Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​ចិន មាន​អារម្មណ៍​ក្ដុកក្ដួល​ជាខ្លាំង ហើយ​គាំទ្រ ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា បើក​ការស៊ើបអង្កេត​តាមផ្លូវ​ច្បាប់ និង​មាន​វិធានការ​ទៅលើ​ជនល្មើស​

spot_img

​ពាក់ព័ន្ធ​នឹង​ករណី​លោក​អគារ​នៅ​ខេត្ត​ព្រះសីហនុ ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំព្រះរាជា​ណា​ចក្រ​​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា មាន​អារម្មណ៍​ក្ដុកក្ដួល​ជាខ្លាំង អំពី​ឧ​ប​ទ្ទេវ​ហេតុ​បាក់​រលំ​អគារ​ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​ភាគី​ចិន​គាំទ្រ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា បើក​ការស៊ើបអង្កេត​តាមផ្លូវ​ច្បាប់ និង​គាំទ្រ​ទាំងស្រុង ចំពោះ​ភាគី​កម្ពុជា ដើម្បី​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់ ទៅលើ​ជនល្មើស​ទាំងឡាយ ដែល​ពាក់ព័ន្ធ​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​លើក​នេះ​។​

​នៅពេល​ទៀបភ្លឺ​ថ្ងៃទី​២២ ខែមិថុនា អគារ​ដែល​ទទួល​សាងសង់ ដោយ​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា បាន​ជួប​ឧ​ប​ទ្ទេវ​ហេតុ​បាក់​រលំ បណ្ដាល​ឲ្យ​មាន​អ្នកស្លាប់ និង​របួស​ជាច្រើន​នាក់​។ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា មាន​អារម្មណ៍​ក្ដុកក្ដួល​សោកស្ដាយ​ជា​ពន់ពេក និង​សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ដែល​បាត់បង់​ជិវិត បាន​ទៅកាន់​សុគតិភព សូម​ចូលរួម​រំលែក​ទុក្ខ ជាមួយ​ក្រុមគ្រួសារ​នៃ​សព​ផង​។ ជាមួយគ្នានេះដែរ សូម​ជូនពរ​ឲ្យ​ជនរងគ្រោះ ដែល​កំពុង​ទទួល​ការព្យាបាល បានជា​សះស្បើយ​ក្នុងពេល​ឆាប់ៗ​។​

​ក្រោយ​ឧ​បទ្ទវ​ហេតុ​កើតឡើង ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ទំនាក់ទំនង​ផ្ទាល់ ជាមួយ​សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា និង​សហគ្រាស​ចិន នៅ​ខេត្ត​ព្រះសីហនុ​ជាបន្ទាន់ ដើម្បី​រៀបចំ​កម្លាំង​ជំនួយ និង​សម្ភារៈ ចាត់ចែង​គ្រឿងចក្រ​អេ​ស្កា​ទ័​រ​ខ្នាត​ធំ​ជា​ដើ​ម ចូលរួម​ក្នុង​សកម្មភាព​សង្គ្រោះ ឲ្យ​បាន​ទាន់ពេល​។ តាម​ដំណឹង​ទទួលបាន សភាពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា មកទល់នឹង​ពេលនេះ កំពុង​សម្របសម្រួល​កិច្ចការ​សង្គ្រោះ ជា​បន្តបន្ទាប់​នៅ​ទីនោះ​។​

​បច្ចុប្បន្ន ជនជាតិ​ចិន​ដែល​ពាក់ព័ន្ធ​នឹង​ឧ​បទ្ទវ​ហេតុ​លើក​នេះ ត្រូវ​កម្លាំង​សមត្ថកិច្ច​កម្ពុជា ឃាត់ខ្លួន​បាន​ហើយ ភាគី​ចិន​គាំទ្រ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា បើក​ការស៊ើបអង្កេត​តាមផ្លូវ​ច្បាប់ និង​គាំទ្រ​ទាំងស្រុង ចំពោះ​ភាគី​កម្ពុជា ដើម្បី​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់ ទៅលើ​ជនល្មើស​ទាំងឡាយ ដែល​ពាក់ព័ន្ធ​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​លើក​នេះ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×