំណង់​អគារ​កំពុង​សង់​ថ្មី​កំពស់​៧​ជាន់ ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​ម៉ោង​ជិត ៥​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា គិត​មកដល់​ម៉ោង ១២ និង​៤០​នាទី យប់​ឆ្លង​ចូល​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ ក្រុម​សង្គ្រោះបាន​រកឃើញ​មនុស្ស​ស្លាប់​កើន​ដល់ ១៥​នាក់ ស្រី​៣​នាក់​និង​របួស​២៤​នាក់ ស្រី​២​នាក់ សរុប​ទាំង​មនុស្ស​ស្លាប់ និង​របួស​មាន​ចំនួន​៣៩​នាក់​។​

​តាម​ការបញ្ជាក់ របស់លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ រាយការណ៍​ជូន លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ស្តីពី​កិច្ចប្រតិបត្តិការ​ជួយ សង្គ្រោះ​ជនរងគ្រោះ ដោយ​អាគារ​កំពុង​សាងសង់​កំពស់ ៧​ជាន់ ដួលរលំ​កិន​-​សង្កត់ ស្ថិតក្នុង​ក្រុមទី​១១ ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ថ្ងៃទី​២២ មិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង ៤:០០​នាទី​ទៀបភ្លឺ​។ លោក ជួន ណា​រិន្ទ បញ្ជាក់ថា គិត​ត្រឹម​ម៉ោង ៦និង០០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ កិច្ចប្រតិបត្តិការ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​សរុប​ចំនួន​៤១​នាក់ ក្នុងនោះ ៖

​ស្លាប់​ចំនួន​១៧​នាក់ ស្រី ៤​នាក់ និង​រងរបួស​ចំនួន ២៤​នាក់ ស្រី​២​នាក់​។​

​ចំណែក ក្រុមគ្រួសារ​សព​បានដែ​ល​បាន​បំពេញ​ឯកសារ​ទទួល​សព​យក​ទៅធ្វើ​បុណ្យ ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ មាន​ចំនួន​៩​នាក់​រួមមាន​៖

១- ឈ្មោះ ឆៀក ថាវ ហៅ​ចាន់ តូ ភេទ​ប្រុស អាយុ​ប្រហែល ៤៣​ឆ្នាំ ស្រុកកំណើត ភូមិ​បឹង​ធំ​ខាងកើត ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត​។ បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

២- ឈ្មោះ ទេព ម៉េង ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ស្រុកកំណើត ភូមិ​បឹង​ធំ​ខាងកើត ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត​។ បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

៣- ឈ្មោះ ញ៉ ចាន់ថន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ស្រុកកំណើត ភូមិ​វិហារ​ហ្លួង ឃុំ​វិហារ​ហ្លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ បាន ប្រគល់ជូន​គ្រួសារ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

៤- ឈ្មោះ តុ​ន ទី​ម (​ហៅ ខេង ទី​ម​) ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ស្រុកកំណើត ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​

៥- ឈ្មោះ ពិន លំអង ភេទ​ស្រី អាយុ ២៩​ឆ្នាំ មុខរបរ​អ្នកបកប្រែ​ភាសា​ចិន មាន​ស្រុកកំណើត​ភូមិ​នាង​លេ​ម ឃំ​ុ​បា​ដាស ស្រុក​រតន​:​មណ្ឌល ខេត្តបាត់ដំបង ( ឪពុកម្តាយ បាន​យកទៅ​បូជា​នៅ​វត្ត​ក្រោម ក្រុងព្រះសីហនុ​)​។​

៦- ឈ្មោះ មុំ បូ​រិ​ន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ស្រុកកំណើត​ភូមិ​ព្រៃទទឹង ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

៧- ឈ្មោះ សូ ភក្ត្រា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ស្រុកកំណើត ភូមិ​ព្រៃទទឹង ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត។​

៨- ឈ្មោះ បេន សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្រុកកំណើត ភូមិ​ព្រៃទទឹង ឃុំ​អង្គ​សុ​ភី ស្រុ​ក​កំពង់ត្រាច ខេត្តកំពត ។​

៩- ឈ្មោះ សូ សំណាង ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ស្រុកកំណើត ភូមិ​ព្រៃទទឹង ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

​ដោយឡែក​ក្រុម​សមត្ថកិច្ច​ចម្រុះ​កំពុង​បន្តសកម្មភាព​សង្គ្រោះ​ជនរងគ្រោះ​ទាំងយប់​ថ្ងៃ ទោះបីជា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ មាន​ភ្លៀង​ធ្លាក់​មកជា​បន្តបន្ទាប់​បែបណា​ក្តី​៕ ដែន សីមា​

spot_img
×