Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​រលំ​តង់​ដ៏​ធំ​នៅ​ឥណ្ឌា ស្លាប់ និង​របួស​ជិត ៧០​នាក់​

spot_img

​មនុស្ស​យ៉ាងតិចណាស់ ១៤​នាក់​ស្លាប់ និង​ជាង ៥០​នាក់​ទៀត​រងរបួស​នៅពេល​តង់​ដែលមាន​ជំ​រឹង​ដែក​ធំៗ បាក់​រលំ​សង្កត់​មនុស្ស​ជាច្រើន​។ តង់​ដ៏​ធំ​នោះ​បាក់​រលំ​ដោយសារតែ​មាន​ភ្លៀង និង​ខ្យល់​ខ្លាំង ស្ថិត​នៅក្នុង​រដ្ឋ Rajasthan កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​។​

​ជនរងគ្រោះ​ជាច្រើន​ស្លាប់​ដោយសារតែ​ការ​ឆក់​ខ្សែភ្លើង​នៅពេល​ដែល​ដែក​បាក់​រលំ​មក ខណៈ​អ្នក​ផ្សេង​ទៀត​ស្លាប់​ដោយសារតែ​ដែក​រលំ​សង្កត់​។​

​កាសែត​ឥណ្ឌា​ឈ្មោះ Hindustan Times បាន​រាយការណ៍​ថា មុន​កើតហេតុ មាន​មនុស្ស ៣០០​នាក់​កំពុង​ប្រមូលផ្តុំ​គ្នា​នៅ​ក្រោម​តង់​ដើម្បី​ប្រារព្ធ​ធ្វើ​ពិធី​សាសនា​។​

​រដ្ឋមន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌា លោក Bhanwar Lal Meghwal បាន​ចោទ​ជា​សំនួរ​ថា ហេតុអ្វី​បានជា​អ្នក​រៀបចំ​ពិធី​នោះ​មិន​ធ្វើ​ការបិទ​អគ្គិសនី​នៅពេល​មាន​អាកាសធាតុ​អាក្រក់​បែប​នោះ​។​

​អាជ្ញ​ធរ​ឥណ្ឌា​កំពុង​ធ្វើ​ការស៊ើបអង្កេត​លើ​ហេតុការណ៍​នោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

 

spot_img
×