Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ​២០១៩

spot_img

ឆ្នាំ​ជូត ៖ អ្នក​អាច​នឹង​ជួប​រឿង​មិន​ល្អ​ជាច្រើន ។ ទំនាក់ទំនង​មនោសញ្ចេតនា​ងាយ​ប្រេះស្រាំ ។ អ្នក​ត្រូវ​នឹងនរ​ដើម្បី​ដោះស្រាយ​បញ្ហា ។ ការងារ​ត្រូវ​ប្រមូលផ្តុំ​ធ្វើ​ឲ្យបាន​ល្អ ប្រសិន​មិន​ដូច្នេះ​នោះ​គូ​ប្រជែង​នឹង​ឆ្លៀត​ឱកាស​អ្នក​កំពុង​ច្របូកច្របល់​ផ្លូវ​ចិត្ត​នេះ ដើម្បី​រាយ​អន្ទាក់​ចាប់កំហុស ។​

បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៣,៧ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​សំណាង បៃតង , ស ។ ឆ្នាំ​អ្នក​យក​អាសា រកា , វ​ក , ម្សាញ់ ៕

​ឆ្នាំ​ឆ្លូវ ៖ អ្នក​ជួបប្រទះ​បញ្ហា​ធ្ងន់ធ្ងរ​គួរសម​ក្នុង​រឿង​មនោសញ្ចេតនា ។ អ្នក​ទាំង​២ កើតមាន​ទំនាស់​តានតឹង​ជាមួយគ្នា​។ ទាំង​២​នាក់ សុទ្ធតែ​មាន​ហេតុផល ដោយឡែក​រៀងៗ​ខ្លួន ដោយ​មិន​ព្រម​ស្តាប់​គ្នា ។ រឿង​អាច​ពិបាក​ដោះស្រាយ​ប្រសិន​គ្មាន​នរណា​ម្នាក់​បន្ទាបខ្លួន ។ ប៉ុន្តែ​បញ្ហា​លុយកាក់​អ្នក​បែរជា​ជួប​សំណាងល្អ លាភ​ចូល​ច្រើន ចូរ​ខំ​ក្តាប់​ឱកាស​នេះ​ឲ្យ​ជាប់ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​លឿង , ត្នោត ។ ឆ្នាំ​អ្នក​យក​អាសា ច​រ , ថោះ , កុ​រ ៕

​ឆ្នាំ​ខាល ៖ អ្នក​កំពុង​មាន​ពេល​ដោយឡែក​របស់​ខ្លួន ។ មហិច្ឆតា​របស់​អ្នក​ធំធេង តែ​អ្នក​ជឿជាក់​លើ​ខ្លួនឯង​ថា អាច​សម្រេច​បាន​គោលដៅ​នោះ ដោយ​សមត្ថភាព​ខ្លួន​ផ្ទាល់ ។ ទំនាក់ទំនង​មនោសញ្ចេតនា រវាង​អ្នក​និង​គូស្នេហ៍​កំពុង​រង​សម្ពាធ​ច្រើន​ពី​ប៉ែក​គ្រួសារ ។ គម្លាត​ភូមិសាស្ត្រ គម្លាត​អាយុ​…​ក្លាយ​ជា​រនាំង​រវាង​អ្នក​ទាំង ២ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៤,៦ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​ខ្មៅ , លឿង ។ ឆ្នាំ​អ្នក​យក​អាសា ម​មែ , ច​រ , កុ​រ ៕

​ឆ្នាំ​ថោះ ៖ ការងារ​រីកចម្រើន​លឿន​ដោយ​ពុំ​មាន​រង​សម​ញ​បាធ​អ្វី​បន្តិច​ណាស​ឡើយ ។ ស្មារតី​ធ្វើការ​របស់​អ្នក​កាន់តែ​ល្អ​ជាង អ្នក​អាច​នឹង​បាន​ទទួល​ការពេញចិត្ត គាំទ្រ​យ៉ាង​ច្រើន​អំពី​ថ្នាក់លើ និង​ឆាប់​បាន​ឡើង​តំណែង ។ មនោសញ្ចេតនា​ក៏​ល្អ​បំផុត អ្នក​ទាំង​២​បាន​ត្រៀម​ជាស្រេច​សម្រាប់​ការបង្កើត​គ្រួសារ​ដ៏​កក់ក្តៅ​មួយ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ១,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំ​អ្នក​យក​អាសា ច​រ , កុ​រ , ម​មែ ៕

