Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំនួន​មនុស្ស​ស្លាប់​និង​របួស ដោយហេតុ​ការណ៍​បាក់​អគារ​កំពស់​ ៧​ជាន់ នៅ​ក្រុងព្រះសីហនុ បាន​កើន​ដល់ ​៤៨​នាក់​

spot_img

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បានឱ្យ​ផ្តល់ដំណឹង​បន្ថែមថា ករណី​បាក់​រលំ​អគារ នៅ​ក្រុងព្រះសីហនុ គិត​មកដល់​ម៉ោង​៦ ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា​នេះ ក្រុម​ប្រតិបត្តិ​ការសង្គ្រោះ​បន្ត​រកឃើញ​សាកសព​ជនរងគ្រោះ​ជា​បន្តបន្ទាប់ គឺ​បាន​កើន​ដល់ ២៤​នាក់​ហើយ និង​អ្នករបួស​នៅ​រក្សា​ចំនួន ២៤​នាក់​ដដែល​។​

​ក្រុម​សង្គ្រោះ​ឱ្យដឹងទៀតថា ពួកគេ​បាន​រកឃើញ​សាកសព​បុរស​៣​នាក់​ទៀត នៅក្នុង​គំនរ​បាក់បែក នៃ​អគារ​ដួលរលំ កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៤ ខែមិថុនា នាំឱ្យ​ចំនួន​អ្នកស្លាប់​កើន​ច្រើន​។​

​មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ បញ្ជាក់ថា សរុប​ជនរងគ្រោះ​ទាំង​ស្លាប់ និង​របួស ត្រឹម​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា​នេះ មាន​ចំនួន ៤៨​នាក់​។ ក្នុងនោះ​ស្លាប់ ២៤​នាក់ ស្រី​៤​នាក់ និង​រងរបួស​ចំនួន ២៤​នាក់ ស្រី​២​នាក់​។​

​ទន្ទឹមគ្នានេះ ក្រុម​សង្គ្រោះ ក៏​នៅតែ​បន្ត​បេសកកម្ម​ស្វែងរក​ជនរងគ្រោះ ដោយ​យកចិត្តទុកដាក់​ជា​បន្ត​ទៀត នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​សូមបញ្ជាក់ថា អាគារ​បាក​រលំ​ខាងលើនេះ មាន​កំពស់​៧​ជាន់ សង់​ពី​គ្រោង​ដែក មាន​បណ្តោយ ៣០​ម៉ែត្រ និង​ទទឹង​១៥​ម៉ែត្រ វា​ជា​អាគារ​ថ្មី​កំពុង​សាងសង់ និង​វិនិយោគ​ដោយ​ថៅកែ​ជនជាតិ​ចិន​។​

​អគារ​នេះ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​ព្រះសីហនុ ហើយ​បាន​ដួលរលំ​កាល កាលពី​ម៉ោង​ជិត​៥​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​។​

​កាលពី​យប់​ម៉ិ​ញ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ធ្វើដំណើរ​តាម​រថយន្ត​ចុះ​ពិនិត្យ​ផ្ទាល់ ដល់ទី​តាំង​មាន​អាគារ​បាក់​រលំ ដើម្បី​ជាការ​ចែករំលែក​ទុក្ខ​ដល់​គ្រួសារ​សព និង​ចូលរួម​ចាត់ចែង​ផ្តល់​ជាក​ម្លាំ​ចិត្ត​ដល់​ក្រុមការងារ​សង្គ្រោះ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ៕ ដែន សីមា​

spot_img
×