Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព័ត៌មាន​បន្ថែម​៖ ចំនួន​មនុស្ស​ស្លាប់​កើន ​២៦ ​នាក់​ និង​របួស​ ២៤ ​នាក់ ក្នុង​ហេតុការណ៍​បាក់​អគារ​កំពស់​ ៧​ជាន់ នៅ​ក្រុងព្រះសីហនុ​

spot_img

ខេត្ត​ព្រះសីហនុ​ ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ឱ្យ​ផ្តល់​ដំណឹង​បន្ថែមថា ករណី​បាក់​រលំ​អគារ នៅ​ក្រុងព្រះសីហនុ គិត​មក​ដល់​ម៉ោង ១២ និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២៤ ខែ​មិថុនា​នេះ ក្រុម​ប្រតិបត្តិ​ការសង្គ្រោះ​បន្ត​រកឃើញ​សាកសព​ជនរងគ្រោះ​ជា​បន្តបន្ទាប់ គឺ​បាន​កើន​ដល់ ២៦​នាក់​ហើយ និង​អ្នករបួស​នៅ​រក្សា​ចំនួន ២៤​នាក់​ដដែល​។​

​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បញ្ជាក់ថា សរុប​ជនរងគ្រោះ​ទាំង​ស្លាប់ និង​របួស ត្រឹម​ម៉ោង​១២ នុង​៣០​នាទី រសៀល​ថ្ងៃ​ទី​២៤ ខែ​មិថុនា​នេះ​មាន​ចំនួន ៥០​នាក់​។ ក្នុង​នោះ​ស្លាប់ ២៦​នាក់ ស្រី​៤​នាក់ និង​រងរបួស​ចំនួន ២៤​នាក់ ស្រី​២​នាក់ សរុប​មាន​ចំនួន​៥០​នាក់​។​។​

​រហូតមកដល់​ពេលនេះ ក្រុម​អ្នក​ជួយសង្គ្រោះ ក៏​កំពុងតែបន្ត​បេសកកម្ម​ស្វែងរក​ជនរងគ្រោះ ដោយ​យកចិត្តទុកដាក់ បន្ត​រហូត​មកដល់រ​សៀ​ល​ថ្ងៃ​ចន្ទ ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​សូមបញ្ជាក់​ថា អគារ​បាក​រលំ​ខាងលើនេះ មាន​កំពស់​៧​ជាន់ សង់​ពី​គ្រោង​ដែក មាន​បណ្តោយ ៣០​ម៉ែត្រ និង​ទទឹង​១៥​ម៉ែត្រ វា​ជា​អគារ​ថ្មី​កំពុង​សាងសង់ និង​វិនិយោគ​ដោយ​ជនជាតិ​ចិន​។​

​អគារ​នេះ មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​ព្រះសីហនុ ដោយ​បាន​ដួលរលំ​កាល កាលពី​ម៉ោង​ជិត​៥​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩​។​

​ទាក់ទង​ការដួលរលំ​អគារ​ខាងលើនេះ កាលពី​យប់​ម៉ិញ​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ធ្វើដំណើរ​តាម​រថយន្ត​ចុះ​ពិនិត្យ​ផ្ទាល់ ដល់ទី​តាំង​មាន​អគារ​បាក់​រលំ ដើម្បី​ជា​ការចែករំលែក​ទុក្ខ​ដល់​គ្រួសារ​សព និង​ចូលរួម​ចាត់ចែង​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​ក្រុម​ការងារ​សង្គ្រោះ​ឱ្យ​កាន់តែ​មាន​កម្លាំងចិត្ត និង​ឱ្យ​មាន​ប្រសិទ្ធភាព​ថែមទៀត​៕ ដែន សីមា​

 

spot_img
×