Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​កូរ៉េខាងជើង​ទទួលបាន​សំបុត្រ​ផ្ទាល់​ខ្លួន​ពី ដូ​ណា​ល់ ត្រាំ​

spot_img

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​ទទួលបាន​សំបុត្រ​ផ្ទាល់​ពី​មេដឹកនាំ​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​។ លោក គីម ជុង​អ៊ុន ​សរសើរ​ដល់​សំបុត្រ​ដែល​ត្រាំ​ផ្ញើជូន​លោក ថា​ល្អ​ណាស់ គាត់​បញ្ជាក់​ថា គាត់​នឹង​យកចិត្តទុកដាក់​លើ​សេចក្តី​ក្នុង​សំបុត្រ​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារពត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA​។​

​មេដឹកនាំ​ផ្តាច់ការ​រូបនោះ​ក៏​បាន​សរសើរ​ដល់​សេចក្តី​ក្លា​ហ៊ាន​មិន​ធម្មតា​របស់​លោក ដូ​ណា​ល់ ត្រាំ​ផងដែរ​។ ទោះយ៉ាងណា សេចក្តីលំអិត​នៅក្នុង​សំបុត្រ​នោះ​មិន​ត្រូវបាន​គេ​បញ្ចេញ​អោយដឹង​នោះទេ​។​

​សេត​វិមាន​អា​មេ​រិច​បញ្ជាក់ថា​ពិត​ជ​មាន​ការផ្ញើ​សំបុត្រ​ដោយ​លោក​ដូណាល់ ត្រាំ​មែន និង​មាន​ការសរសេរ​ទាក់ទង​គ្នា រវាង​មេដឹកនាំ​ទាំងពីរ​។​

​សូម​រម្លឹក​ផងដែរ​ថា កាលពីដើម​ខែ​នេះ លោក​ត្រាំ បានបញ្ជាក់​ថា​លោក​បាន​ទទួល​សំបុត្រ​ដ៏​ល្អ​មួយ​​ពី​មេដឹកនាំ​កូរ៉េខាងជើង​។ គេ​មិន​បាន​បញ្ជាក់ថា តើ​សំបុត្រ​របស់លោក ត្រាំ និង​គីម ជុង​អ៊ុន​ដែល​ផ្ញើ​ឲ្យ​គ្នា​នោះ​ត្រូវ​គេ​ធ្វើការ​បញ្ជូន​យ៉ាងណាទេ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×