Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រា​បៀរ​សិ​ង្ហា​ប្រគល់​រង្វាន់​ខុន​ដូ​ដ៏​ថ្មីស្រឡាង​ដល់​គូ​ស្វាមីភរិយា​ថ្មី​ក្នុង​ឆ្នាំ​២០១៩

spot_img

​ភ្នំពេញ ​៖ ​ស្រា​បៀរ​សិ​ង្ហា​បានប្រគល់​រង្វាន់​ដ៏​អស្ចារ្យ​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​ចំណងដៃ​អាពាហ៍ពិពាហ៍​ឆ្នាំ​២០១៩ នេះ​គឺ​រង្វាន់​ខុន​ដូ​ដ៏​ថ្មីស្រឡាង​ចំនួន 01Unit​នៅក្នុង​កម្មវិធី​រាត្រី កម្សាន្ត​នៅ​ស្ថានីយទូរទស្សន៍ CTN នៅ​ល្ងាច​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។

​ដោយយោង​តាម​លោក ផល្លី ផល្លា និង​អ្នកស្រី ហួត លាង​គីម នៅ​ភូមិ​ព្រែក​ក្របៅ​២ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​។ ដែល​ឈ្នះ​រង្វាន់​ខុន​ដូ​ពី​ស្រា​បៀរ​សិ​ង្ហា​បាន​ឲ្យ​ដឹងថា យើង​ទាំង​២​នាក់​រំភើប​រីករាយ​មែនទែន ហើយ​មិន​នឹកស្មាន​មានសំណាង​ឈ្នះ​នោះទេ​។ នេះ​ជា​ចំណងដៃ​ដ៏​អស្ចារ្យ​សម្រាប់​ពួកយើង​ទាំង​២​នាក់​វា​ពិតជា​អស្ចារ្យ​មែនទែន ។ ហើយក៏​សូម​អរគុណ​ដល់​ក្រុមហ៊ុនស្រា​បៀរ សិ​ង្ហា​ដែល​បាន​បង្កើត​នូវ​កម្មវិធី​អាពាហ៍ពិពាហ៍​នេះ និង​ជូនពរ​ឲ្យ​ក្រុមហ៊ុន​មាន​អតិថិជន​គាំទ្រ​កាន់តែច្រើន ជាពិសេស​សម្រាប់​ការ​ជាវ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​។

លោក Alvin Gun ដែលជា​នាយក​គ្រប់គ្រង​ផ្នែក​លក់​នៅ​ក្រុមហ៊ុនស្រា​បៀរ​សិ​ង្ហា​បាន​ថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​នាពេល​កន្លងមកនេះ​ថា ដើម្បី​ជាការ​តបស្នង​ដល់​អតិថិជន​របស់ខ្លួន​ដែល​បានជ្រើសរើស​យក​ស្រា​បៀរ​សិ​ង្ហា​សម្រាប់​ថ្ងៃ​មង្គល​របស់​ពួកគេ ជា​រៀងរាល់ឆ្នាំ​ស្រា​បៀរ​សិ​ង្ហា តែងតែមាន​កម្មវិធី​ផ្តល់​ចំណងដៃ​អាពាហ៍ពិពាហ៍​ជូន​ដល់​ម្ចាស់​មង្គលការ​ជានិច្ច និង​មានការ​ផ្តល់ជូន​នូវ​កម្មវិធី​ពិសេសៗ​ជាច្រើន​ទៀតផង​ដែរ​។​
​នេះ​ជាការ​ចាប់​រង្វាន់​ផ្តល់​សំណាង​ជូន​អតិថិជន​ដែល​ជាវ​ស្រា​បៀរ​សិ​ង្ហា​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​ក្នុង​២០១៩​នេះ​។ ស្រា​បៀរ​សិ​ង្ហា​ជា​ស្រា​បៀរ​ដ៏​ល្អ និង​ស័ក្តិសម​បំផុត​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍ ឬ​កម្មវិធី ផ្សេងៗ​។ ដូច្នេះ សូមកុំ​ភ្លេច​ជាវ​ស្រា​បៀរ​សិ​ង្ហា​សម្រាប់​ថ្ងៃ​ពិសេស​របស់​លោកអ្នក ដើម្បី​ទទួលបាន​ចំណងដៃ​អាពាហ៍ពិពាហ៍​ដ៏​អស្ចារ្យ​ពី​ស្រា​បៀរ​សិ​ង្ហា​៕​ ដោយ ៖ កូឡាប

spot_img
×