Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យ​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ជ្រាំ​ក្សាន្ត បើកបរ​ក្នុងស្ថានភាព​ស្រវឹង បង្ក​គ្រោះថ្នាក់​ស្លាប់​សិស្សសាលា​៣​នាក់ ហើយ​រត់គេច​មិន​ទទួលខុសត្រូវ​

spot_img

​ព្រះវិហារ ៖ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ម្នាក់ នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​រង​ការសង្ស័យ​ផឹកស្រា​ស្រវឹង ហើយ​បាន​បើករថយន្ត​មក​បុក​យុវជន​៣​នាក់ ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា បណ្តាល​ឲ្យ​ស្លាប់​២​នាក់​ភ្លាមៗ​នៅនឹងកន្លែង​កើយ​ហេតុ និង​ម្នាក់ទៀត បាន​ស្លាប់​ក្រោយពី​បញ្ជូន​មកដល់​មន្ទីរពេទ្យ​បង្អែក ១៦​មករា ខេត្តព្រះវិហារ​។​

​ហេតុការណ៍​គ្រោះថ្នាក់ ដ៏​គួរ​ឲ្យ​រន្ធត់​នោះ បានកើត​ឡើង នៅ​ម៉ោងជាង​៣​រសៀល ថ្ងៃទី​២២​មិថុនា​ឆ្នាំ​២០១៩​នេះ នៅមុខ​ហាង​ខារ៉ាអូខេ «​ផ្កាយ​មាស​» លើ​កំណាត់​ផ្លូវជាតិ​លេខ 69B ត្រង់​ចន្លោះ គីឡូម៉ែត្រ​លេខ ១ និង​លេខ ២ ស្ថិតនៅក្នុង ភូមិ​ស្រអែម​ខាង​ត្បួ​ង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត​។​

​យោងតាម​របាយការណ៍ ការិយាល័យ​នគរបាល ចរាចរ​ផ្លូវគោក​ខេត្តព្រះវិហារ បានបង្ហាញ​ពី សម្តី​សាក្សី​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បាន​រថយន្ត​១​គ្រឿង ម៉ាក Ford Ranger ពណ៌​ស ពាក់​ស្លាក លេខ​ភ្នំពេញ 2AY-9595 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញាណ ក្នុង​ទិស ដៅ​ពី​កើ​តទៅ​លិច បើកបរ​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​បាន​រេច​ង្កួ​ត ទៅបុក​ម៉ូតូ​១​គ្រឿង ប្រភេទ​ឌ្រី​ម C-125 ស៊េរី​ឆ្នាំ​2019 ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ .​ព្រះវិហារ 1C-7555 ជិះ​គ្នា​៣​នាក់ ក្នុងទិសដៅ​ផ្ទុយគ្នា យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ​ទាំង​៣ ប៉ើង​ខ្ទាត​ចេញពី​ម៉ូតូ​ជាច្រើន​ម៉ែត្រ​បណ្តោយអោយ ជនរងគ្រោះ​២​នាក់ បាន​ស្លាប់​ភ្លាមៗ និង​ម្នាក់ទៀត បាន​ស្លាប់​នៅពេល​បញ្ជូន​មកដល់​ម​ន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​។

​រីឯ​អ្នកបើកបរ​រថយន្ត ដែល​គេ​សង្ស័យថា មានឈ្មោះ គឹម ចេ​ត​ថា​វី មាន​តួនាទី​ជា​នាយផ្នែក រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត បាន​រត់គេចខ្លួន ដោយ​បន្សល់ទុក​តែ​រថយន្ត​បង្ករ​ដែល​បាន​បុក​មនុស្ស​ស្លាប់​នៅ​ទីនោះ និង​មិន​ទទួលខុសត្រូវ ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​ឡើយ​។

​សមត្ថកិច្ច​បានដាក់​ការសង្ស័យថា អ្នកបើកបរ​រថយន្ត​បង្ក​ការសម្លាប់​មនុស្ស​៣​នាក់ នៅក្នុង​ពេលនេះ គឺ មានឈ្មោះ គឹម ចេ​ត​ថា​វី ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត ព្រោះ​រថយន្ត​បង្ក​គ្រោះថ្នាក់​នេះ គឺជា​រថយន្ត​របស់លោក​នាយផ្នែក​ដែល​ន​ណារៗ​ក៏បាន​ដឹង​ដែរ ចំពោះ​មូល​ហេតុដែល​បណ្តាល​ឲ្យ​បុក​ជនរងគ្រោះ គឺអាច​បណ្តាលមកពី​ស្រវឹងស្រា ព្រោះ​រថយន្ត​នេះ បាន​បើក​ចេញពី​ហាង​ខារ៉ាអូខេ «​ផ្កាយ​មាស​» ហើយ​បើតាម​ភស្តុតាង​រូបភាព​នេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា រថយន្ត​ខុស​ទាំងស្រុង​តែម្តង​។​

​រហូតមកដល់​ពេលនេះ គេ​មិនទាន់​ដឹងថា តើ​សមត្ថកិច្ច​នគរបាល​ជំនាញ នឹង​បន្ត​បើក​ការស៊ើបអង្កេត និង​រក​យុត្តិធម៌​ជូន​គ្រួសារ​ជនរងគ្រោះ ដែរ​ឬ​យ៉ាងណា​នោះទេ ហើយ​បើ​យោង​ច្បាប់​ចរាចរ​ផ្លូវគោក​ថ្មី ជន​ដែល​បាន​បើក​យានយន្ត បង្ក​គ្រោះថ្នាក់​សម្លាប់​ជីវិត​មនុស្ស​ហើយ​មិន​នៅ​ទទួលខុសត្រូវ នឹងត្រូវ​មានទោស​ក្នុង​កម្រិតណា​ដែរ​? ។​

​សូមបញ្ជាក់ថា​ជនរងគ្រោះ​ទាំង​៣​នាក់​ដែល​បាន​ស្លាប់​ខាងលើ​សុទ្ធតែជា​សិស្សសាលា និង​ជា​អ្នក​ដែល​រស់នៅក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​នេះ​តែម្តង ៕​ ដោ​យ​៖​កូ​ឡាប​

spot_img
×