Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​ដកហូត​លិខិតឆ្លងដែន​របស់​អ្នកស្រី​យី​ង​ឡាក់​

spot_img

​ក្រសួងការបរទេស​ថៃ នៅ​ថ្ងៃទី ៣០ កញ្ញា​នេះ ឲ្យ​ដឹងថា ក្រសួង​នេះ​បានទទួល​សំណើរ​ពី​ការិយាល័យ​ប៉ូលិស​ភូមិន្ទ​ថៃ ស្តីពី​ការដកហូត​លិខិតឆ្លងដែន​របស់​អតីត​នាយករដ្ឋមន្ត្រី​ថ្ងៃ យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ហើយ​ករណីនេះ​ក្រសួង​កំពុង​អនុវត្តតាម​បទ​កំណ​ត់នៃ​ការសុំ​ផ្តល់​និង​លុប​លិខិតឆ្លងដែន​ចោល ។​

​អ្នកនាំពាក្យ​ក្រសួង​ការបទេស​ថៃ Busadee Santipitaks ក៏​បញ្ជាក់ថា បានដឹង​ពី​ព័ត៌មាន​កាសែត​ចុះផ្សាយ​ថា អ្នកស្រី​យី​ង​ឡាក់​កំពុង​ស្ថិតនៅ​អង់គ្លេស ដើម្បី​ស្នើសុំ​សិទ្ធិ​ជ្រកកោន​នយោបាយ ប៉ុន្តែ​ពុំមាន​មតិយោបល់​អ្វី​ក្នុង​រឿងនេះ​ទេ ។​

​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់​

​មុន​នោះ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចារ ឲ្យ​ដឹងថា ក្រសួងការបរទេស​បាន​រាយការណ៍​ថា អ្នកស្រី​យី​ង​ឡាក់​កំពុង​ស្ថិតនៅ ឌូ​បៃ UEA ។​

​ប៉ុន្តែ​ក្រោយមក​ស្ថានីយ៍ទូរទស្សន៍ CNN បាន​ស្រង់​ប្រភពព័ត៌មាន​ពី​គណបក្ស​ភឿ​ថៃ ឲ្យ​ដឹងថា អ្នកស្រី​យី​ង​ឡាក់ បាន​ចាក​ចេញពី​ឌូ​បៃ មកកាន់​អង់គ្លេស​តាំងពី​២​សប្តាហ៍​មុន​ម្លេះ ។​

​នៅ​ថ្ងៃ​ដដែល​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ Sansern Kaewkamnerd និយាយថា ក្រសួងការបរទេស​បាន​ដឹង​មុន​ថា អ្នកស្រី​យី​ង​ឡាក់ នឹង​ទៅកាន់​អង់គ្លេស ។ ថៃ​មាន​សន្ធិសញ្ញា​បត្យាប័ន​ជា​មួយ​អង់គ្លេស តែ​ពុំមាន​កិច្ចព្រមព្រៀង​នេះ​ជាមួយ UEA ។​

​ក្រសួងការបរទេស​ថៃ បាន​ប្រាប់ថា ស្ថាប័ន​អយ្យការ និង​ស្នើសុំ​នាំខ្លួន​អ្នកស្រី​យី​ង​ឡាក់ ប្រសិន​កំណត់​បាន​អាសយដ្ឋាន​ស្នាក់នៅ​របស់គាត់ ។ ប៉ូលិស​ក៏បាន​ស្នើសុំ Interpol ចេញ​ដីកា​ជូនដំណឹង​អន្តរជាតិ​ទៅកាន់​ប្រទេស​ចំនួន ១៩០ ដែលជា​សមាជិក​អង្គការ​នេះ (Interpol) ដើម្បី​ជួយ​បញ្ជាក់​ពី​ទីតាំង​ស្នាក់នៅ​របស់​អ្នកស្រី​យី​ង​ឡាក់ ៕

spot_img
×