Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចនាយក​រដ្ឋមន្ត្រី ចេញ​សេចក្តីសម្រេច ស្ដីពី​ការបង្កើត​គណៈកម្មការ ត្រួតពិនិត្យ​គុណភាព​សំណង់ នៅ​ខេត្ត​ព្រះសីហនុ​

spot_img

​នៅ​យប់​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៩ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីសម្រេច​ជាបន្ទាន់ ស្ដីពី​ការបង្កើត​គណៈកម្មការ​ត្រួតពិនិត្យ គុណភាព​សំណង់ នៅ​ខេត្ត​ព្រះសីហនុ ។ គួរ​កត់សម្គាល់ថា ការចេញ​សេចក្តីសម្រេច​នេះ បន្ទាប់ពី​មានការ​ដួលរលំ​អគារ​សំណង់ របស់​ក្រុមហ៊ុន​ចិន ដែលមាន​កម្ពស់ 7 ជាន់ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់​។​

​សេចក្តីសម្រេច​នេះ មាន​សមាសភាព គឺ​លោ​កឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត អ៊ុក គឹម​លេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​អនុប្រធាន រួម​ជាមួយនឹង​សមាជិក​ចំនួន ១៣ រូប​ផងដែរ​។

​បើ​យោងតាម​សេចក្តីសម្រេច សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា គណៈកម្មការ​មាន​ភារកិច្ច ត្រូវ​ត្រួតពិនិត្យ​បទដ្ឋាន​បច្ចេកទេស បទដ្ឋាន​គតិយុត្ត ស្តង់ដា​សំណង់ ស្តង់ដារ​សុវត្ថិភាព និង​គុណភាព​សំណង់ នៅតាម​ការដ្ឋាន​សំណង់ នៅ​ខេត្ត​ព្រះសីហនុ​។ ត្រូវ​ពិនិត្យ​លក្ខណៈសម្បត្តិ របស់​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់ នៅតាម​ការដ្ឋាន​សំណង់​។ ធ្វើ​បច្ចុប្បន្នភាព​សំណង់ អគារ​ដែល​បាន​សាងសង់​រួច និង​កំពុង​ធ្វើ​អាជីវកម្ម​។ ធ្វើ​របាយការណ៍​លទ្ធផល ជូន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រាយការណ៍​ជូន​រាជរដ្ឋាភិបាល និង​បំពេញភារកិច្ច​ផ្សេង​របស់ រាជរដ្ឋាភិបាល​។​

​បើតាម ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្ដេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា ពេលនេះ​ខ្ញុំ​កំពុងធ្វើដំណើរ​ទៅកាន់ ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​ក្នុង​កិច្ចខិតខំ ប្រឹងប្រែង​រុករក និង​ស​ង្គ្រាះ​ជា​បន្ត​ជា​មួ​យុំ​បងប្អូន​ដែល កំពុងធ្វើការ​នៅ​ទីនោះ​ស្រាប់​។

ខ្ញុំ​សុំ​អំពាវនាវ ចំពោះ​សប្បុរសជន​មេត្តាជួយ​ជា​ថវិកា​ដល់​គ្រួសារ នៃ​អ្នក​បាត់បង់​​ជីវិត​និង​អ្នករបួស ក្នុង​ហេតុការណ៍​នេះ​៕​ ដោយ ៖ កូឡាប

 

spot_img
×