Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ផ្ញើ​សារ​រំលែក​ទុក្ខ​មួយ ទៅកាន់​គ្រួសារ​ជនរងគ្រោះ និង​ស្នើ​ឲ្យ​ចាត់វិធានការ​ស្រាវជ្រាវ និង​ស្វែងរក​ដើមហេតុ នៃ​ការ​រលំ​បាក់​អគារ​នៅ​ក្រុងព្រះសីហនុ

spot_img

(​ភ្នំពេញ​) ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តាមរយៈ​សារ​រំលែក​ទុក្ខ​មួយ ផ្ញើ​ទៅកាន់​គ្រួសារ​ជនរងគ្រោះ នៅ​ថ្ងៃទី​២៣ ខែមិថុនា​នេះ បានប្រកាស​ចាត់វិធានកា​រ​ស្រាវជ្រាវ និង​ស្វែងរក​ឱ្យឃើញ​នូវ​ដើមហេតុ នៃ​ការ​រលំ​បាក់​អគារ​៧​ជាន់ នៅ​ក្រុងព្រះសីហនុ ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​របួស​។​
​សារលិខិត​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា​៖ «​មកទល់ពេលនេះ ក្រុមការងារ​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច​កំពុង​បន្ត​ខិតខំ​យ៉ាង​សស្រាក់សស្រាំ​ដោយបាន​ប្រមូលផ្តុំ​កម្លាំង និង​មធ្យោបាយ ដើម្បី​ព​នឿន​ប្រតិបត្តិ​ការស្វែងរក និង​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែល​កំពុង​បាត់​ខ្លួន ។ ទន្ទឹមនេះ តាមរយៈ​យន្តការ​អន្តរក្រសួង ខ្ញុំ​នឹង​ចាត់វិធានការ​ជាក់ស្តែង​ចំពោះមុខ​ដទៃទៀត ដោយ​ត្រូវ​បន្ត​ជម្រុញ​ស្រាវជ្រាវ និង​ស្វែងរក​ឲ្យ​ឃើញ​នូវ​ដើមហេតុ ដែល​នាំ​ឲ្យ​កើតមាន​សោកនាដកម្ម​ដ៏​អាណោចអាធម្ម​នេះ ព្រមទាំង​ចាត់វិធានការ​លើ​បុគ្គល​ពាក់ព័ន្ធ ដើម្បី​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​»​។​

​សូមបញ្ជាក់ថា កាលពី​វេលា​ទៀបភ្លឺ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ មាន​ករណីរ​លំបាក់​អគារ​កម្ពស់​៧​ជាន់​មួយ នៅក្នុង​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បណ្តាលឱ្យ​កម្មករ ដែល​សាងសង់​អគារ​នេះ ស្លាប់ និង​របួស​ជាច្រើន​នាក់​។​

​ប្រតិបត្តិការ​ក្រុម​អ្នក​សង្គ្រោះ​ជនរងគ្រោះ​ដែល​អគារ​សំណង់​រលំ​សង្កត់​លើ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង​០៦៖៣០​នាទី​ព្រឹក​ថ្ងៃអាទិត្យ​នេះ បណ្តាល​ឲ្យ​ស្លាប់​និង​មាន​អ្នករបួស​ជាច្រើន​នាក់ ហើយ​បាននិងកំពុង​ត្រូវបាន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់ថា សំណង់​ខាងលើនេះ មិនបាន​សុំច្បាប់​អនុញ្ញាតសាងសង់​ទេ ហើយក៏​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ហាមប្រាម​ចំនួន​២​ដង​៕​ ដោយ​៖​កូ​ឡាប​

spot_img
×