Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រា​បៀរ​លី​អូ​ប្រគល់​រង្វាន់​ទឹកប្រាក់​សុទ្ធ​ដល់​គូ​ស្វាមីភរិយា​ថ្មី​១០​គូ​នៃ​កម្មវិធី​ចំណងដៃ​ដ៏​មានន័យ​ជាមួយ​ស្រា​បៀរ​លី​អូ​លើក​ទី​៤ ឆ្នាំ​២០១៩

spot_img

​ភ្នំពេញ ​៖​ ស្រា​បៀរ​លី​អូ​បានប្រគល់​រង្វាន់​ជាច្រើន​ជា​ចំណងដៃ​សុភមង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី ចំនួន​១០ គូ ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​ចំណងដៃ​ដ៏​មានន័យ​ជាមួយ​ស្រា​បៀរ​លី​អូ​នៅក្នុង​ការប្រគំ​តន្ត្រី “A1 Concert” របស់​ស្ថានីយទូរទស្សន៍ MYTV នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩​។​

គូ​ស្វាមីភរិយា​ថ្មី​២​គូ​ដែល​បានឈ្នះ​រង្វាន់​ទឹកប្រាក់​សុទ្ធ​ចំនួន​៥,០០០​ដុល្លារ និង​៨​គូ​ផ្សេង ទៀត​បានឈ្នះ​រង្វាន់​ទឹកប្រាក់​សុទ្ធ​ចំនួន​១,០០០​ដុល្លារ​ដែល​ពួកគាត់​បានមកពី​ទូទាំងប្រទេស​មាន​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា​។​

​គូ​ស្វាមីភរិយា​ថ្មី​មួយគូ​លោក វ៉ាន់ សួន និង​លោកស្រី នឿន ចាន់នី មកពី​ខេត្តកំពង់ធំ ដែលជា​ម្ចាស់​រង្វាន់​ទឹកប្រាក់​សុទ្ធ ៥,០០០​ដុល្លារ​បាន​ឲ្យ​ដឹងថា យើង​ទាំង​២​នាក់​រំភើប​ភ្ញាក់ផ្អើល​រក​អ្វី​មក​ប្រៀប​មិន​បានទេ ពេលដែល​ឮ​គេ​ប្រកាស​ឈ្មោះ​អ្នកឈ្នះ​រង្វាន់​គឺជា​ខ្លួន​នៅក្នុង​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​កាលពី​ថ្ងៃទី​២៣ ខែមិថុនា​កន្លងទៅ នេះ​ជា​ចំណងដៃ​ដ៏​រីករាយ​អស្ចារ្យ​បំផុត​សម្រាប់​ពួកយើង​។​

លោក រ័​ត ចាន់​វិសាល​សក្ស អ្នកតំណាង​របស់​ក្រុមហ៊ុនស្រា​បៀរ​លី​អូ​បាន​ថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ថា ជា​រៀងរាល់ឆ្នាំ​ស្រា​បៀរ​លី​អូ​តែងមាន​កម្មវិធី​ចំណងដៃ​ដ៏​មានន័យ​ជាមួយ​ស្រា​បៀរ​លី​អូ ដើម្បី​ជា​កិច្ច​ថ្លែងអំណរគុណ និង​បង្ហាញ​ពី​ការយក ចិត្ត​ទុកដាក់​របស់​ក្រុមហ៊ុន​ចំពោះ​អតិថិជន​ដ៏​មានតម្លៃ​របស់​យើង ដែល​បានជ្រើសរើស​ស្រា​បៀរ​លី​អូ សម្រាប់​ថ្ងៃ​មង្គល​របស់​ពួកគេ ហើយ​យើង​ក៏​សង្ឃឹមថា​អតិថិជន​នៅតែ បន្ត​គាំទ្រ​ស្រា​បៀរ លី​អូ ដើម្បី​ញ៉ាំង​ឲ្យ​កម្មវិធី​មង្គលការ​កាន់តែ​មាន​ភា​ព​សប្បាយរីករាយ​។​

នេះ​ជាការ​ចាប់​រង្វាន់​លើក​ទី​៤​សម្រាប់​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​ផ្តល់​ចំណងដៃ​ដ៏​មានន័យ​ឆ្នាំ​២០១៩ នេះ​។ សូម​ជាវ​ស្រា​បៀរ​លី​អូ​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់លោក​អ្នក ពីព្រោះ​នៅមាន​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត កំពុង​រង់ចាំ​លោកអ្នក​។​

​ស្រា​បៀរ​លី​អូ​ជា​ស្រា​បៀរ​ដ៏​ល្អ និង​ស័ក្តិសម​បំផុត​សម្រាប់​កម្មវិធី​ពិធី​អាពាហ៍ពិពាហ៍ របស់លោក​អ្នក​។ ដូច្នេះ សូមកុំ​ភ្លេច​ជាវ​ស្រា​បៀរ​លី​អូ​សម្រាប់​ថ្ងៃ​ពិសេស​របស់លោក​អ្នកដើ​ម្បី​ទទួលបាន​ចំណងដៃ​ដ៏​មានន័យ​ពី​ស្រា​បៀរ លី​អូ ។ ស្រា​បៀរ លី​អូ កាន់តែ​រីករាយ​លើសពី​ក្តី​ប្រាថ្នា​! ៕​ ដោយ ​៖ កូឡាប

spot_img
×