Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ក្រុង​បាវិត ស្ទាក់​ចាប់​ជនជាតិ​វៀតណាមម្នាក់ ជា​ចោរ​កាច់ក​ម៉ូតូ ទាំង​ព្រឹក​ព្រលឹម​

spot_img

​ខេត្ត​ស្វាយរៀង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង បានឲ្យដឹងថា ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ម៉ោង​០៦,១០​នាទី កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​បាវិត កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​អង្គុ​ញ និង​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត បាន​តាម​ប្រ​ម៉ាញ់ និង​ឃាត់ខ្លួន​ជនសង្ស័យ ១ នាក់ ឈ្មោះ​ម៉ា​យ កុង​ទឹង​អាង (MAI CONG TUAN ANH) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចាំ​វ៉ាំង​ហាយ ឃុំ​កូ​យ៉ូវ ស្រុក​កូ​យ៉ូវ ខេត្ត​តៃនិញ ប្រទេស​វៀតណាម បាន​ធ្វេី​សកម្មភាព​លួ​ច​កាច់​(​ក​) ម៉ូតូ ១ គ្រឿង ម៉ាក​Yamaha SIRIUS ពណ៌​ក្រហម​-​ខ្មៅ ពាក់​ផ្លាកលេខ 62-P1 452.03 កាលពី​វេលា​ម៉ោង​០៥:៣០​នាទី​ទាបភ្លឺ នៅ​ចំណុច​នៅ​ចំណុច​ភូមិ​អង្គរ​សាលា សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត ខេត្ត​ស្វាយរៀង របស់​ជនរងគ្រោះ​ឈ្មោះ សេក ភ័​ត្ត្រា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អង្គរ​សាលា សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត ខេត្ត​ស្វាយរៀង​

​ក្នុង​ប្រតិបត្តិការ​នោះ​កម្លាំង​នគរបាល​បាន​ដកហូត​វត្ថុតាង ម៉ូតូ​១ គ្រឿង ម៉ាក​Yamaha SIRIUS ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ផ្លាកលេខ 62-P1 452.03 សោរ​សំរាប់​ភ្ជាប់​ជាមួយ​ឧបករណ៍ កាច់​សោក ចំនួន ១ កំ​ផ្លេ ។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​យេ​ី​ងក​សាង​សុំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ផ្លូវច្បាប់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×