Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ យល់ព្រម ដក​លោក យន្ត មីន ដោយ​ជំនួស​លោក គួច ចំរើន និង​ដក​លោក ញឹម វណ្ណដា​ មួយទៀត​

spot_img

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បង្ហោះ​សារ​តាមផេក​ផ្លូវកា​ររបស់​លោកថា យល់ព្រម​ឱ្យ លោក យន្ត មីន លាលែង​ពី​តំណែង​អភិបាលខេត្ត​ព្រះសីហនុ ហើយ​សម្រេច​ផ្ទេរ លោក គួច ចំរើន ពី​អភិបាលខេត្ត​កំពង់ចាម មកជា​អភិបាលខេត្ត​ព្រះសីហនុ​វិញ និង​ដក លោក ញឹម វណ្ណដា ពី​តំណែង​ជា​ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង គ្រោះមហន្តរាយ ដោយ​មូលហេតុ​ខ្វះ​ការទទួលខុសត្រូវ និង​ភូតភរ​។​

​ដោយ​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​តាម Facebook យ៉ាង​ដូច្នេះ​ថា​៖ “​ក្នុងពេល​បំពេញ​ការងារ​នៅ​ខេត្ត​ព្រះ​​សីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​​ព្រះសីហនុ​បាន​ទទួលស្គាល់​កំហុស​លើ​​ការគ្រប់គ្រង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ​ដែល​បណ្តាល​អោយ​មាន​រឿង​ឈឺចាប់​​កើតឡើង​។ ​គាត់​បាន​ស្នើ​មក​ខ្ញុំ​ដើម្បី​​លាលែង​ចេញពី​អភិបាលខេត្ត​ព្រះសីហនុ​។​

​ខ្ញុំ​បាន​យល់ព្រម​អោយ​គាត់​លាលែង ​និង​ ​បាន​ពិភាក្សា​ជាមួយ សម្តេច ស ខេង យក​​ឯកឧត្តម គួច ចំរើន ពី​អភិបាលខេត្ត​កំពង់ចាម មក​ធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ​​វិញ​។ ទោះជា​មាន​ការរៀបចំ​បែបនេះ ក៏ដោយ​ក៏ឯកឧត្តម យន្ត មីន នៅ​បន្ត​ដឹកនាំ​យុទ្ធនាការ​រុករក និង​សង្គ្រោះ​តទៅទៀត​​រហូត​ចប់​កិច្ចការ​និង​អភិបាលខេត្ត​ថ្មី​ចូល​​កាន់តំណែង​។​

​ខ្ញុំ​ក៏​សូមបញ្ជាក់​ថា​ថ្ងៃនេះ ខ្ញុំ​បាន​សម្រេច​​ចិត្ត​ដក ឯកឧត្តម ញឹម វណ្ណដា ចេញពី​តំណែង​ជា​ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​​គ្រោះមហន្តរាយ ដោយ​មូលហេតុ​ខ្វះ​ការ​​ទទួលខុសត្រូវ​និង​ភូតភរ​”៕​ ​ដោយ​៖​កូឡាប​

spot_img
×