Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ផ្ដល់​សម្ភារៈ​ដល់​កម្ពុជា ខណៈ​កម្ពុជា​មាន​ផ្ទៃ​ដី​រង​នូវ​ការ​គំរាម ពី​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ប្រមាណ​ ២១៤៨ ​គីឡូម៉ែត្រ​ការ៉េ​

spot_img

​ភ្នំពេញ ​៖ ​កម្ពុជា​មាន​ផ្ទៃដី​រង​នូវ​ការ​គំរាម​ប្រមាណ​២១៤៨​គីឡូម៉ែត្រ​ការ៉េ ក្នុងនោះ​ផ្ទៃដី​ដែល​មាន​មីន​ថ្មើរជើង 919 គីឡូម៉ែត្រ​ការ៉េ ផ្ទៃដី​ដែល​មាន​គ្រាប់បែក​ចង្កោម ៧៣២​គីឡូម៉ែត្រ​ការ៉េ នឹង​ផ្ទៃដី​ដែល​មាន​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ផ្សេងទៀត ៤៩៧ គីឡូម៉ែត្រ​ការ៉េ ត្រូវការ​ថវិកា​សម្រាប់​បោក​សំអាត​ប្រមាណ ៣៥៤​លាន​ដុល្លា​រអា​មេ​រិច​។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឯកភាព​កំណត់​យក​ឆ្នាំ ២០២៥ ជា​ឆ្នាំ​ដែល​កម្ពុជា អស់​ការ​គំរាម​ដោយសារ​មីន​។​

​ជា​រៀងរាល់ឆ្នាំ​ចាប់ពី​ឆ្នាំ ២០១៥ សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ប្រើ​ជំនួយ​លើ​វិស័យ​បោសសំអាត​មីន តាមរយៈ​អាជ្ញាធរ​មាន​កម្ពុជា រួម​មាន​ការផ្ដល់​វគ្គ​បណ្ដុះបណ្ដាល លើ​ការបោក​សំអាត​មីន តា​ផ្ដល់​ជា​ថវិកា សម្រាប់​ជួសជុល​អគារ​មជ្ឈមណ្ឌល​បោសសំអាត​មីន​តំបន់​អាស៊ាន ផ្ដល់​រថយន្ត ម៉ូតូ កុំព្យូទ័រ ម៉ាស៊ីនរាវមីន អាវ​ក្រោះ មួក​ការពារ តង់ យន្តហោះ​បញ្ជា​ដ្រូ​ន រទេះ​សម្រាប់​ជនពិការ និង​ឯកសណ្ឋាន​។ ថ​ហូត​មកដល់​ពេល​វេលា​តាម​ចំនួន 110 នាក់​មកពី​អាជ្ញាធរ​មីន និង​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ ស្ដីពី​ការ​បោសសំអាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ពី​សាកលវិទ្យាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​កងទ័ព​រំដោះ​ប្រជាជន​ចិន នៅ​ទីក្រុង​ណាន​ជី​ង​។​

​នៅ​ព្រឹក​ថ្ងៃទី ២៤ ខែ​មិថុនា​ឆ្នាំ ២០១៩ នៅ​អគ្គលេខា​ដ្ឋា​នអាជ្ញាធរ​មាន បាន​រៀបចំ​ពិធី​ប្រគល់​ទទួល សម្ភារៈ​ជំនួយ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្រាប់​វិស័យ​សកម្មភាព​មីន ក្រោម​អធិបតីភាព លោក​ទេសរដ្ឋមន្ត្រី​លី ធុជ អនុប្រធាន​ទី 1 អាជ្ញាធរ​មីន និង​លោក​វ៉ាង វិន​ធាន ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​វិធី​ចុះហត្ថលេខា​ប្រគល់​ទទួល​សម្ភារៈ​នេះ បាន​ធ្វើឡើង រវាង​លោក​ព្រំ សុភមង្គល អគ្គលេខាធិការ​អាជ្ញាធ​រ​មីន ដឹង​លោក​ម៉ា ស៊ា​ង​គន់ អគ្គនាយករង​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ សម្ភារៈ​ដែល​ត្រូវ​ប្រគល់​ទទួល មាន​រថយន្ត​ចំនួន ៤គ្រឿង​ម៉ូតូ​ចំនួន ១០​គ្រឿង ម៉ាស៊ីនរាវមីន ៤០គ្រឿង ប្រអប់​សម្ភារៈ ១១០ឈុត សម្លៀក​បំពាក់​ការពារ ៤០ កំប្លេ មួក​ការពារ ៤០ មួក ម៉ាស៊ីនដ្រូ​ន 05 គ្រឿង ម៉ាស៊ីន​បំផ្ទុះ 115 គ្រឿង ឯកសណ្ឋាន​ស្បែកជើង ខ្សែក្រវ៉ាត់​មួក ១០០០​កំប្លេ និង​ថ្នាំ​ម៉ាស៊ីន​ព្រីន 69​ប្រអប់​។​

​លោក​ទេសរដ្ឋមន្ត្រី​លី ធុជ បាន​ថ្លៃ​អំណរគុណជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចំពោះ​ការគាំទ្រ និង​បន្ត​គាំទ្រ វិស័យ​សកម្មភាព​មីន នៅ​កម្ពុជា ដោយ​បាន​ផ្ដល់​នូវ​ជំនួយ ជា​ថវិកា​សម្ភារៈ និង​ជំនាញ​បច្ចេកទេស​៕​ ដោយ​៖​កូឡាប​

spot_img
×