​ឆ្នាំ​រោង ៖ ការងារ​ជួប​ការលំបាក​ច្រើន ពេល​ដែល​អ្នក​មិន​ប្រមូលផ្តុំ​ទៅ​ក្នុង​កិច្ចការ​ដែល​ខ្លួន​កំពុង​ធ្វើ ។ អ្នក​កំពុង​ត្រូវ​បែកខ្ញែក​អារម្មណ៍​ដោយសារតែ​រឿង​មិន​ពាក់ព័ន្ធ ។ អ្នក​ចាំបាច់​ត្រូវ​សម្រួល​ឥរិយាបថ​ឡើងវិញ ។ សុខភាព​ក៏​មិនបាន​ល្អ​ប្រសើរ អ្នក​ងាយ​មាន​ជំងឺ​ខាង​ផ្លូវ​រំលាយ​អាហារ ត្រូវ​បរិភោគ​ឲ្យបាន​ត្រឹមត្រូវ ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ២,៦ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​ត្នោត , លឿង ។ ឆ្នាំ​អ្នក​យក​អាសា ច​រ , រកា , វ​ក ៕

​ឆ្នាំ​ម្សាញ់ ៖ ការងារ​អំណោយផល​ល្អ គ្រប់យ៉ាង​អាច​សម្រេចបាន​ដោយ​រលូន ពុំ​ជួប​ការលំបាក ឬ​ឧបសគ្គ​អ្វី​ឡើយ ។ តែ​ថ្ងៃ​នេះ​អ្នក​ត្រូវ​ប្រយ័ត្ន​បញ្ហា​លុយកាក់ ព្រោះ​ងាយ​ត្រូវ​គេ​បោកប្រាស់​ឬ​បាត់បង់ ។ មនោសញ្ចេតនា​ល្អប្រសើរ មានរឿង​រីករាយ​ច្រើន និង​ប្រកបដោយ​ភាពកក់ក្តៅ ផ្អែម​ល្ហែម ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៣,៩ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​ក្រហម , ទឹកក្រូច ។ ឆ្នាំ​អ្នក​យក​អាសា រកា , ឆ្លូវ , វ​ក ៕

​ឆ្នាំ​មមី ៖ ថ្ងៃនេះ​អ្នក​អាច​សម្រេចបាន​បំណងប្រាថ្នា​របស់​ខ្លួន​។ ការងារ​រីកចម្រើន​ហួស​ពី​ការរំពឹង​ទុក ដោយ​មាន​អ្នក​ជួយ​យក​អាសា​ជ្រោមជ្រែង​គ្រប់កន្លែង ។ ប៉ុន្តែ​រឿង​មនោសញ្ចេតនា​បែរជា​មិនបាន​ល្អ ងាយ​កើត​ទំនាស់​ខ្វែងគំនិត​គ្នា​ពិបាក​នឹង​ផ្សះផ្សា ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៤,៨ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំ​អ្នក​យក​អាសា ច​រ , ថោះ , ខា​ល ៕

​ឆ្នាំ​មមែ ៖ យីអ៊ុន​កំពុង​ឡើង​នាំ​មក​ឲ្យ​អ្នក​នូវ​ឱកាស​រក​ប្រាក់​ចំណូល​ច្រើន ។ អ្នករកស៊ី​លក់ដូរ​កាក់កប​បំផុត អតិថិជន​ចេញចូល​មិន​ដាច់​តាំងពី​ព្រឹក​ទល់​យប់ ។ ប៉ុន្តែ​សុខភាព​ហាក់​ទ្រុឌទ្រោម​បន្តិច អ្នក​ត្រូវ​លៃ​ពេលវេលា​សម្រាប់​ឲ្យបាន​ច្រើន​បញ្ចៀស​កើត​បញ្ហា​ធ្ងន់ធ្ងរ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ១,៦ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​ត្នោត , ទឹកក្រូច ។ ឆ្នាំ​អ្នក​យក​អាសា កុ​រ , ថោះ , ម​មី ៕

