Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​បញ្ជូន​ក្រុម​ឧក្រិដ្ឋជន​ជំរិត​ទារប្រាក់​ទៅ​តុលាការ​

spot_img

​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ក្រុម​ឧក្រិដ្ឋជន​ចំនួន​៤​នាក់​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​នីតិវិធី ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ជនជាតិ​ចិន​ជំរឹត​ទារប្រាក់ ។​

​យោងតាម​គេហទំព័រ និង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អគ្គស្នងកា​រ​នគរបាលជាតិ ដែល​បង្ហោះ​ផ្សាយ​កាលពី​ថ្ងៃទី​២២ ខែមិថុនា បានឱ្យដឹងថា កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​ស្រាវជ្រាវ ករណី​ចាប់​មនុស្ស​ជំរិត​ទារប្រាក់​ពី​នាយក​ក្រុមហ៊ុន​ហ៊ុន Pan Well (​សំណង់​) ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល ១៩​និង​៤៣​នាទី​យប់ នៅ​ចំណុច​ចំណតរថយន្ត​ក្រោម​ដី​ជា​ន់ទី​២ អគារ TK RoyalOne ដី​ឡូ​តិ៍​លេខ​១៥០ ផ្លូវ​១១០ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​១៩​និង​៤៣​នាទី ជនរងគ្រោះ​ឈ្មោះ Hung Chung Chou ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់ អាយុ​៥៨​ឆ្នាំ មុខរប​រៈនា​យក​ក្រុមហ៊ុន Pan Well (​សំណង់​) បាន​ចុះ​ពី​ប្រជុំ​នៅ​អគារ​ជាន់​ទី​២ TK Royal One ដែលមាន​ទីតាំង ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ​១៥០ ផ្លូវ​លេខ​១១០ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ដើរ​ទៅយក​រថយន្ត​មួយគ្រឿង​ម៉ាក Hyundai ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-5629 ពេល​កំពុងបើក​ទ្វារ​រ​ថយ​ន្ត ស្រាប់​តែមាន​រថយន្ត​០១​គ្រឿង​ម៉ាក Lexus470 ពណ៌​ទឹកមាស ជិះ​មកពី​ខាងក្រោយ មាន​ជនសង្ស័យ​ចំនួន​៥​នាក់ ជនជាតិ​ចិន​២​នាក់ ខ្មែរ​២​នាក់ មក​ធ្វើ​សកម្មភាព​ចាប់​ក្រៀក ជនរងគ្រោះ​រុញ​ចូល​ទ្វារក្រោយ​រថយន្ត Lexus470 យក​ស្កុ​ត ពណ៌ ពងមាន់ រុំ​មាត់​និង​មុខ រួច​ដឹក​យកទៅ​ទុក​នៅក្នុង​បន្ទប់​មួយ​មិន​ស្គាល់​ទីតាំង ដោយ​ធ្វើ​សកម្មភាព​បង្ខាំង​ឃុំខ្លួន​គំរាម​សំលាប់​រួច​យក​ទំលាក់​ចូល​ទឹកទន្លេ ដើម្បី​គំរាម​ទារប្រាក់​ចំនួន ១០​ម៉ឺន​ដុល្លារ​អាមេរិក ជា​ថ្នូរ​និង​ការដោះលែង ប៉ុន្តែ​ជនរងគ្រោះ​មានតែ​២​ម៉ឺន​ដុល្លារ​អាមេរិក​ទេ ជនសង្ស័យ​ក៏​យល់ព្រម ហើយ​ជនរងគ្រោះ​បាន​ឆាត​ទៅ​ឈ្មោះ Chen Lihsien ជា​នាយករង ក្រុមហ៊ុន​PanWell តាម​ប្រព័ន្ធ Wechat អោយ​វេរ​លុយ តាម​វ៉ី​ង​មក​លេខ​ជនសង្ស័យ 081 217 365 ពេល​ជនសង្ស័យ​ទទួលបាន​លុយ​ចំនួន​២​ម៉ឺន​ដុល្លារ​ហើយ ទើប​ជនសង្ស័យ ដឹក​ជនរងគ្រោះ​ទៅ​ទំលាក់ចោល​នៅ​ដី​អភិវឌ្ឍន៍ OCIC ផ្លូវ​៦​អា សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ហើយ​ជនសង្ស័យ​ក៏​នាំគ្នា​គេចខ្លួន​បាត់អស់​។ ក្រោយ​កើតហេតុ ករណី​ចាប់​មនុស្ស​ជំរិត​ទារប្រាក់ ការិយាល័យ បាន​សហការ​ជាមួយ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ធ្វើការ​ស្រាវជ្រាវ​កំណត់​បាន​ទីតាំង​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស រហូតដល់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ ទើប​សមត្ថកិច្ច​បើក​ប្រតិបត្តិការ​បង្ក្រាបបាន​ជនសង្ស័យ​ចំនួន​០៤​នាក់ នៅ​ចំណុច​មុខ​ផ្សារ Makro សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ដកហូត​បាន​វត្ថុតាង​មួយចំនួន ដូចខាងក្រោម ៖ ទី​១-​ឈ្មោះ Tsai Wen Yueh ជនជាតិ​ចិន អាយុ ៥៤​ឆ្នាំ (​មេក្លោង​)​។ ទី​២-​ឈ្មោះ​ញឹម សុ​ធន់ ជនជាតិ ខ្មែរ អាយុ ២៩​ឆ្នាំ ទី​៣-​ឈ្មោះ ផុង យ៉ែ​ង ជនជាតិខ្មែរ អាយុ​២៨​ឆ្នាំ ។ ទី​៤-​ឈ្មោះ Wu Cheng En ភេទ ប្រុស ជនជាតិ​ចិន ។​
​វត្ថុតាង​ដកហូត ៖ រថយន្ត ០១​គ្រឿង​ម៉ាក Lexus 470 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2G-3768 (​មធ្យោបាយ​ធ្វើ​សកម្មភាព​) អាវុធខ្លី​០២​ដើម​ម៉ាក ឡុ​ក វិក្ក​យ័​ប័ត្រ​Wing ខ្សែ​ខ្នោះ​ជ័រ​មួយ​ដុំ និង​ស្កុ​តរុំ ។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ កំពុង​ឃុំខ្លួន​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

​ចំណែក​បក្ខពួក​នៅ​សេសសល់ ឈ្មោះ Wei Yixian ភេទ​ប្រុស ជនជាតិ​ចិន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ រៀបចំ​សំណុំរឿង​ដើម្បី​ស្នើសុំ​ដីកា​តាម​ចាប់ខ្លួន​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×