​ឆ្នាំ​វក ៖ ថ្ងៃនេះ​អ្នក​មិនចាំបាច់​ខ្វាយខ្វល់​ច្រើន​អំពី​បញ្ហា​លុយកាក់ ទោះ​មិន​សម្បូរហូរហៀរ តែ​អ្នក​មាន​ប្រាក់​គ្រប់​ចាយវាយ​ដោយ​មិន​ត្រូវ​ត្បិតត្បៀត​ឬ​ខ្វះខាត ។ ប៉ុន្តែ​មាន​សញ្ញា​មិនល្អ ក្នុង​រឿង​មនោសញ្ចេតនា​ងាយ​ឈាន​ទៅ​បែកបាក់ ដោយសារតែ​ការ​យល់​ច្រឡំ​មិន​អធ្យាស្រ័យ​ឲ្យ​គ្នា ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៥ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌ ស , លឿង ។ ឆ្នាំ​អ្នក​យក​អាសា ជូត​, រោង , រកា ៕

​ឆ្នាំ​រកា ៖ ថ្ងៃ​នេះ​ការងារ​ថ្វី​ត្បិត​រវល់​និង​នឿយហត់​បន្តិច​តែ​អ្នកនឹង​សម្រេច​បាន​សមិទ្ធផល​គួរ​ជាទី​គាប់ចិត្ត ។ ទោះបីជា​អ្នក​ធ្វើការ​ស៊ី​ប្រាក់ខែ ឬ​ធ្វើ​ជំនួញ​ក៏​សុទ្ធតែ​មាន​សង្ឃឹម​អំពី​ការងារ​របស់​ខ្លួន ។ រឿង​មនោសញ្ចេតនា​មាន​ការប្រែប្រួល​ច្រើន អ្នក​មិន​ចង់​ត្រូវ​ពឹងផ្អែក​លើ​នរណា​ម្នាក់​ឡើយ ដោយ​មាន​គំនិត​ខ្លួន​ទីពឹង​ខ្លួន​ច្រើនជាង ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៣,៨ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​ប្រាក់ , លឿង ។ ឆ្នាំ​អ្នក​យក​អាសា ម្សាញ់ , ឆ្លូវ , រោង ៕

​ឆ្នាំចរ ៖ ថ្ងៃនេះ​អ្នក​ត្រូវ​នឹងនរ កុំ​ឆេវឆាវ​បង្ក​រឿង​ធំ ។ អ្នក​មាន​ទុក្ខ​កង្វល់​ពិបាក​និយាយ​ចេញ តែ​មិន​ត្រូវ​ធ្វើឲ្យប៉ះពាល់​ដល់​រឿង​មនោសញ្ចេតនា ។ ការងារ​មិន​ស្ថិរភាព កើត​មាន​បញ្ហា​ច្រើន ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៤,៧ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​ស , ត្នោត ។ ឆ្នាំ​អ្នក​យក​អាសា វ​ក , ខា​ល , ម​មី ៕

​ឆ្នាំ​កុរ ៖ ការងារ​ល្អ​ប្រសើរ មាន​ដំណឹង​រីករាយ​ច្រើន ។ លុយកាក់​ធូរធារ​មាន​បន្ថែម​ខ្ទង់​ចំណូល​ពី​ក្រៅ ។ តែ​រឿង​មនោសញ្ចេតនា​បែរជា​មិនបាន​ល្អ ។ អ្នក​នៅ​លីវ​មិន​យល់​ថា​ហេតុ​អ្វី​ខ្លួន​នៅតែ​ពុំ​ទាន់​រកឃើញ​គូ​ព្រេង ។ អ្នក​មានគ្រួសារ​ហើយ នោះ​ងាយ​មានទំនាស់​ឈ្លោះប្រកែក​គ្នា​ដោយសារតែ​រឿង​តូចតាច ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៥,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​ស , ប្រាក់ ។ ឆ្នាំ​អ្នក​យក​អាសា ជូត , ឆ្លូវ , ម​មែ ៕

spot_img
×